ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ដំណើរការ​ផ្សា​រដោះ​ដូរ​ទំនិញ​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ​នេះ បាន​អញ្ជើញ​បើក​សម្ពោធ​ដាក់​ដំណើរការ​ផ្សា​រដោះ​ដូរ​ទំនិញ កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ​នេះ បាន​អញ្ជើញ​បើក​សម្ពោធ​ដាក់​ដំណើរការ​ផ្សា​រដោះ​ដូរ​ទំនិញ កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ ។ យោង​តាម​បណ្តាញ​សង្គម​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា សម្តេច​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​សម្ពោធ​ផ្សា​រដោះ​ដូរ​ទំនិញ​កម្ពុជា​-​វៀតណាម នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ។

ពិធី​សម្ពោធ​ផ្សារ​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ជី​ញ ឌិ​ញ ស៊ុ​ង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ផង​ដែរ ។ ប្រភព​បន្ត​ថា ផ្សា​រដោះ​ដូរ​ទំនិញ​កម្ពុជា​-​វៀតណាម មានឈ្មោះ​ថា «​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា (​ផ្សារ​ដារ​)» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​រី​ត្បូងឃ្មុំ ភូមិ​ដារ​កណ្តោល ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ជិត​២​ហិ​កតា ចម្ងាយ​ប្រមាណ​ជា​៣០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម ។

ផ្សារ​នេះ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​២០១៨ ដោយ​ចំណាយ​ថវិកា​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ថវិកា​របស់​រដ្ឋាភិបាល​វៀតណាម ។ ផ្សារ​នេះ​មាន​ចំនួន​៦៨​ស្តង់ ចែក​ចេញ​ជា​៦​ប្រភេទ ។ ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាក់​លក់​តែ​ផលិតផល​របស់​កម្ពុជា និង​វៀតណាម ដោយ​មិន​អនុញ្ញាត​ឱ្យ​លក់​ផលិត​ប្រទេស​ដទៃ​នោះ​ឡើយ ។

ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​បង្កើត​ការងារ​បង្កើន​ចំណូល​បន្ថែម​សម្រាប់​ប្រជាជន​តាម​ព្រំដែន និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តាម​ផែនការ​ដែល​ប្រទេស​ទាំង​ពីរ​បាន​គ្រោងទុក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់