ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ចំនួន​លើស​ពី​តម្រូវការ​ជាក់ស្តែង​ហើយ​ភាគច្រើន​ខ្វះ​ចំណេះដឹង ​និង​ជំនាញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​សន្ទុះ​ងើបឡើង​ទាំង​តម្លៃ​និង​ការ​វិនិយោគ កំណើន​ភ្នាក់ងារ​និង​អ្នក​វាយតម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​កំណើន​ឡើង​គួរ​អោយ​កត់សម្គាល់​ផង​ដែរ ។ ក៏​ប៉ុន្តែ​ក្នុង​ចំណោម​ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​មានចំណេះ​ដឹង​និង​ជំនាញ​ច្បាស់លាស់​ក្នុង​វិស័យ​នេះ ជា​ពិសេស​នោះ​ក​ង្វៈ​ការ​យល់​ដឹង​អំពី​ភាព​ស្របច្បាប់​នៃ​អចល​ទ្រព្យ ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​សន្ទុះ​ងើបឡើង​ទាំង​តម្លៃ​និង​ការ​វិនិយោគ កំណើន​ភ្នាក់ងារ​និង​អ្នក​វាយតម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​កំណើន​ឡើង​គួរ​អោយ​កត់សម្គាល់​ផង​ដែរ ។ ក៏​ប៉ុន្តែ​ក្នុង​ចំណោម​ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​មានចំណេះ​ដឹង​និង​ជំនាញ​ច្បាស់លាស់​ក្នុង​វិស័យ​នេះ ជា​ពិសេស​នោះ​ក​ង្វៈ​ការ​យល់​ដឹង​អំពី​ភាព​ស្របច្បាប់​នៃ​អចល​ទ្រព្យ ។

​បើ​តាម​លោក​បណ្ឌិត​គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KW Cambodia បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា លើស​ពី​តម្រូវការ​ក្នុង​វិស័យ​នេះ​ទៅ​ទៀត ក៏​ប៉ុន្តែ​បើ​ក្រលេក​ទៅ​មើល​អោយ​ដិត​ដល់​មែនទែន​ទៅ គុណភាព​នៃ​ភ្នាក់ងារ​ជា​ច្រើន មិន​ទាន់​ស្តង់ដារ​នៅឡើយ ជា​ពិសេស​នោះ​គឺ​ភ្នាក់ងារ​ភាគច្រើន​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​ស្ថាប័ន​នៅឡើយ ដូច្នេះ​ត្រូវ​គៀងគរ​ពួក​គាត់ អោយមក​ស្ថិត​នៅ​ក្រោម​ច្បាប់ទំលាប់ និង​ត្រូវ​លុប​បំបាត់​ភ្នាក់ងារ​ក្រោម​ឆ័​ត្រ​ឬ​ភ្នាក់ងារ​ក្រោម​ដើមឈើ ហើយ​អ្នក​ណា​ៗ​ក៏​អាច​ក្លាយជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​បាន​ដែរ ។

លោក​បណ្ឌិត​បន្ត​ថា បើ​ទោះបីជា​ដឹង​ថា ពួក​គាត់​មួយ​ចំនួន​ធំ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ និង​ស្ថិត​ក្រោម​ច្បាប់​ក្ដី ក៏​ក្នុង​នាម​ជា​អ្នក​រកស៊ី និង​ជា​ភ្នាក់ងារ​អចលនទ្រព្យ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក្ដី ក៏​មិន​អាច​បង្ខំ​ពួក​គាត់​អោយ​ស្វែងរក​ច្បាប់​បាន​ដែរ ព្រោះ​នេះ​ជា​មុខ​ជំនួញ ដូច្នេះ មាន​តែ​ច្បាប់​មាន​តែ​ក​ក្រសួង​អាណាព្យាបាល​ទេ ទើប​អាច​មាន​សិទ្ធិ​ហៅ​ពួក​គាត់​អោយ​ស្វែងរក​ច្បាប់ ។ លោក​ថា​៖«​ក្នុង​នាម​ជា​អ្នក​រកស៊ី យើង​មិន​អាច​បង្ខំ​អោយ​អ្នក​ណា​ម្នាក់​ស្វែងរក​អាជ្ញាប័ណ្ណ អោយ​ដូច​យើង​ទេ តែ​យើង​អាច​ហៅ​ពួក​គេ​អោយមក​ធ្វើការ​ជាមួយ​យើង ក្នុង​ចង្កោម​ក្រុមហ៊ុន​មួយ ដែល​អាជ្ញាប័ណ្ណ និង​ធំ​លំដាប់​ពិភពលោក​បាន ដោយ​ផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត ឬ ហៅ​ថា Franchise បាន​» ។

លោក​បាន​បន្ថែម​ថា បើសិនជា​ទុក​ភ្នាក់ងារ​ដែល​អត់​មាន​អាជ្ញាប័ណ្ណ អត់​ស្របច្បាប់​កាន់តែ​ច្រើន មិន​ថា​តែ​ស្រុក​ខ្មែរ ឬ​ប្រទេស​ណា​ទេ នឹង​ធ្វើ​អោយ​បាត់បង់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ ដូច្នេះ យើង​ត្រូវ​បង្រៀន​ភ្នាក់ងារ​ទាំងនោះ​បន្ថែម​ទៀត អោយ​យល់​ពី​សារៈសំខាន់​នៃ ការ​ធ្វើ​អាជីវកម្ម​ដែល​មានច្បាប់ ទម្លាប់​ត្រឹមត្រូវ ។ លោក​បន្ថែម​ថា​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​មាន​សញ្ញាណ​ល្អ ហើយ​ឆ្នាំ​ខាង​មុខ​ទៀត​ក៏​នៅ​តែ​ល្អ​ប្រសើរ​ដដែល ដោយសារ​តែ​កត្តា​មួយ​ចំនួន​ដូច​ជាទី​តាំង​ភូមិសាស្ត្រ ស្ថានភាព​សេដ្ឋកិច្ច និង​ស្ថេ​រ​ភាព​នយោបាយ ។

លោក​ស៊ី ប៊ុ​ន​ថៃ ភ្នាក់ងារ​អចលនវត្ថុ​មួយ​រូប​ប្រចាំ​ខេត្តសៀមរាប បានអោយ​ដឹង​ថា សកម្មភាព​វិនិយោគ​ក្នុង​ខេត្តសៀមរាប ត្រូវ​បាន​មើលឃើញ​ថា​នៅ​ដំណើរការ​ធម្មតា បើ​ទោះបីជា​ខេត្ត​នេះ មានការ​ធ្លាក់​ចុះ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​បន្តិច​ក្ដី ។ ខេត្តសៀមរាប​នឹង​កាន់តែ​ល្អ​ថែម​ទៀត នៅ​ពេល​គម្រោង​ធំ​ៗ​មួយ​ចំនួន​ដែល​ជា​គម្រោង​របស់​រដ្ឋ​និង​ឯកជន​ចាប់ផ្ដើម​ដំណើរការ ដូច្នេះ​នៅ​ពេល​ខាង​មុខ​នេះ តម្រូវការ​ភ្នាក់ងារ​លក់​អចលនទ្រព្យ​នឹង​កាន់តែ​ច្រើន តែ​ត្រូវការ​អ្នក​ដែល​មានចំណេះ​ដឹង ជំនាញ និង​មានច្បាប់​ទំលាប់​ត្រឹមត្រូវ ។

​បើ​តាម​លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ត្រៀម​សម្រាប់​ទទួល​វិនិយោគិន​បរទេស​ថ្មី​ៗ​បន្តបន្ទាប់​ទៀត​នោះ គឺ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ ។ ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ដីធ្លី និង​អចលនទ្រព្យ​ពិតជា​សំខាន់ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​វិនិយោគិន និង​ត្រៀម​សហការ​ជាមួយ​វិនិយោគិន​បរទេស​ដែល​នឹង​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ។

លោក​ឧកញ៉ា​បាន​មាន​ប្រសាសន៍​បន្ត​ថា ស្ថានភាព​ទីតាំង​របស់​ប្រទេស​កម្ពុជា នៅ​តែ​ធ្វើ​អោយ​កម្ពុជា​ក្លាយជា​ចំណាប់អារម្មណ៍​វិនិយោគ​ពី​សំណាក់​អ្នក​វិនិយោគ​បរទេស ដូច្នេះ​ឆ្នាំ​ក្រោយ​នេះ ឆ្នាំ​២០២០ យើង​នៅ​តែ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​វិស័យ​មួយ​នេះ ហើយ​យើង​នឹង​ទទួល​បាន​កំណើន​វិនិយោគិន​បន្ត​ទៀត មិន​ថា​មក​ពី​ប្រទេស​ចិន ឬ​ប្រទេស​ដទៃ​ទៀត​ឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ