ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡាហែលទឹក​ជ្រើស​រើស​​ជើងឯក ថ្នាក់​ជាតិ​ពានរង្វាន់​តេ​ជោ​សែន​​លើក​ទី​5

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ ការ​ប្រកួត​កីឡា ហែល​ទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ពានរង្វាន់​តេ​ជោ​សែន លើក​ទី​៥ ឆ្នាំ​២០១៩ ដែល​បាន​រៀបចំ​ធ្វើ​តាំងពី​ថ្ងៃ​ទី​២០ ធ្នូ នៅ​អាង​ហែល​ទឹក​ខេត្តកំពង់ចាម​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​២២ ធ្នូ…

ខេត្តកំពង់ចាម ៖ ការ​ប្រកួត​កីឡា ហែល​ទឹក​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ពានរង្វាន់​តេ​ជោ​សែន លើក​ទី​៥ ឆ្នាំ​២០១៩ ដែល​បាន​រៀបចំ​ធ្វើ​តាំងពី​ថ្ងៃ​ទី​២០ ធ្នូ នៅ​អាង​ហែល​ទឹក​ខេត្តកំពង់ចាម​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ជា​ផែនការ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ចំណែក​វិញ្ញាសា​ប្រកួត​ចែក​ចេញ​ជា​៣​ប្រភេទ គឺ​ប្រកួត​ហែល​ធម្មតា​និង​ប្រកួត​កីឡា​បាល់​ទឹក ។ ការ​ប្រកួត​ហែល​ធម្មតា​មាន​ផ្នែក​បុរស​អាយុ​១២​ឆ្នាំ​ឡើង និង​ផ្នែក​នារី​ចាប់ពី​អាយុ​១០​ឆ្នាំ​ឡើង​។ រីឯ​ការ​ប្រកួត​សម្រាប់​ជន​ពិការ​វិញ​គឺ​កីឡាករ​ដែល​មាន​កម្រិត​S3-S10​។

ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជា​លទ្ធផល​បច្ចេកទេស ក្លិប​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ រហូត​ដល់​ទៅ​១៨​គ្រឿង ក្នុង​នោះ​មេដាយមាស​១១​គ្រឿង មេដាយ​ប្រាក់​៥​គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង ។ ក្លិប​ក្រសួងមហាផ្ទៃ​ឈរ​នៅ​លេខ​រៀង​ទី​២ ដោយ​ដណ្ដើម​បាន​មេដាយ​ចំនួន​១៣​គ្រឿង មេដាយមាស​៦​គ្រឿង មេដាយ​ប្រាក់​៥​គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង ។ ក្លិប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដណ្ដើម​បាន​មេដាយ​ចំនួន​១៧​គ្រឿង មេដាយមាស​១​គ្រឿង មេដាយ​ប្រាក់​៦​គ្រឿង និង​មេដាយ​សំរឹទ្ធ​១០​គ្រឿង ។

ចំណែក​លទ្ធផល​ប្រកួត​របស់​ជន​ពិការ​វិញ គឺ​ក្លិប​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន​៦​គ្រឿង មេដាយមាស​២​គ្រឿង មេដាយ​ប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង ។ ក្លិប​ខេត្តកំពង់ចាម​ដណ្ដើម​បាន​មេដាយ​ចំនួន​៦​គ្រឿង មេដាយ​ប្រាក់​២​គ្រឿង​និង​មេដាយ​សំរឹទ្ធ​៤​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ