ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នើ​​​ពលរដ្ឋ​​​ជាប់​​ផ្លូវជាតិ​លេខ​៤ ​ចូលរួម​សហការ​ក្នុង​ការ​ជីក​ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក បញ្ចៀសការជន់លិច​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​អាជ្ញាធរ​ស្នើ​​ដល់​​ប្រជា​ពលរដ្ឋ​ដែល​នៅ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ​ត្រង់​ចំណុច​ជិតទី​​ប្រជុំជន​ផ្សារ​វាល​រេញ​ ចាប់ពី​ខ្លោងទ្វា​វត្ត​ព្រំ​កេ​រ្ត៍​ ទៅ​ទល់​នឹង​ផ្លូវ​រថភ្លើង ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​មូលដ្ឋាន ក្នុង​ការ​ជីក​ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក ដើម្បីប​ញ្ចៀស​ការ​ជន់​​លិច​ក្នុង​រដូវភ្លៀង​ធ្លាក់ ។…

ខេត្តព្រះសីហនុ ៖ ​អាជ្ញាធរ​ស្នើ​​ដល់​​ប្រជា​ពលរដ្ឋ​ដែល​នៅ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ​ត្រង់​ចំណុច​ជិតទី​​ប្រជុំជន​ផ្សារ​វាល​រេញ​ ចាប់ពី​ខ្លោងទ្វា​វត្ត​ព្រំ​កេ​រ្ត៍​ ទៅ​ទល់​នឹង​ផ្លូវ​រថភ្លើង ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​មូលដ្ឋាន ក្នុង​ការ​ជីក​ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក ដើម្បីប​ញ្ចៀស​ការ​ជន់​​លិច​ក្នុង​រដូវភ្លៀង​ធ្លាក់ ។

​ការ​ស្នើ​បែប​នេះ​ បន្ទាប់​ពី​ក្រុម​កា​រ​ងារ​រដ្ឋបាល​ស្រុក-ឃុំ​ចុះ​ពិនិត្យ​ និង​ស្តារ​តាម​ប្រព័ន្ធ​លូ​នៅ​ចំណុច​នោះ​ទល់​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ហើយ​ជាមួយ​គ្នា​នោះ​ក៏​អាច​នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រើប្រាស់​លើ​ចំណី​ផ្លូវ នាំ​អោយ​ប៉ះ​​ពាល់​ដល់​ក្រុមការងារ ។

​លោក​ខូ​វ ថា​និ​ត មេឃុំ​វាល​រេញ​បាន​ស​ង្ឈឹ​ម​ថា ប្រជា​​ពលរដ្ឋ​​នឹង​មានការ​យោគយល់​ពី​បញ្ហា​នេះ ព្រោះ​នេះ​ជា​ប្រយោជន៍​រួម​នៅ​ក្នុង​មូលដ្ឋាន ស្រប​ពេល​ដែល​នៅ​តំបន់​ប្រជុំជន​វាល​រេញ​នេះ​កំពុង​មាន​សណ្តាប់ធ្នាប់​ចរាចរណ៍​ទូលាយ មិន​មានការ​កកស្ទះ ក្រោម​ការ​ចុះ​រៀបចំ​ជា​ប្រចាំ​របស់​រដ្ឋបាល​ស្រុក ឃុំ ហើយ​ដើម្បី​បន្ត​ជាមួយ​និង​បទ​ពិសោធ៍​កន្លង​មក​ក្នុង​រដូវវស្សារ​កន្លែង​ខ្លះ​មានការ​ជន់​លិច​ដោយ​ទឹកភ្លៀង ។ អាជ្ញាធរ​បាន​ដាក់​វិធានការ​ចុះ​ជីក​ស្តារ​តាម​ប្រព័ន្ធ​លូ​បង្ហូរ​ដែល​ប្រឈម​នឹង​ការ​ជន់​លិច ដែល​ជា​ជាក់ស្តែង ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​២៣​ ធ្នូ​នេះ ​ដែល​ក្រុមការងារ​ចុះ​ស្តារ​ក្នុង​នៃ​កាត់​ប​ន្ថ​យ​ការ​ជន់​ទឹក​ហូរ​មិន​ទាន់​ដូច​ឆ្នាំ​កន្លង​ទៅ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ