ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីភ្នំពេញបន្លំលូក​លុយអស់​ជាង​១​ពាន់​​ដុល្លារ អស់លក្ខណ៍នៅបឹងយក្ស​ឡោម

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​មក​ពី​ភ្នំពេញ​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​លូក​យក​លុយចំនួន​១០៧០ដុល្លារ​ក្នុង​កាបូប​​របស់​ស្ត្រី​ម្នាក់​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ផ្សា​របរ​កែវ ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​មក​ពី​ភ្នំពេញ​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​លូក​យក​លុយចំនួន​១០៧០ដុល្លារ​ក្នុង​កាបូប​​របស់​ស្ត្រី​ម្នាក់​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ផ្សា​របរ​កែវ ស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ប៉ុន្តែ​ក៏​ត្រូវ​សមត្ថ​កិច្ច​ធ្វើការ​ស្រា​ជ្រាវ​តាម​រក​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់​នៅ​ចំណុច​បឹង​យក្ស​ឡោម ស្ថិត​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ទាំង​៣​នាក់​ខាងលើ​នោះ​រួម​មាន ១-​ឈ្មោះ​ឡុ​ក សា​ម៉ុ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ២-​ឈ្មោះ ឡុ​ក ហ៊ីង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​បងប្អូន​បង្កើត​និង​គ្នា រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចក្រ​អង្រែ​លើ ខ​ណ្ឌ័​មាន​ជ័យ រាជធានី​ភ្នុំពេញ និង​៣-​ឈ្មោះ ជុំ នី​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឈ​ន ដា​វី ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​លក់​ខោអាវ​ជជុះ​ក្នុង​ផ្សា​របរ​កែវ ខេត្តរតនគិរី​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​ខាងលើ​បាន​ចូល​មក​បន្លំលួច​លូក​យក​លុយ​អស់​ចំនួន​១០៧០​ដុល្លារ ដែល​ជន​រង​គ្រោះ​បាន​ដាក់​ក្នុង​កាបូប​នោះ​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ប្ដឹង​សមត្ថកិច្ច ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំង​៣​នាក់ រួច​ធ្វើការ​ឆែកឆេរ​រក​ឃើញ​លុយ​ចំនួន​១០៧០​ដុល្លារ​ជា​របស់​ជន​រង​គ្រោះ​ដែល​បាន​បាត់​នោះ​វិញ​ផង​ដែរ​។

ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើកា​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ការ​តាម​នីតិវិធី​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ