ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ភូមិបាល ឬ​ការិយាល័យ​ក្រុង​ស្រុក​ត្រូវ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ជា​បន្ទាន់

4 ឆ្នាំ មុន

ខេត្តកំពត ៖ អភិបាលខេត្ត​កំពត​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ​ការងារ​សុរិយោដី​នៅ​តាម​បណ្តា​ក្រុង​ស្រុក​មួយ​ចំនួន នៅ​មាន​បញ្ហា ដូច្នេះ​ឯកឧត្តម ស្នើ​ឲ្យ​ប្រធាន​ការ​រិ​យា​ល័យ ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​ជា​បន្ទាន់ ព្រោះ​បញ្ហា​ដីធ្លី​វា​ផ្សារ​ភ្ជាប់​ទៅ​នឹង​នយោបាយ​។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក…

ខេត្តកំពត ៖ អភិបាលខេត្ត​កំពត​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ​ការងារ​សុរិយោដី​នៅ​តាម​បណ្តា​ក្រុង​ស្រុក​មួយ​ចំនួន នៅ​មាន​បញ្ហា ដូច្នេះ​ឯកឧត្តម ស្នើ​ឲ្យ​ប្រធាន​ការ​រិ​យា​ល័យ ត្រូវ​ដោះស្រាយ​បញ្ហា​នោះ​ជា​បន្ទាន់ ព្រោះ​បញ្ហា​ដីធ្លី​វា​ផ្សារ​ភ្ជាប់​ទៅ​នឹង​នយោបាយ​។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ដា​ញ់ សារី ជា​ប្រធាន​មន្ទីរ រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត ជំនួស​លោក យិ​ន វុ​ឌ្ឍ អតីត​ប្រធាន​មន្ទីរ​ចាស់ ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​កាន់​មុខ​តំណែង​ថ្មី​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់។

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​ស្នើ​ដល់​ប្រធាន​ការិយាល័យ ភូមិបាល​ក្រុង​ស្រុក​ត្រូវ​ដោះស្រាយ​បញ្ហា​សេសសល់​នៅ​ក្នុង​មូលដ្ឋាន​ខ្លួន​ជា​បន្ទាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង ចក្ខុវិស័យ​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​លោក​តែងតែបាន យកចិត្តទុកដាក់​ចំពោះ​រឿង​នេះ យ៉ាង​ខ្លាំង​ព្រោះ​បញ្ហា​ដីធ្លី​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​រឿង​នយោបាយ​របស់​ប្រទេស​។ លោក​អភិបាលខេត្ត បាន​បញ្ជាក់​ថា ដើម្បី​សង់​អគារ​បាន​រឹង​មាំ ត្រូវ​សាង​គ្រឹះ​ពីក្រោម​ឡើង​មក​ឲ្យ​បាន​រឹង​មាំ​ជា​មុន​សិន ទើប​សង់​អគារ​ទៅ​អាច​រឹង​មាំ​បាន​។

លោក​អភិបាលខេត្ត ក៏​បាន​ស្នើ​ឲ្យ​ស្មៀន និង​មេឃុំ​សង្កាត់ ទាំងអស់​មិន​ត្រូវ​ចុះ​កិច្ចសន្យា​លើ​ឯកសារ​ដី​ណា​ដែល​មិ​ទាន់​មាន​ប្លង់​កម្មសិទ្ធិ​នោះ​ទេ ព្រោះ​បើ​នៅ​តែ​បន្ត​ធ្វើ​បែប​នេះ ការ​ដោះស្រាយ​បញ្ហា​នៅ​តែ​មិន​ចេះ​ចប់​មិន ចេះ​ហើយ​។ លោក ឆាន់ សុ​ផា​ន រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​មន្ទីរ ដែល​ទើប​តែងតាំង​ចូល​កាន់ មុខ​តំណែង​ថ្មី​ត្រូវ​បន្ត​អនុវត្ត​ការងារ ដែល​នៅ​សេសសល់​ឱ្យ​បាន​ចប់​សព្វគ្រប់​តាម​ផែនការ នឹង​បន្ត​ការ​យកចិត្តទុកដាក់ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ស្រប តាម​តួនាទី​ភារកិច្ច ព្រមទាំង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា និង​គោលការណ៍​ណែនាំ​ផ្សេង​ៗ របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ខេត្ត​។

ពិសេស​ពង្រឹងស្មារតី​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ថ្នាក់​ក្នុង​មន្ទីរ​ឲ្យ​បាន​ល្អ ពោល​គឺ​សំដៅ​លុប​បំបាត់​ភាព​អសកម្ម​ទាំងឡាយ និង​បង្កើន​ស្មារតី​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ បង្កើន​ប្រសិទ្ធិ ភាព​ការងារ​លើ​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដែល​មក​រក​សេវា​ពី​មន្ទីរ ជាមួយ​គ្នា​នេះ ត្រូវ​រៀបចំ​នីតិវិធី​ក្នុង​ការ​ចេញ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​សម្រេច​តាម​ផែនការ​។

ពាក់ព័ន្ធ​វិស័យ​សំណង់​ត្រូវ​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​គុណភាព​សំណង់ ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្នើ​សុំ​ច្បាប់ អនុញ្ញាត​មុន​ពេល​សាងសង់ ធ្វើ​កិច្ចសហការ​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់​ដើម្បី​ឲ្យ​ការងារ​មាន​ប្រសិទ្ធិ​ភាព​តម្លាភាព និង​គណនេយ្យ​ភាព​ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​ជូន រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង និង​រដ្ឋបាល​ខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ប្រកបដោយ​ឆន្ទៈ​ម្ចាស់​ការ ភក្ដីភាព​មនសិកា​វិជ្ជាជីវៈ​និង​វប្បធម៌​សាធារណៈ​ផង​ដែរ​៕ ដោយ ៖ ប្រាក់ សា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ