ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ឆ្នាំ​សាកល​ គិត​ទៅ​បោះ​តង់​នៅ​កោះ​ហាន

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តើ​អ្នកដឹង​ពី​សក្តានុពល​កោះ​ហាន​មាន​អ្វីខ្លះ ដែល​ជក់ចិត្ត​ដិតអារម្មណ៍ ? ជា​ពិសេស​គូ​ស្នេហ៍​​វ័យក្មេង វ័យ​ចំណាស់​កាន់តែ​មនោ​រម្យ​និង​អស់​ក្តី​កង្វល់ ។ តោះ​ទៅ​ស្គាល់ ទាំងអស់​គ្នា​នៅ​ឯ​តំបន់​រ៉ា​ម​សារដែល​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​ធម្មជាតិ​ជា​ច្រើន​នាំ​ឱ្យ​អារម្មណ៍​ប្លែក​ស្រស់ស្រាយ​គួរ​ជាទី​មនោ​រម្យ​និង​គួរ​ឱ្យ​គយគន់​យ៉ាង​រំភើប…

ខេត្តស្ទឹងត្រែង ៖ តើ​អ្នកដឹង​ពី​សក្តានុពល​កោះ​ហាន​មាន​អ្វីខ្លះ ដែល​ជក់ចិត្ត​ដិតអារម្មណ៍ ? ជា​ពិសេស​គូ​ស្នេហ៍​​វ័យក្មេង វ័យ​ចំណាស់​កាន់តែ​មនោ​រម្យ​និង​អស់​ក្តី​កង្វល់ ។ តោះ​ទៅ​ស្គាល់ ទាំងអស់​គ្នា​នៅ​ឯ​តំបន់​រ៉ា​ម​សារដែល​សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​ធម្មជាតិ​ជា​ច្រើន​នាំ​ឱ្យ​អារម្មណ៍​ប្លែក​ស្រស់ស្រាយ​គួរ​ជាទី​មនោ​រម្យ​និង​គួរ​ឱ្យ​គយគន់​យ៉ាង​រំភើប ។

ប្រសិនបើ​គេ​ចង់ទៅ​ដល់​កោះ​ហាន គេ​អាច​ចេញពី​ទីប្រជុំជន​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ស្ពាន​សេ​កុង​ចម្ងាយ​២៤​គីឡូម៉ែត្រ ឆ្ពោះទៅ​ទិស​ខាងកើត ដល់​ចំណុច​វាល​ព្រីង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​មាន​ស្លាក​សញ្ញា​មួយ​ដាក់​ថា រមណីយដ្ឋាន​សម្រស់​កោះ​ហាន​ហើយ​។ យើង​ត្រូវ​ចូល​ទៅ​តាម​ផ្លូវលំ​នោះ​ប្រមាណ​ជា​៤​គីឡូម៉ែត្រ ទើប​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​។ បន្ទាប់​មក​យើង​បន្ត​ជិះទូក​ដើម្បី​ស្វែងរក​កោះ​ណាមួយ ដែល​អ្នក​ពេញចិត្ត​សម្រាក​កម្សាន្ត​លំហែកាយ ។

អ្នកដំណើរ​កម្សាន្ត​មក​ពី​ខេត្តស្ទឹងត្រែង លោក ផាត តូ​មី បាន​រៀបរាប់​អំពី​សក្តានុពល​នៅ​លើ​កោះ​ហាន​នោះ​ថា រមណីយដ្ឋាន​សម្រស់​កោះ​ហាន ជា​កោះ​មួយ​ដែល​ស្ថិត​ក្នុង​តំបន់​រ៉ា​ម​សារ នៃ​ខេត្តស្ទឹងត្រែង​មាន​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តស្ទឹងត្រែង តំបន់​នោះ​មានការ​ទាក់ទាញ​ថ្លា​ក្នុង​អារម្មណ៍ ។

ពេល​ថ្ងៃ​យើង​អាច​ជិះទូក​មើល​ព្រៃ​លិច​ទឹក​និង​ហ្វូង​សត្វ​ស្លាប ។ ជិះទូក​កៃ​យ៉ាក​តាម​ព្រៃ​លិច​ទឹក ពេល​យប់​បោះ​តង់​លើ​វាល​ខ្សាច់ ដោយ​មាន​ភ្នក់ភ្លើង​ដុត​ត្រី​ស្រស់​ៗ ស្តាប់​សំឡេង​សត្វ ដ៏​ស្រងេះស្រងោច ។ វា​ជា​តំបន់​រ៉ា​ម​សារ​ដែល​មាន​សក្តានុពល សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ រួម​មានព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ពពួក​ត្រី​មេ​ពូជ​ធំ​ៗ​ផង​ដែរ ។

អ្នកដំណើរ​កម្សាន្ត​ម្នាក់​ទៀត​លោក សេង សុធា ក៏​បាន​លើក​ឡើង​ដែរ​ថា សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន គឺ​ស្ថិត​ក្នុង​ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។ នៅ​ទីនោះ​យើង​អាច​ជិះទូក​មើល​ព្រៃ​លិច​ទឹក សត្វ​ស្លាប ទឹកទន្លេ​មេគង្គ និង​ឡើង​ភ្នំ ទស្សនា​រូបសំណាក​ថ្ម​ពាក់ព័ន្ធ​រឿងព្រេង យើង​បោះ​តង់​មើល​ថ្ងៃ​លិច និង​ជិះទូក​កៃ​យ៉ាក់ ពិសារ​អាហារ​ប្រចាំ​តំបន់ ដែល​រៀបចំ​ដោយ​សហគមន៍​ផ្ទាល់ ។ លោក​បន្ត​ថា នៅ​ទីនោះ​ក៏​មានផ្ទះ​ស្នាក់​របស់​សហគមន៍ និង​មើល​ពី​ការ​រៀនសូត្រ ជីវភាព​អ្នក​រស់នៅ​លើ​កោះ​ផង​ដែរ ។

ជាង​នេះ​លោក​បាន​រៀបរាប់​អំពី តម្លៃ​សេវា​ហូប​ចុក ដែល​មាន​សរសេរ​ផ្លា​ក​សម្រាប់​កត់សម្គាល់ ដូច​ជា​ម្ហូបអាហារ​ពីរ​មុខ​សម្រាប់​មនុស្ស​ម្នាក់​ចំណាយ​ត្រឹម​១២.០០០​រៀល ផ្ទះ​ស្នាក់​សហគមន៍​ចំណាយ​ត្រឹម​១២.០០០​រៀល​ក្នុង​មួយ​យប់ ។

សម្រាប់​សេវា​អ្នក​នាំ​ភ្ញៀវ​២០.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ជួល​កង់​សម្រាប់​ជិះ​លើ​កោះ​ចំណាយ​ត្រឹម​៨.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ។ រីឯ​ការ​ជួល​តង់​បោះ​លើ​កោះ​ថ្លៃ សេវា​៤០.០០០​រៀល​សម្រាប់​តង់​មួយ​ក្នុង​មួយ​យប់ ។ នៅ​ទីនោះ​ក៏​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​បរិស្ថាន និង​អនាម័យ​ល្អ​ផង​ដែរ គ្មាន​រឿង​ភ័យ​ខ្លាច​ឡើយ ៕​

អត្ថបទសរសេរ ដោយ