ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយអ្នកភូមិនាំគ្នាឡោមព័ទ្ធ រកឃើញ​ក្របីជិត១០ក្បាល​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្រោយ​ពី​អ្នក​ភូមិ​បាន​ធ្វើការ​ឡោម​ព​ទ្ធ័ ទើប​ក្រុម​ជនសង្ស័យ​ដែល​លួច​ដឹក​ក្របី​ចំនួន​៩​ក្បាល​សសៀរ​ៗ​ក្បែរ​មាត់សមុទ្រ​បំរុង​ដឹក​ឡើង​រថយន្ត​នោះ បាន​លែង​ក្របី​មក​វិញ ។ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​ដើរ​លួច​ក្របី​ដឹក​តាម​រថយន្ត​កំពុង​បន្ត​អុកឡុក​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត…

ខេត្តកំពត ៖ ក្រោយ​ពី​អ្នក​ភូមិ​បាន​ធ្វើការ​ឡោម​ព​ទ្ធ័ ទើប​ក្រុម​ជនសង្ស័យ​ដែល​លួច​ដឹក​ក្របី​ចំនួន​៩​ក្បាល​សសៀរ​ៗ​ក្បែរ​មាត់សមុទ្រ​បំរុង​ដឹក​ឡើង​រថយន្ត​នោះ បាន​លែង​ក្របី​មក​វិញ ។ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​ដើរ​លួច​ក្របី​ដឹក​តាម​រថយន្ត​កំពុង​បន្ត​អុកឡុក​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ។

លោក​កឹ​ល ឆាយ អាយុ​៧៦​ឆ្នាំ​នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច និយាយ​ប្រាប់​អោយ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែល​៥​នាក់​បាន​លួច​ក្របី​គាត់​ចំនួន​៩​ក្បាល​កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ​។

លោក​កឹ​ល ឆាយ និយាយ​ថា ក្រុម​ជនសង្ស័យ​នេះ​ពិតជា​ហ៊ាន​ណាស់ លួច​ក្របី​គាត់​បាន​ហើយ ពេល​នោះ​គាត់​បាន​ប្រ​កូក​ក្រ​កាស​ប្រាប់​អ្នក​ភូមិ​អោយ​ជួយ​តាម​ស្កាត់ និង​ឡោម​ព​ទ្ធ័​មិនយូ​រ​ប៉ុន្មាន​ក្របី​ដែល​ក្រុម​ជនសង្ស័យ​លួច​ទាំង​៩​ក្បាល​ត្រូវ​បាន​ជនសង្ស័យ​លែង​នៅ​ម្តុំ​មាត់សមុទ្រ​វិញ​។

ម្ចាស់​ក្របី​ដែល​មាន​វ័យ​ចំណាស់​ខាងលើ​នេះ​បាន​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​ជួយ​ឡោម​ព​ទ្ធ័​ក្រុម​ជនសង្ស័យ​លួច​ក្របី ដោយសា​តែ​ភ័យ​ខ្លាច​អ្នក​ភូមិ​តាម​ប្រកៀក​ប្រកិត ទើប​ក្រុម​ជនសង្ស័យ​ដែល​លួច​ដឹក​ក្របី​សសៀរ​ៗ​ក្បែរ​មាត់សមុទ្រ​ប្រុង​នឹង​ដឹក​ឡើង​រថយន្ត​ក៏​លែង​ក្របី​វិញ ។ ម្ចាស់​ក្របី​និយាយ​ថា គាត់​មានការ​ត្រេកអរ​ដែល​អ្នក​ភូមិ​ជួយ​តាម​រក​ក្របី​របស់​គាត់​បាន​មក​វិញ គាត់​នឹង​មាន​គម្រោង​ធ្វើ​ពិធីជប់លៀង​ម្ដង ។

លោកនាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​កោះ​តូច​និយាយ​ថា ក្របី​ចំនួន​៩​ក្បាល​ដែល​ក្រុម​ជនសង្ស័យ​លួច​នោះ ត្រូវ​បាន​រក​ឃើញ​ហើយ ។

សូម​បញ្ជាក់​ថា រយៈពេល​២​ខែ​ចុងឆ្នាំ​២០១៩​នេះ ឃុំ​ព្រែក​ត្នោត និង​ឃុំ​កោះ​តូច​មាន​ករណី​ជនសង្ស័យ​លួច​ក្របី​របស់​ប្រជាពលរដ្ឋ​ជិត​៣០​ក្បាល តែ​បាន​រក​ឃើញ​មក​វិញ​ចំនួន​៩​ក្បាល ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ