ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ ៖ សិស្ស​មិន​អាច​ជជែក​គ្នា​ពី​រឿង​នយោបាយ​នៅ​ក្នុង​សាលា​បាន​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា សិស្ស​មិន​អាច​ជជែក​គ្នា​អំពី​រឿង​នយោបាយ​នៅ​ក្នុង​សាលារៀន​បាន​ទេ ព្រោះ​ជា​ការ​ហាមឃាត់​ដោយ​ច្បាប់ ។ នេះ​បើ​តាម​លោក​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា សិស្ស​មិន​អាច​ជជែក​គ្នា​អំពី​រឿង​នយោបាយ​នៅ​ក្នុង​សាលារៀន​បាន​ទេ ព្រោះ​ជា​ការ​ហាមឃាត់​ដោយ​ច្បាប់ ។ នេះ​បើ​តាម​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់ ។

លោក​ពេជ្រ ស្រស់ បាន​ឲ្យ​ដឹង​ថា ការ​បញ្ជាក់​ថា បន្ទាប់​ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នឹង​ពិគ្រោះ​យោបល់​សួរ​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​«​សិស្ស​មិន​អាច​ជជែក​គ្នា​បាន​ទេ អំពី​រឿង​នយោបាយ​នៅ​ក្នុង​សាលារៀន ពីព្រោះ​ច្បាប់​បាន​ហាមឃាត់ ហើយ​កន្លែង​សាលារៀន គឺជា​កន្លែង​អព្យាក្រឹត ដូច្នេះ​បើ​ចង់ឲ្យ​សិស្ស​ជជែក​គ្នា​អំពី​រឿង​នយោបាយ​បាន​នៅ​ក្នុង​សាលារៀន​គឺ ត្រូវ​វិសោធនកម្ម​ច្បាប់​ហាម ឃាត់​នោះ​ចោល​ជា​មុន​សិន​» ។

ពាក់ព័ន្ធ​នឹង​ការ​នឹង​សំណួរ​ស្វែងរក​សា​ធាតុ​ញៀន​នៅ​តាម​សាលារៀន​វិញ លោក​ពេជ្រ ស្រស់​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​លើក​ឡើង​ថា សាលារៀន​គ្មាន លុយ ដើម្បី​ពិនិត្យ​ទឹកនោម ស្វែងរក​សារធាតុ​ញៀន​ក្នុង​ខ្លួន​សិស្ស​បាន​ទេ ហើយ​ក៏​ត្រូវ​បង្កើត​ច្បាប់ ដើម្បី​ពិនិត្យ​ទឹកនោម​សិស្ស​ក្នុង​ការ​ស្វែងរក​នូវ​សារធាតុ​ញៀន​លើ​ខ្លួន​សិស្ស ដោយ​រដ្ឋមន្ត្រី​បាន​អះអាង​ថា បើ​ពិនិត្យ​ទឹកនោម​របស់​សិស្ស ដើម្បី​ស្វែងរក​សារធាតុ​ញៀន គឺ​ប៉ះពាល់​សិ ទ្ធិ​របស់​សិស្ស ។ លោក​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​ទាម​តម្លើង​នូវ​ប្រាក់ខែ​ជូន​លោកគ្រូ អ្នកគ្រូ គឺ​មិន អាច​ធ្វើ​បាន​នោះ​ទេ ដោយសារ​រដ្ឋាភិបាល​គ្មាន​លុយ ។

សូម​ជម្រាប​ថា បើ​តាម​លោក​ពេជ្រ ស្រស់ បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៣ ធ្នូ កន្លង​មក លោក​បាន​សួរ​ទៅ​កាន់​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ចំនួន​៦​សំណួរ​ដូច​ជា ៖ ១. សុំ​ឲ្យ​សិស្សសាលា​មាន​សិទ្ធិ​ពេញលេញ​នៅ​ក្នុង​ការ​ជជែក​គ្នា​ពី​រឿង​នយោបាយ​ពេល​ម៉ោង​សម្រាក​ក្នុង​សាលារៀន បើ​ពួក​គេ​ចង់​ជជែក​គ្នា ។ ២. កំណត់​ស្ថានភាព​ជាក់ស្តែង​ក្នុង​ការ​រៀន​គួរ និង​គួរ​បញ្ឈប់​ការ​រៀន​គួរ​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​វិទ្យាល័យ ហើយ​ងាក​មក​ពង្រឹងគុណភាព​នៃ​ការ​បង្រៀន​ក្នុង​ម៉ោង​របស់​រដ្ឋ​វិញ ពីព្រោះ​ថា ការ​រៀន​គួរ​ខុស​របៀប​បែប​នេះ គឺ​ធ្វើ​ឲ្យ​មាតាបិតា​សិស្ស​គ្មាន​លទ្ធភាព​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន ដោយហេតុ​កូនសិស្ស​ត្រូវ​គ្រូ​បង្ខំ​ឲ្យ​រៀន​គួរ តាម​រយៈ​ការ​ដាក់​ពិន្ទុ​ទាប ឬ​ធ្លាក់​តែ​ម្តង បើសិនជា​កូនសិស្ស​នោះ​មិន​រៀន​គួរ កត្តា​នេះ​ធ្វើ​ឲ្យ​កូនសិស្ស​ជំរិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​យក​ទៅ​រៀន​គួរ ។

៣.​បង្កើត​នូវ​កម្មវិធី​ពិនិត្យ​ទឹកនោម​សិស្ស​នៅ​ថ្នាក់​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ដើម្បី​ស្វែងរក​សារធាតុ​ញៀន​រៀង​រាល់​៣​ខែ​ម្តង​សំរាប់​ជំ​ហ៊ាន​ដំបូង គឺ​ដើម្បី​បង្ការ និង​ទប់ស្កាត់​សិស្ស​សេព​គ្រឿងញៀន ។ ៤.​រឹត​បន្តឹង​ការ​ប្រឡង​បញ្ចប់​ថ្នាក់​ទី​៩ ដើម្បី​ពង្រឹងសមត្ថភាព​សិស្ស​ពី​ថ្នាក់​អនុ​វិទ្យាល័យ​ទៅ​ក្នុង​ការ​ធានា​នូវ​គុណភាព​នៃ​ការ​សិក្សា​របស់​សិស្ស និង​បង្កើន​គុណភាព​ធនធានមនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ។

៥.​ពង្រឹងគុណភាព​របស់​គ្រូបង្រៀន​នៅ​ក្នុង​ម៉ោង​បង្រៀន​រដ្ឋ ដើម្បី​លុប​បំបាត់​ការ​បង្រៀន​សិស្ស​ក្រៅ​ម៉ោង​យក​លុយ​ខុស​របៀប ជា​ហេតុ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​សិស្ស​កាន់តែ​ក្រីក្រ​ទៅ​ៗ នាំ​ឲ្យ​ពួក​គាត់​បញ្ឈប់​កូន​មិន​ឲ្យ​ទៅ​រៀន​បន្ត​ទៀត​ទេ ។ ៦.​ខ្ញុំ​ស្នើ​សុំ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ជួយតម្លើង​ប្រាក់ខែ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​យ៉ាងតិច គឺ ២​លាន​រៀល​ក្នុង​១​ខែ ដើម្បី​លុប​បំបាត់​នូវ​ការ​យក​ថវិកា​ពី​កូនសិស្ស​មិន​សម ហេតុផល​នៅ​បណ្តា​សាលារៀន​មួយ​ចំនួន នឹង​ដើម្បី​បង្កើន​នូវ​គុណភាព​នៃ​ការ​បង្រៀន​របស់​លោកគ្រូ អ្នកគ្រូ ព្រមទាំង​មាន​ហេតុផល​ដាក់​ទណ្ឌកម្ម​ទៅ​លើ​លោកគ្រូ អ្នកគ្រូ​ណាមួយ​មិន​ខំ​យកចិត្តទុកដាក់​ក្នុង​ការ​បង្រៀន​កូនសិស្ស​នៅ​ក្នុង​ម៉ោង​រដ្ឋ​……៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ