ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​ណ៍ហើយ​! ផ្សារ​ទំនើប​អុីអន ៣ គ្រោង​នឹង​សាងសង់​នៅ​ដើមឆ្នាំ​២០២០ ជាមួយ​ទុន​វិនិយោគ​៣០០​លាន​​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​ព័ត៌មាន​ជា​បន្តបន្ទាប់​អំពី​គម្រោង​នៃ​ការ​សាងសង់​ផ្សារ​ទំនើប អ៊ី​អន ៣ (AEON Mall 3) ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​ព័ត៌មាន​ជា​បន្តបន្ទាប់​អំពី​គម្រោង​នៃ​ការ​សាងសង់​ផ្សារ​ទំនើប អ៊ី​អន ៣ (AEON Mall 3) ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ​តំបន់​ដី ៦០ ម៉ែត្រ ក្នុង​តំបន់​អភិវឌ្ឍ​ទីក្រុង​រណប ING City នោះ ពេល​នេះ​បើ​តាម​ប្រភព​ច្បាស់​ការណ៍ គឺ​គម្រោង​សាងសង់​នឹង​ចាប់​ដំណើរការ​ជា​ផ្លូវ​ការណ៍​បុក​គ្រឹះ​សាងសង់​នា​ដើមឆ្នាំ​២០២០ ដ៏​ខ្លី​ខាង​មុខ​នេះ លើ​ផ្ទៃដី​ជាង​១៨ ហិ​កតា និង​គ្រោង​ទុន​ចំណាយ​ដល់​ទៅ ៣០០ លាន​ដុល្លារ​អា​មេ​រិ​ក ។

ជាក់ស្តែង​ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​ថា ទីតាំង​ដែល​គ្រោង​នឹង​សាងសង់​ផ្សារ ទំនើប​អ៊ី​អន ៣ គឺ​មាន​សកម្មភាព​នៃ​ការ​ចាក់​ដី​បំពេញ​យ៉ាង​សកម្ម និង​បាន​កំណត់​ព្រំប្រទល់​ទីតាំង​រួចរាល់​ផង​ដែរ ជាមួយ​ម្ចាស់​អចល​ទ្រព្យ​នៅ​តំបន់​ផ្លូវ ៦០ ម៉ែត្រ​នេះ​រួចរាល់​ផង​ដែរ ។ ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ទំនើប AEON Mall 3 គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន AEON MALL GROUP ដែល​បច្ចុប្បន្ន​បាន​និង​កំពុង​ដំណើរការ​ផ្សារ​ទំនើប ទំនើប​អ៊ី​អន ១ ទំនើប​អ៊ី​អន ២ សែន​សុខ រួច​មក​ហើយ​។

សម្រាប់​គម្រោង​ផ្សារ​ទំនើប អ៊ី​អន ៣ នេះ មាន​ចម្ងាយ​ត្រឹមតែ 100m ពី​គម្រោង ជីប ម៉ុង លែ​ន លែ​ន​ម៉ាក ៦០​ម ដែល​ជា​គម្រោង​អភិវឌ្ឍន៍​វីឡា​ប្រណីត​ៗ និង ហ្ស​ប ហៅ​ស៍​។ ដូច្នេះ​វា​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​លោក​អ្នក ក្នុង​ការ​ជាវ​នូវ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​មាន​ទីតាំង​ពោរពេញ​ដោយ​សក្តានុពល​សម្រាប់​ការ​រស់នៅ និង​ប្រកប​មុខរបរ​នានា ។

ជាមួយ​គ្នា​នេះ​ផង​ដែរ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Propertyarea បាន​ស្រង់​សម្តី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មួយ​រូប ដែល​បាន​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន AEON MALL និង​ជា​អ្នក​នាំ​ចូល​សម្ភារៈ​សំរាប់​សាងសង់​ផ្សារ​នេះ និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចំណីអាហារ និង​ទំនិញ​នានា​ដល់​ផ្សារ​នេះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ស​ប្តា​ហ៍​មុន​ថា ផ្សារ​ទំនើប​ដ៏​ធំ​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​កំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ ខាង​មុខ​នេះ ដោយសារ​បច្ចុប្បន្ន​គ្រឿងចក្រ​នានា និង​សម្ភារៈ​សំណង់​បាន​នាំ​ចូល​មក​បណ្តើរ​ៗ​ហើយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ផ្សារ​នេះ នឹង​ចំណាយពេល​សាងសង់​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ វា​មាន​ទំហំ​ទំ​ជាង​ផ្សារ AEON MALL 1, AEON MALL 2 ដោយសារ​ផ្ទៃក្រឡា​សរុប​របស់​ផ្សារ​នេះ មាន​ទំហំ​រហូត​ដល់​១៨​ហិ​កតា ។ ដើម្បី​ដោះស្រាយ​បញ្ហា​ចំណត​យានយន្ត ក្រុមហ៊ុន​បាន​រចនា​យ៉ាង​ពិសេស ដោយ​រៀបចំ​ឲ្យ​មាន​ចំណត​យានយន្ត​នៅ​ជុំវិញ​ផ្សារ​នេះ​ទាំង​មុខ ទាំង​ក្រោយ និង​ចំហៀង​» ។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា «​ផ្សារ​ទំនើប​លំដាប់​ពិភពលោក AEON Mall 3 ដែល​មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី សម្ដេច តេ​ជោ ហ៊ុន សែន ខាងលើ​នេះ នឹង​ត្រូវ​ចំណាយពេល​សាងសង់​ត្រឹម​២៤​ខែ ស្មើនឹង​រយៈពេល​២​ឆ្នាំ​ឱ្យ​រួចរាល់​។ ពេល​នេះ​ដំណើរការ​នៃ​ការ​រៀបចំ​ឯកសារ​ស្នើ​សុំ​ការ​សាងសង់ រួម​ជាមួយនឹង​ឯកសារ​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ សម្រាប់​សាងសង់​ត្រូវ​បាន ធ្វើ​រួចរាល់​ហើយ​» ។

សូម​បញ្ជាក់​ថា ប​ច្ចុ​ប្ប​ន្នេះ តំបន់​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ឬ​ហៅ​ថា ផ្លូវ ៦០ ម៉ែត្រ កំពុង​ក្លាយជា​តំបន់​មាន​សក្តានុពល​ខ្ពស់​ដែល​បាន​ឆក់​ស្រូប​នូវ​ការ​វិនិយោគ​ធំ​ៗ​ពី​សំណាក់​អ្នក​វិនិយោគិន​ក្នុងស្រុក និង​បរទេស ។ ដូច្នេះ​ហើយ​អ្នកជំនាញ​មើលឃើញ​ថា​តំបន់​នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅ​ដ្ឋា​ន​ដ៏​រស់​រវើក​មួយ​នា​រយៈពេល ៥ ឆ្នាំ​ខាង​មុខ ដោយ​​បច្ចុប្បន្ន​តំបន់​នេះ​មាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ជា​ច្រើន រួម​ទាំង​សំណង់​លំនៅ​ឋាន​ប្រណីត​ៗ អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប សូន​កម្សាន្ត ក៏​សាលា​ខ្នាត​អន្តរជាតិ កំពុង​ដំណើរការ​សាងសង់​ជា​បន្តបន្ទាប់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ