ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​លុយ​ជប៉ុន​ខ្លាំង​ជាង​លុយ​ខ្មែរ

4 ឆ្នាំ មុន

ប្រាក់​យ៉េន​ជប៉ុន​នៅ​ថ្ងៃនេះ គឺ​មាន​ប្រៀប​ជាង​ប្រាក់​រៀល​ខ្មែរ​បន្តិច បើ​ប្រៀបធៀប​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​កាលពី​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ​ឱ្យ​ដឹង​ថា ប្រាក់​យ៉េន​ជប៉ុន ១០០ យ៉េន​ទិញ​ចូល ៣៧០៨…

ប្រាក់​យ៉េន​ជប៉ុន​នៅ​ថ្ងៃនេះ គឺ​មាន​ប្រៀប​ជាង​ប្រាក់​រៀល​ខ្មែរ​បន្តិច បើ​ប្រៀបធៀប​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​កាលពី​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ​ឱ្យ​ដឹង​ថា ប្រាក់​យ៉េន​ជប៉ុន ១០០ យ៉េន​ទិញ​ចូល ៣៧០៨ រៀល លក់​ចេញ ៣៧៤៥ រៀល ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល​តែ​៣៧០៥ រៀល និង​លក់​ចេញ​តែ ៣៧៤២ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​ក្នុង​នោះ​រួម​មាន ១ ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង ៤០៥៥ រៀល​, ១ យន់​ចិន​ទិញ​ចូល ៥៧៨ រៀល លក់​ចេញ ៥៨៤ រៀល ។

ទន្ទឹម​នេះ ១០០ វ៉ុ​ន​កូរ៉េ​ទិញ​ចូល ៣៤៩ រៀល លក់​ចេញ ៣៥២ រៀល និង ១ ដុល្លារ​សិង្ហ​បុរី​ទិញ​ចូល ២៩៩២ រៀល លក់​ចេញ ៣០២២ រៀល ។ ក្នុង​នោះ ១ បាត​ថៃ​ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៦ រៀល ហើយ ១០០០ ដុ​ង​វៀតណាម​ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ