ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​បទល្មើស ឃាត់ខ្លួន​បុរស​ម្នាក់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ​ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​អោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ​ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​អោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន តាម​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​រោងចក្រ​ញូ​ស្តា ស្ថិត​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ។

ជនសង្ស័យ​ម្នាក់ ឈ្មោះ ឈាង វី​រៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ឃុំ​កោះអណ្ដែត ស្រុក​គី​រី​វង់ ខេត្តតាកែវ មុខរបរ​មិន​ពិតប្រាកដ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២៣​កញ្ចប់ និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ