ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cavani ខ្សែប្រយុទ្ធ​ជើង​ខ្លាំង​របស់ PSG ព្រមព្រៀង​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញហើយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​ជើង​ខ្លាំង​ខាង​ស៊ុត​បាល់​បញ្ចូល​ទី Edinson Cavani របស់​ក្លិប PSG ជិត​ផុត​កុងត្រា​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​ជើង​ខ្លាំង​ខាង​ស៊ុត​បាល់​បញ្ចូល​ទី Edinson Cavani របស់​ក្លិប PSG ជិត​ផុត​កុងត្រា​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ គេ​ត្រូវ​បាន​រាយការណ៍​មក​ថា បាន​ព្រមព្រៀង​ជាមួយនឹង​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ហើយ​។

កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ កំពុង​តែ​ស្ថិត​នៅ​រយៈពេល​៦​ខែ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​ខ្លួនឯង ជាមួយនឹង​ការ​នៅ​លេង​ឱ្យ​ក្លិប​អ្នកមាន​បារាំង PSG ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាក​ចេញពី​ក្លិប​នេះ បន្ទាប់​ពី​ចំណាយពេល​៧​ឆ្នាំ​កន្លង​មក​។

Cavani ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ក្លិប​មួយ​ចំនួន​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប រួម​ទាំង​ក្រុម​នៅ​អង់គ្លេស​ផង​ដែរ ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជាមួយ Atletico Madrid ដែល​យោង​ទៅ​តាម​សារព័ត៌មាន GianlucaDiMarizio.com ។

ទោះ​យ៉ាងណា​ក្លិប​ទាំង​២ មិន​ទាន់​ឈាន​ដល់​ការ​ព្រមព្រៀង​ថា​ពេល​ណា​ពិតប្រាកដ​នោះ​ទេ ទោះបី​អ្នកកាសែត​អ៊ី​តា​លី​លោក Gianluca DiMarizio បាន​អះអាង​ថា PSG សង្ឃឹមថានឹង​រក​លុយ​ពី​កិច្ចព្រមព្រៀង​នេះ​។

ប្រសិនបើ Cavani មិន​ចាកចេញ​នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែមករា​នេះ​ទេ PSG នឹង​ត្រូវ​ខាត​ធ្ងន់​ហើយ ព្រោះតែ Cavani នឹង​អាច​ទៅ​លេង​ឱ្យ​ក្លិប​ផ្សេង​ដោយ​មិន​គិតថ្លៃ​ផ្តាច់​កុងត្រា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ