ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បង្កើត​ផ្សារ​គំរូ​ដោះ​ដូរ​ទំនិញ​ជាមួយ​វៀតណាម​២​ទៀត​នៅ​ខេត្តកំពត និង​ខេត្ត​សា្វ​យ​រៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​បង្កើត​ផ្សា​រដោះ​ដូរ​ទំនិញ​កម្ពុជា -​វៀតណាម ចំនួន​ពី​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្តកំពត និង​ខេត្តស្វាយរៀង ដោយ​ប្រើ​ថវិការដ្ឋ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​បង្កើត​ផ្សា​រដោះ​ដូរ​ទំនិញ​កម្ពុជា -​វៀតណាម ចំនួន​ពី​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្តកំពត និង​ខេត្តស្វាយរៀង ដោយ​ប្រើ​ថវិការដ្ឋ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​ចង្អុលបង្ហាញ​អ្វី​ដែល​យើង​គ្រោង​ធ្វើ​ផ្សា​រដោះ​ដូរ​ទំនិញ​នៅ​ក្នុង​ខេត្តកំពត និង​ស្វាយ​រៀង គ​ម្បី​ប្រើ​ថវិកាជាតិ​របស់​កម្ពុជា​ធ្វើ​តែ​ម្តង​ទៅ ។

ព្រោះ​កាលពីមុន​យើង​អត់​មានអី​ញ្ចឹ​ង​យើង​គ្រាន់តែ​គណៈប្រតិភូ​នៅវៀតណាម ហើយ​គណៈប្រតិភូ​វៀតណាម​មក​កម្ពុជា​ទៅ​វិញ​ទៅ​មក ថ្លៃ​ជិះ​យន្តហោះ និង​ស្នាក់​នៅ​វា​ស្មើ​ពាក់កណ្តាល​ថ្លៃ​ធ្វើ​ផ្សារ​ទៅ​» ។ សម្តេច​តេ​ជោ​បាន​បន្ថែម​ទោះបីជា​កម្ពុជា​បាន​ដាក់​សំណើ​ទៅ​ភាគី​វៀតណាម​រួច​ហើយ​ថា សុំ​ឲ្យ​វៀតណាម​ជួយ​កសាង​ផ្សា​រដោះ​ដូរ​ទំនិញ​នៅ​ខេត្តកំពត និង​ស្វាយ​រៀង​ក្តី​ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ​ទេ ។ តែ​ខ្ញុំ​សូម​ចង្អុល​ថា កម្ពុជា​គ​ម្បី​ធ្វើ​ផ្សារ​នេះ​ដោយ​ខ្លួនឯង ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ៖«​យើង​ចំណាយ​ផ្សារ​មួយ​២​លាន​ដុល្លារ ចំនួន​នេះ​កាលពីមុន​ច្រើន​សម្រាប់​យើង ប៉ុន្តែ​ឥឡូវនេះ​វា​មិន​ច្រើន​ទេ ថវិការ​របស់​យើង​អាច​ធ្វើ​បាន ។ ប៉ុន្តែ​យើង​ត្រូវធ្វើ​ឲ្យ​ជោគជ័យ​ចំពោះ​ផ្សារ​គំរូ​ដោះ​ដូរ​ទំនិញ​កម្ពុជា​វៀតណាម​នៅ​ត្បូងឃ្មុំ​នេះ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​បញ្ជា​ឲ្យ​មានការ​រៀបចំ​គូ​ប្លង់​ផ្សារ​ទាំង​ពីរ (​កំពត និង​ស្វាយ​រៀង​) ដោយ​អភិបាលខេត្ត​ទាំង​ពីរ​ជា​ម្ចាស់​ការ​ក្នុង​ការ​ដោះស្រាយ​ដី​ធ្វើការ​សាងសង់​ផ្សារ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា បើសិន​ថ្នាក់លើ​ទម្លាក់​ថវិកា​ឲ្យ ហើយ​ថ្នាក់​ក្រោម​រក​ទីតាំង ឬ​ដី​សម្រាប់​សាងសង់​បាន​នោះ គឺ​ចង់​ហើយដោយ​មិន​ចាំបាច់​ធ្វើ​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក​បន្ត​ទៀត ។ សម្តេច​ថា «​អី​ញ្ចឹ​ង​ទេ យើង​ត្រូវ​ចាប់ផ្តើម​អំពី​បញ្ហា​នេះ ។ ឥឡូវ​ឮ​ថា មាន​ដី​ហើយ​នៅ ខេត្ត​ទាំង​ពីរ បើ​អី​ញ្ចឹ​ង​ចាប់ផ្តើម​គូស​ប្លង់​ដោយ​ដំណើរការ​ដោយ​ថវិការដ្ឋ ដោយ​កុំ​ចាំ​ឆ្លើយ​ពី​ភាគី វៀតណាម​ធ្វើ​ឲ្យ​ចំណាយពេល​យូរ » ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​ផ្សារ​នេះ​ត្រូវ​ក៏​មានការ​ព្រមព្រៀង​ពី​ភាគី​វៀតណាម​ដែរ ថា​យើង​ធ្វើ​ទៅ​សម​ស្រប​ឬទេ ក្នុង​កា​រត​ភ្ជាប់​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ។ ដូច្នេះ​យើង​ធ្វើ​មានការ​ព្រៀម​ព្រៀង​ទៅ​លើ​តំបន់​ច្រក​ពាណិជ្ជកម្ម ។ ការ​ធ្វើ​នេះ​ក៏​ត្រូវ​ព្រមព្រៀង​ពី​ភាគី​វៀតណាម ដោយ​ភាគី​វៀតណាម​ព្រម​បើក​ចក្រ​នោះ​ជា​ច្រក​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា -​វៀតណាម ។ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​អះអាង​ថា ការ​បើ​ផ្សារ​នៅ​ច្រកព្រំដែន​នេះ ដើម្បី​ធ្វើការ​ជំរុញ ឬ​ដោះ​ដូរ​ទំនិញ​នាំ​ចេញ​ទៅ​វៀតណាម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ