ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់សម្តីលោកតាហើយចាក់ដោត​យ៉ាង​កម្សត់​​ណាស់ ​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ចុង​ក្រោយ​នៃ​ជីវិត​លោកតា​គ្មាន​ចង់បាន​អ្វី​នោះ​ទេ គ្រាន់តែ​ចង់​ហូប​ឆ្ងាញ់​បាន​ម្តងម្កាល​ប៉ុណ្ណោះ ។ ដោយ​ក្តី​អាណិតអាសូរ​អ្នក​យក​ព័ត៌មាន​យើង​បាន​ជូន​ប្រាក់​លោកតា​ចំនួន​៤​ម៉ឺន​រៀល​គ្រាន់​ទុក​ដោះស្រាយ​នៅ​ពេល​លោកតា​ចង់​ទិញ​អ្វី​ហូប​ឆ្ងាញ់​មាត់​ម្តង​ៗ។ខណៈលោកតាពេល​ឈឺ​ម្ដង​ៗ ​មិន​ហ៊ាន​ទៅ​ពេទ្យ​ទេ ព្រោះ​មិន​មាន​លុយ​ចេះ​តែ​ទ្រាំ​ៗ​ទៅ ។ នេះ​គឺជា​សម្តី​របស់​លោកតា​វ័យ​ចំណាស់​មួយ​រូប…

ខេត្តកំពង់ស្ពឺ ៖ ចុង​ក្រោយ​នៃ​ជីវិត​លោកតា​គ្មាន​ចង់បាន​អ្វី​នោះ​ទេ គ្រាន់តែ​ចង់​ហូប​ឆ្ងាញ់​បាន​ម្តងម្កាល​ប៉ុណ្ណោះ ។ ដោយ​ក្តី​អាណិតអាសូរ​អ្នក​យក​ព័ត៌មាន​យើង​បាន​ជូន​ប្រាក់​លោកតា​ចំនួន​៤​ម៉ឺន​រៀល​គ្រាន់​ទុក​ដោះស្រាយ​នៅ​ពេល​លោកតា​ចង់​ទិញ​អ្វី​ហូប​ឆ្ងាញ់​មាត់​ម្តង​ៗ។ខណៈលោកតាពេល​ឈឺ​ម្ដង​ៗ ​មិន​ហ៊ាន​ទៅ​ពេទ្យ​ទេ ព្រោះ​មិន​មាន​លុយ​ចេះ​តែ​ទ្រាំ​ៗ​ទៅ ។

នេះ​គឺជា​សម្តី​របស់​លោកតា​វ័យ​ចំណាស់​មួយ​រូប ដែល​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង ខណៈ​ពេល​ដែល​​ជួប​ដោយ​ចៃដន្យ​អំឡុង​ពេល​លោកតា​ដើរ​រើស​អេ​ត​ចាយ​ដើម្បី​យក​ប្រាក់​ទិញ​ម្ហូបអាហារ​ទ្រទ្រង់​ជីវិត​ប្រចាំ​ថ្ងៃ​ដ៏​តោកយ៉ាក​របស់​គាត់ ។

លោកតា​កែវ ភឹ​ម អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​ស្លែង ឃុំ​ស្វាយ​រំពារ​ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​បាន​រៀបរាប់​ថា លោកតា​រស់នៅ​ម្នាក់ឯង​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​យាយ​របស់​គាត់​លាចាក​លោក​នេះ​ចោល​គាត់​ទៅ ។ គាត់​មាន​កូនចៅ​នឹង​គេ​ដែរ​ប៉ុន្តែ​កូនចៅ​បាន​បែក​ទីលំនៅ​ក្រោយ​ពួក​គេ​រៀប​ការ​អស់ ។ រាល់ថ្ងៃ​លោកតា​រស់នៅ​ម្នាក់ឯង​ក្នុង​ខ្ទម​តូច​មួយ​នៅ​ភូមិ​ស្លែង​ដោយ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដើរ​រើស​អេ​ត​ចាយ​តាម​ទី​សាធារណៈ ។

លោកតា​រៀបរាប់​ទៀត​ថា ការ​ចេញ​ទៅ​រើស​អេ​ត​ចាយ​លោកតា​ត្រូវ​ចេញពីផ្ទះ​តាំងពី​ព្រលឹម​ស្រាង​ៗ​ដើរ​រើស​គ្រប់​ច្រកល្ហក​ពេលបាយ​លោកតា​ក៏​ទៅ​សុំ​បាយ​លោក​នៅ​វត្ត​ស្លាប​លែង​ហូប​សម្រាប់​ថ្ងៃត្រង់ ដល់​ពេល​ល្ងាច​ត្រឡប់​មក​ពី​រើស​អេ​ត​ចាយ​វិញ​រហូត​ដល់​ម៉ោង​៧​ទៅ​៨​យប់​ទើប​លោកតា​បាន​ហូប​បាយ ។ ការ​រើស​អេ​ត​ចាយ​មិន​បាន​ច្រើន​នោះ​ទេ ពីរ​-​បី​ថ្ងៃ​គាត់​លក់​សម្បក​ដប​ម្ដង បាន​លុយ​ប្រមាណ​៣​ពាន់​រៀល ។ ជីវភាព​របស់​គាត់​ពិតជា​លំបាក​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ពេល​ឈឺ​ម្ដង​ៗ​លោកតា​បាន​រៀបរាប់​ទៀត​ថា ពេល​ទៅ​ពេទ្យ​ទាល់តែ​មាន​លុយ ម្ល៉ោះហើយ​ចេះ​តែ​ទ្រាំ​ៗ​ទៅ ។

និយាយ​ដល់​ត្រឹមនេះ​លោកតា​ពោល​បន្ត​ថា​«​ខ្ញុំ​ពិតជា​មានការ​តូចចិត្ត​នឹង​ខ្លួនឯង​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​កូនចៅ​នឹង​គេ​ដែរ​តែ​កូនចៅ​មិនសូវ​យកចិត្តទុកដាក់​ទំនុកបម្រុង​ជួយ​ដូច​គ្រួសារ​ឪពុក​ម្ដាយ​គេ​ផ្សេង ប៉ុន្តែ​ខ្ញុំ​មិន​បន្ទោស​កូន​ទេ ធ្វើ​ម៉េច​បើ​កូន​មានគូស្រករ មានកូន​បន្ត ត្រូវ​មើលថែ​រកស៊ី​ចិញ្ចឹម​កូន​ៗ​ដែរ គេ​ភ្លេច​ឪ​ទៅ​ហើយ​» ។

ចុង​ក្រោយ​លោកតា​មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​ដល់​សប្បុរសជន​សូម​មេត្តា​ជួយ​ផ្ដល់​គ្រឿង​ឧប​ភោគបរិភោគ​ដល់​លោកតា​ផង​ព្រោះ​លោកតា​គ្មាន​លទ្ធភាព​រក​លុយ​ទៅ​ទិញ​របស់​ឆ្ងាញ់​មក​ហូប​ទេ ។ បើ​រំពឹង​លើ​ការ​រើស​អេ​ត​ចាយ​លក់​គឺ​បាន​ត្រឹមតែ​ពី​២​ទៅ​៣​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ពីរ​-​បី​ថ្ងៃ ។ រាល់​ថ្ងៃនេះ​លោកតា​ពិតជា​ចង់​ហូប​ឆ្ងាញ់​ឱ្យ​បាន​ម្តង តែ​គ្មាន​លទ្ធភាព​សោះ ។ មាន​ពេល​ខ្លះ ពេល​ដើរ​រើស​អេ​ត​ចាយ​ខ្ញុំ​ឃើញ​ចាស់​ៗ​អាយុ​ស្របាល​គ្នា​អង្គុយ​ផឹក​កាហ្វេ​ហូប​គុយទាវ ខ្ញុំ​ពិតជា​ឃ្លាន​ណាស់ ក៏​ប៉ុន្តែ​ធ្វើ​ម្ដេច​បើ​ក្នុង​ហោប៉ៅ​គ្មាន​លុយ​មួយ​រយ​ផង មិនដឹង​ធ្វើ​ម៉េច​ទេ​បាន​គុយទាវ​ហូប​ម្តង ក៏​អស់ចិត្ត​ដែរ ។

អត្ថបទសរសេរ ដោយ