ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​២២​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា គារ​វោ ច កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព​គឺ គោរព​ត្រូវ​ប្រកបដោយ​អង្គ​បី ដោយ​កាយ​បាន​ដល់​ការ​ឱនលំទោន​លើកដៃ​សំពះ​១ ដោយ​វាចា គឺ​ពោល​ពាក្យ​ទន់ភ្លន់​សុភាព​រាបសា​១ និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ​១…

នៅ​ក្នុង​មង្គលសូត្រ​ទី​២២​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា គារ​វោ ច កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព​គឺ គោរព​ត្រូវ​ប្រកបដោយ​អង្គ​បី ដោយ​កាយ​បាន​ដល់​ការ​ឱនលំទោន​លើកដៃ​សំពះ​១ ដោយ​វាចា គឺ​ពោល​ពាក្យ​ទន់ភ្លន់​សុភាព​រាបសា​១ និង​ដោយ​ចិត្ត គឺ​មិន​ប្រមាថ​១ ។

ឯ​បុគ្គល​ដែល​គួរ​គោរព​នោះ គឺ​បាន​ដល់​បុគ្គល​ដែល​មានគុណ​ធម៌​ខ្ពង់ខ្ពស់​ទាំងឡាយ​មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យ​ជាដើម​១ បុគ្គល​ដែល​មាន​ជាតិ​ត្រកូល​និង​គុណធម៌​ខ្ពង់ខ្ពស់​ដូច​ជា​លោក​ជា​អ្នកប្រាជ្ញ​និង​អ្នកដឹកនាំ​រដ្ឋ មាន​មន្ត្រី រាជការ ដែល​មាន​ភាព​សុចរិត​ទៀងត្រង់ តាំងនៅ​ក្នុង​ច្បាប់​ជាដើម​១ និង​បុគ្គល​ដែល​មាន​អាយុ​ច្រើន​ដូច​ជា​រៀមច្បង​និង​ចាស់ព្រឹទ្ធាចារ្យ ជាដើម​១ ។

ការ​ធ្វើ​នូវ​សេចក្តី​គោរព​ចំពោះ គារវ​បុគ្គល​ទាំងនេះ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ