ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Steve Jobs មាន​ដំបូន្មាន​សំខាន់​ៗ​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ជីវិត

4 ឆ្នាំ មុន

៦ ឆ្នាំ​មុន​មរណភាព​របស់​លោក ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Apple លោក​បាន​ចែករំលែក​ទស្សនៈ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្លាស់​ប្តូរ​ទស្សនៈ​ពួក​គេ ។…

៦ ឆ្នាំ​មុន​មរណភាព​របស់​លោក ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Apple លោក​បាន​ចែករំលែក​ទស្សនៈ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្លាស់​ប្តូរ​ទស្សនៈ​ពួក​គេ ។ លោក​បាន​និយាយ​ថា «​ពេលវេលា​របស់​អ្នកមាន​កំណត់ ដូច្នេះ​កុំ​ខ្ជះខ្ជាយ​ពេល​រស់​ជីវិត​របស់​អ្នក​ដទៃ ។ កុំ​ជាប់​ក្នុង​អន្ទាក់​នៃ​ការ​រស់នៅ​តាម​ការ​គិត​របស់​អ្នក​ដទៃ ។ កុំ​អនុញ្ញាត​ឲ្យ​ការ​រិះគន់​របស់​អ្នក​ដទៃ​ជះ​ឥទ្ធិពល​លើ​ទស្សនៈ​របស់​អ្នក ។ ហើយ​អ្វី​ដែល​សំខាន់​ជាងគេ គឺ​អ្នក​ត្រូវ​មាន​ភាព​ក្លាហាន ដើម្បី​ដើរ​តាម​អ្វី​ដែល​អ្នក​ស្រលាញ់ និង​ជឿជាក់​លើ​» ។

វេជ្ជបណ្ឌិត​បាន​ប្រាប់​ដល់​លោក​ថា លោក​មាន​ជំងឺមហារីក​ដែល​មិន​អាច​ព្យាបាល​បាន និង​នៅ​សល់​ពេល​តែ​ប្រមាណ​ពី​៣​ទៅ​៦​ខែ​ប៉ុណ្ណោះ ។ បទ​ពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​លោក​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​រស់នៅ​ជីវិត​ដែល​ល្អ​បំផុត ហើយ​លោក​បាន​ចែករំលែក​ពី​ដំបូន្មាន​សំខាន់​ៗ​ខាងក្រោម​នេះ​៖

១. គិត​ពី​មរណភាព​របស់​អ្នក ៖
មិន​ថា​អ្នកជា​នរណា​ទេ មនុស្ស​ម្នាក់​ៗ​មាន​ពេលវេលា​កំណត់​លើ​លោក​នេះ ។ ហើយ​លោក​បាន​ប្រាប់​មក​ថា ការ​គិត​ពី​ទី​បញ្ចប់​នៃ​ជីវិត​របស់​ខ្លួន​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​មាន​កម្លាំងកាយ និង​ចិត្ត​ក្នុង​ការ​ប្រើ​ពេលវេលា​ដែល​ខ្លួន​មាន​ដើម្បី​រស់នៅ​ជីវិត​ដែល​មាន​ន័យ​បំផុត ។
លោក​បាន​បន្ត​ថា ការ​ទទួលស្គាល់​ពី​ស្ថាន​ការ​សុខភាព​របស់​លោក​បាន​អនុញ្ញាត​ឲ្យ​លោក​ធ្វើការ​សម្រេច​ចិត្តល្អ​ៗ​សម្រាប់​ជីវិត​និង​រយៈពេល​ដែល​នៅ​សល់ ។

២. វិភាគ​ដោយ​ស្មោះត្រង់​៖
ពេល​ដែល​លោក ចបស៍ មាន​អាយុប្រមាណ​១៧​ឆ្នាំ លោក​ចូល​ចិត្ត​អាន​ពី​ពាក្យ​ពេ​ជន៍​របស់​អ្នក​ជោគជ័យ​សំខាន់​ៗ​ដែល​បាន​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​លោក ។ ជា​រៀងរាល់ថ្ងៃ លោក​តែងតែ​ឈរ​នៅ​មុខ​កញ្ចក់ និង​សួរ​ខ្លួនឯង​ថា «​ប្រសិនបើ​ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់ខ្ញុំ តើ​ខ្ញុំ​នឹង​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ក្នុងថ្ងៃនេះ​ទេ?» បើ​លោក​ឆ្លើយ​ថា ទេ​ញឹកញាប់ នោះ​លោក​នឹង​ឈប់​ធ្វើ​កិច្ចការ​ទាំងនោះ និង​ស្វែងរក​អ្វី​ដែល​លោក​ចង់​ធ្វើ​ពិតប្រាកដ​វិញ ។

៣. រស់នៅ​ជីវិត​តាម​អ្វី​ដែល​ខ្លួន​ស្រលាញ់​ចង់​ធ្វើ ៖
ការ​រស់នៅ​ជីវិត​របស់​អ្នក​ដទៃ ឬ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​មានជីវិត​អ្នក​ដទៃ​ប្រៀប​ដូច​ជា​ខ្ជះខ្ជាយ​ជីវិត​ខ្លួន ។ លោក​បាន​ជំរុញ​ឲ្យ​មនុស្ស​រក​តួនាទី​ដែល​អ្នក​ដើរ​ដោយ​ខ្លួនឯង ។ វិធី​តែ​មួយ​ក្នុង​ការ​រស់នៅ​ជីវិត​ដោយ​សប្បាយចិត្ត គឺ​ការ​ធ្វើ​អ្វី​ដែល​អ្នក​ជឿជាក់​ថា នឹង​ជោគជ័យ និង​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ច្បាស់លាស់ ។

ជាក់ស្តែង មនុស្ស​យើង​ប្រហែលជា​មិនដឹង​ថា យើង​នៅ​សល់​ពេលវេលា​ប៉ុន្មាន​ទៀត​ទេ ប៉ុន្តែ​ពួក​យើង​មាន​សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត​លើ​ការ​ប្រើប្រាស់​ពេលវេលា​ដែល​មាន ។ អ្នកដឹកនាំ​ដែល​ជោគជ័យ​ជាងគេ គឺជា​អ្នក​ដែល​អាច​សម្រេច​បាន​លទ្ធផល​ដោយ​រក​កា​រារ​ដែល​មាន​អត្ថន័យ​ជាងគេ​សម្រាប់​ពួក​គេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ