ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

លំដាប់​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​តប​នឹង​ពាក្យ​ទេវតា​នោះ​ដោយ​ពុទ្ធភាសិត​ជា​គាថា​យ៉ាងនេះ​ថា ៖ អប្បមា​ទោ ច ធ​ម្មេ​សុ ការ​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ ការ​មិន​ប្រមាទ​ក្នុង​ទី​នេះ​បាន​ដល់​ការ​មិន​ធ្វេសប្រហែស មិន​ភ្លេចខ្លួន ព្រោះថា​ការ​បណ្តោយ​ខ្លួន​ឱ្យ​លង់លក់​ទៅ​ក្នុង​អំពើ​អកុសល​និង​អបាយមុខ​មាន​ស្រី…

លំដាប់​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្តែង​តប​នឹង​ពាក្យ​ទេវតា​នោះ​ដោយ​ពុទ្ធភាសិត​ជា​គាថា​យ៉ាងនេះ​ថា ៖

អប្បមា​ទោ ច ធ​ម្មេ​សុ ការ​មិន​ប្រមាទ​ក្នុង​ធម៌​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ ការ​មិន​ប្រមាទ​ក្នុង​ទី​នេះ​បាន​ដល់​ការ​មិន​ធ្វេសប្រហែស មិន​ភ្លេចខ្លួន ព្រោះថា​ការ​បណ្តោយ​ខ្លួន​ឱ្យ​លង់លក់​ទៅ​ក្នុង​អំពើ​អកុសល​និង​អបាយមុខ​មាន​ស្រី ស្រា និង​ល្បែងស៊ីសង​ជាដើម គឺជា​មូលហេតុ​នៃ​សេចក្តី​វិនាស​អន្តរាយ​គ្រប់យ៉ាង ។

បុគ្គល​មិន​ប្រមាទ​រមែង​មិន​ភ្លេចខ្លួន ហើយ​តែង​ភ្ញាក់រឭក យល់​ត្រូវជា​និច្ច​ដែល​ជា​កត្តា​នាំ​មក​នូវ​សេចក្តីចម្រើន​ដល់​ខ្លួនឯង​និង​សង្គម​សម​ដូច​ពុទ្ធភាសិត​ថា អប្បមា​ទោ អម​តំប​ទំ ការ​មិន​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្តី​មិន​ស្លាប់ ។ ដូច្នេះ​ការ​មិន​ប្រមាទ ហើយ​ភ្ញាក់រឭក​ព្យាយាម​ធ្វើ​តែ​អំពើ​ល្អ សុចរិត យុត្តិធម៌ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ