ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​កសិដ្ឋាន​បណ្តុះ​ផ្សិត​លក្ខណៈ​គ្រួសារ ក្លាយ​ជា​ក្រុមហ៊ុន​បណ្តុះ​ផ្សិត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​ កសិដ្ឋាន​ចិញ្ចឹម​មាន់​និង​បណ្ដុះ​ផ្សិត​ជា​លក្ខណៈ​គ្រួសារ​មួយ​កន្លែង បាន​អភិវឌ្ឍ​មុខរបរ​របស់​​ខ្លួន​ ក្លាយជា​ក្រុមហ៊ុន​បណ្ដុះ​ផ្សិត​លក់​ចេញ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ពី​១​តោន​ ទៅ២​តោន ។ ​នេះ​ជា​ជោគ​ជ័យ​របស់​ម្ចាស់ក្រុមហ៊ុន​ ដែល​មាន​ទីតាំង​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ…

ខេត្តកំពង់ឆ្នាំង ៖​ កសិដ្ឋាន​ចិញ្ចឹម​មាន់​និង​បណ្ដុះ​ផ្សិត​ជា​លក្ខណៈ​គ្រួសារ​មួយ​កន្លែង បាន​អភិវឌ្ឍ​មុខរបរ​របស់​​ខ្លួន​ ក្លាយជា​ក្រុមហ៊ុន​បណ្ដុះ​ផ្សិត​លក់​ចេញ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ពី​១​តោន​ ទៅ២​តោន ។ ​នេះ​ជា​ជោគ​ជ័យ​របស់​ម្ចាស់ក្រុមហ៊ុន​ ដែល​មាន​ទីតាំង​ភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ ​។ ​

លោក ជួប តុង​អេ​ង ប្រធាន​គ្រប់គ្រង​ផលិតកម្ម​នៃ​ក្រុមហ៊ុន​គង់​សម្បត្តិ​កសិដ្ឋាន​ខ្មែរខាងលើ​នេះ ​បាន​បញ្ជាក់​​ប្រាប់​ភ្នាក់ងារ​យើង ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ធ្នូ ​នេះ​ថា​ នាយិកាក្រុមហ៊ុន​ គឺ​លោក​ស្រី គង់ ធីតា ចំណែក​លោក គង់ សមត្តិ គឺជា​ឪពុក​របស់​លោកស្រី ។

ប្រធាន​គ្រប់គ្រង​ផលិតកម្មក្រុមហ៊ុន​បាន​រំ​លឹក​ប្រវត្តិ​នៃ​ការ​កកើត​ក្រុមហ៊ុន​ថា​ ៖ ពី​ដំបូង​ឡើង​ម្ចាស់​ក្រុមហ៊ុន គ្រាន់តែ​ជា​អ្នក​ប្រកប​មុខរបរ​ចិញ្ចឹម មាន់​និង​ដាំ​ផ្សិត​ធម្មតា ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយ​សារ​តែ​មុខរបរ​បណ្ដុះ​ផ្សិត​ចេះ​តែ​កាក់កប ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ខាងលើ​បា​នប​ង្រី​ក​មុខរបរ​របស់​ខ្លួន​កាន់តែ​ធំ​ទៅ ៗ ហើយ​បាន​ទម្លាក់​មុខរបរ​ចិ​ញ្ជឹ​ម​មាន់ និង​ចាប់​យកមុខ​របរ​បណ្តុះ​ផ្សិត
វិញ ។

បច្ចុប្បន្ន​ ម្ចាស់កសិដ្ឋាន​ខាងលើ បាន​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត​ផ្សិត​អំបោះ សម្រាប់​លក់​ចេញចន្លោះ​ពី​១,៥​តោន​ទៅ​២​តោន​​ក្នុង​មួយ​ថ្ងៃ ដែល​តាម​តម្លៃ​បោះ​ដុំ មាន​តម្លៃ​ទា​បន្តិច គឺ​ពី​១ ទៅ១,៥​ដុល្លារឬ​ស្មើ​និង​៤​ទៅ​៦​ពាន់​រៀល​ក្នុង១​គីឡូក្រាម ។

អត្ថបទសរសេរ ដោយ