ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ព្រម​​​ក្រុមហ៊ុន​ចំនួន​4​ សង់​ស្ថានីយ​​ផលិត​អគ្គិសនី​ដោយ​ពន្លឺព្រះ​អាទិត្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រមលើ​ការ​ទូទាត់​របស់​រាជ រដ្ឋាភិបាល ឲ្យ​ក្រុមហ៊ុន​ចំនួន​៤​ផ្សេង​គ្នា​ធ្វើការ​សាងសង់​ស្ថានីយ​ផលិតអគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ក្នុង​ខេត្ត​ចំនួន​៤​ផ្សេង​គ្នា​ជា​ស្ថាពរ ។ ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣ នីតិកាល​ទី​៦…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រមលើ​ការ​ទូទាត់​របស់​រាជ រដ្ឋាភិបាល ឲ្យ​ក្រុមហ៊ុន​ចំនួន​៤​ផ្សេង​គ្នា​ធ្វើការ​សាងសង់​ស្ថានីយ​ផលិតអគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ក្នុង​ខេត្ត​ចំនួន​៤​ផ្សេង​គ្នា​ជា​ស្ថាពរ ។

ការ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៣ នីតិកាល​ទី​៦ នៅ​វិមាន​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​មាន​សមាជិក​សមាជិកា​រដ្ឋសភា​ចូលរួម​ប្រជុំ​ចំនួន១១០​រូប ។ លោក ស៊ុ​យ សែ​ម រដ្ឋ មន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​ពេញ អង្គ​រដ្ឋសភា​ថា កម្ពុជា​មាន​ប្រភព​អគ្គិសនី​ដែលត្រូវ​ពឹងផ្អែក​លើ​ទឹកភ្លៀង ។ ស្ថានីយ​វា​រី​អគ្គិសនី​ផលិត​ថាមពល​អគ្គិសនី​ពេញ​សមត្ថភាព​នៅ​រដូវវស្សា ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ផ្ទុយ​ទៅ​វិញ នៅ​រដូវប្រាំង​ការ​ផលិត​ថាមពល​អគ្គិ​ស នី​ត្រូវ​ធ្លាក់​ចុះ​មក​ត្រឹម​៣០%​នៃ​សមត្ថភាព​ធម្មតា
ឬ​ករណី​ខ្លះ​អាច​ធ្លាក់​ចុះ​ទាប​ជាង​នេះ​ទៀត ។ ហេតុនេះ ប្រភព​ថាមពល​ដទៃ​ទៀត​ដូច​ជា​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដែល​មិន​ពឹងផ្អែក​លើទឹកភ្លៀង គឺជា​ជម្រើស​ដ៏​ចាំបាច់​ដែល​ត្រូវ​ប្រកាន់​យក ដើម្បី​បំពេញ បន្ថែម​នៅ​រដូវ​វ​ប្រាំង ។ លោក​រដ្ឋមន្ត្រី​បន្ត​ថា កម្ពុជា​មាន​សក្តានុពលខ្ពស់​ក្នុង​ការ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ទាំង​ក្នុង​រដូវប្រាំង និង​រដូវ​ស្សា ។

លោក​បញ្ជាក់​ថា ៖ «​ដើម្បី​បំពេញ​ឲ្យ​បាន​តាម​កំណើន​តម្រូវការ​អគ្គិសនី​ចំពោះ​មុខ និង​ទៅ​ពេល​អនាគត
រាជរដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​សាងសង់​ស្ថានី​យ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ មាន​អានុភាព​សរុប​១៤០​មេ​ហ្គា​វ៉ា​ត់ដោយ​ចែក​ចេញ​ជា​៤​គម្រោង និង​ផ្តល់​សម្បទានជូន​ក្រុមហ៊ុន​ចំនួន​៤ មាន​ទីតាំង​ក្នុង​ខេត្ត​ចំនួន៤​រួម​មាន ខេត្តបាត់ដំបង​អានុភាព​៦០​មេ​ហ្គា​វ៉ា​ត់ខេត្តពោធិ៍សាត់​អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ ខេត្តបន្ទាយ​មាន​ជ័យ​អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ និង ខេត្តស្វាយរៀង​អានុភាព​២០​មេ​ហ្គា​វ៉ា​ត់​» ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ចំពោះ​គម្រោង​ទាំងនេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​ការ​ធានា​២​ប្រភេទ​ដល់​ក្រុមហ៊ុន​គឺ ៖ទី​១-​ការ​ធានា​លើ​ការ​ទូទាត់​ថ្លៃ​ទិញ​ថាមពល​អគ្គិសនី ក្នុង​ករណី​អគ្គិសនី​កម្ពុជា​មិន​ធ្វើការ​ទូ
ទាត់ និងទី​២-​ការ​ធានា​លើ​ការ​ទូទាត់​ថ្លៃ​ទិញ​ហេ​ដ្ឋារចនាសម្ព័ន្ធ​គម្រោង ក្នុង​ករណី​ដែល​ក្រុមហ៊ុន​មិន​អនុវត្ត​គម្រោង​បាន ដែល​បណ្តាល​មក​ពី​ព្រឹត្តិការណ៍​ប្រធាន​ស័​ក្គិ​ផ្នែក​នយោបាយ ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​៤​ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​សាងសង់​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​មាន ៖១-​ក្រុមហ៊ុន​រ៉ា​យ​សិន អេ​នើ​ជី​(​ខេ​ម​បូ​ឌា​)​បាត់ដំបង ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានី​យ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង សាង
សង់​លើ​ផ្ទៃដី​ប្រមាណ​៨០​ហិ​កតា​ស្ថិត​នៅ​ក្នុងភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយ​ទំហំ​វិនិយោគ​សរុប​៥៧.២១៥.៥២០​ដុល្លារ​អា​មេ​រិ​ក ។

២-​ក្រុមហ៊ុន​ស្នេ​ថេ​ក អុ​ី​ន​ហ្វី​នី​ត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះ អាទិត្យ អានុភាព​៣០​មេ​ហ្គាវ៉ា​ត់​នៅ​ខេត្តពោធិ៍សាត់ លើ​ទំហំ​ផ្ទៃដី​ប្រមាណ៤០​ហិ​កតា ស្ថិត​នៅ​ចន្លោះ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៥៣B ក្នុងភូមិ​អ​ន្សា​រ​ក្តាម ឃុំ​ស្នា​អ​ន្សា​រ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ចំណាយ​ទុន​វិនិយោគ​សរុប​២៩.១១២.៦៦០​ដុល្លារ​អា​មេ​រិ​ក ។

៣-​ក្រុមហ៊ុន​រ៉ា​យ​ផៅ​វ័​រ សឹ​ប​ផ្លា​យ ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថាន​នី​យ​ផលិត​អគ្គិស​នី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ លើ​ទំហំ​ផ្ទៃដី​ប្រមាណ​៤១​ហិ​កតា ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥៦ ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ធ្វើការ​វិនិយោគ​ក្នុង​ថវិកា​សរុប​ចំនួន២៨.៨០០.០០០​ដុល្លារ​អា​មេ​រិ​ក ។

៤-​ក្រុមហ៊ុន​ហ្គ្រី​ន​សី​ស្ពែ​ន​ណែ​ប៊​ល វេន​ឈ័​រ(​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​២០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៣០​ហិ​កតា ស្ថិត​ក្នុងភូមិ​ច្រក​ម្ទេស ឃុំ​ជី​ភូ ក្រុង​បា​វិត ខេត្តស្វាយរៀង​ដោយ​វិយោគ​ទុន​សរុប​១៧.៥៥៩.៣៦០​ដុល្លារ​អា​មេ​រិ​ក ។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិតអគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ខាងលើ​នេះ នឹង​ដាក់​ឲ្យ​ដំណើរ​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ សូម​ជម្រាប​ថា ក្នុង​សម័យ ប្រជុំ​ពេញអង្គ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ សមាជិកសមាជិកា​រដ្ឋសភា ក៏​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន​ធី​អេស​ប៊ី​ភី សេ​កុង ផៅ​វ័​រអ៊ែន មី​នើ​វ៉​ល ខម​ភេ​នី លីមីត​ធី​ត នៃ​សា​ធារណ​រដ្ឋ​ប្រជា ធិបតេយ្យ​ប្រជាមានិត​ឡាវ

និង​សេចក្តី​ព្រាង​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិ បាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន សេង​កុង សឺ​មម័​ល ផៅ​វ័​រ ផ្លេ​ន ខម​ភេ​នី លីមីត​ធី​ត នៃ​សាធារណរដ្ឋ​ប្រជា ធិប តេយ្យ​ប្រជាមានិត​ឡាវ ទាក់ទង​នឹង​ការ​ទិញ​-​លក់​អគ្គិសនី​ដោយ​ផ្ទាល់ ដោយ​ទិញ​ពី​ក្រុមហ៊ុន ធី​អេស​ប៊ី​ភី សេ​កុង ផៅ​វ័​រ អ៊ែន មី​នើ​វ៉​ល ខម​ភេ​នី លីមីត​ធី​ត មាន​ទំហំ​៦០០​មេ​ហ្គា​វ៉ា​ត់ និង​ក្រុមហ៊ុន សេង​កុង សឺ​មម័​ល ផៅ​វ័​រ ផ្លេ​ន ខម​ភេ​នី លីមីត​ធី​ត​មាន​ទំហំ​១៨០០​មេ​ហ្គា​វ៉ា​ត់ ក្នុង​តម្លៃ​លក់​៧,៧​សេន​អា​មេ​រិ​ក​ក្នុង​១​គីឡូ វ៉ាត់ម៉ោង​សម្រាប់​រយៈពេល៣០​ឆ្នាំ ។

ក្រុមហ៊ុន​ទាំង​២​ខាងលើ មាន​កាតព្វកិច្ច​ត្រូវសាងសង់​និង​ដំណើរការ​រោងចក្រ​អគ្គិសនី​ដុតធ្យូងថ្ម អនុ​ស្ថានីយ និង​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុ​ង​៥០០​គីឡូវ៉ុល ប្រវែង​៣០០​គីឡូម៉ែត្រ ពី​រោងចក្រ​ផលិត​អគ្គិសនី​មក​ដល់​ព្រំដែន​កម្ពុជា -​ឡាវ​នៃ​ខេត្តព្រះវិហារ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ