ចាប់​រថយន្ត​ដឹក​គ្រោងទ្វារ​ឈើ​កែ​ច្នៃ​ខុសច្បាប់


ខេត្តរតនគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដឹក​គ្រោងទ្វារ​ឈើ​កែ​ច្នៃ​ពាក់កណ្ដាល​សម្រេច​ចំនួន​៦​សន្លឹក​ចេញពី​ក្រុង​បាន​លុង​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​អូ​យ៉ា​ដាវ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់​ប្រគល់​ឱ្យ​ជំនាញ​។

កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​កាលពី​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ឡើង​ទួល​អូរ​ត្រាវ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​ខេត្តរតនគិរី​។

តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី មឿង មិត្ត អនុប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ​កងរាជអាវុធហត្ថ​ខេត្ត ចុះ​បង្ក្រាប​បាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ ២A-១១៩៤ ដែល​បាន​ដឹក​ទ្វារ​ចំនួន​៦​សន្លឹក​ជា​ប្រភេទ​ឈើ​សុ​ក្រំ​ស្មើនឹង​0,៤៤៨ ម៉ែត្រគូប​។

ការ​បង្ក្រាប​ខាងលើ​នេះ សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​នោះ​ទេ ហើយ​រថយន្ត​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​៕(​កែសម្រួល​ដោយ ៖ ធីតា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ