ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម្ល៉ឹងផង អ្នក​លក់ដូរក្រៅផ្សារផ្ទុះ​កំហឹង​រឿងចាប់ទំនិញអត់ឱ្យវិញ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​​សាលាក្រុង​ស្ទឹង​សែន ​ចាប់​យក​ឥ​វ៉ា​ន់​របស់​អ្នកលក់ដូរក្រៅផ្សារ​តាំងពី​ថ្ងៃ​ទី​០៧ ​វិច្ឆិកា ​មក​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ​ធ្នូ ឆ្នាំ​២០១៩ រយៈ​ពេល​ជាង​១​ខែ​មក​ហើយ នៅ​មិន​ទាន់​ប្រគល់​ឲ្យ​វិញ​នោះ​ទេ…

ខេត្តកំពង់ធំ ៖ ​​សាលាក្រុង​ស្ទឹង​សែន ​ចាប់​យក​ឥ​វ៉ា​ន់​របស់​អ្នកលក់ដូរក្រៅផ្សារ​តាំងពី​ថ្ងៃ​ទី​០៧ ​វិច្ឆិកា ​មក​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ​ធ្នូ ឆ្នាំ​២០១៩ រយៈ​ពេល​ជាង​១​ខែ​មក​ហើយ នៅ​មិន​ទាន់​ប្រគល់​ឲ្យ​វិញ​នោះ​ទេ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​សម្ភា​រ​មួយ​ចំនួន​របស់​​ត្រូវ​រលួយ​ខូច​អស់​ ពួក​គាត់​ឆ្ងល់​ណាស់​ថា ​ចាប់​យក​ទៅ​ទុក​រាប់​ខែ​មិន​ព្រម​ប្រគល់​ឲ្យ​មក​ពួក​គាត់​វិញ​យ៉ាង​ដូច្នេះ? ឬ​មួយ​ក៏​សម្ភា​រដែល​បាន​ចាប់​យក​ទៅ​នោះ ត្រូវ​រសាត់​បាត់​អស់​ទៅ​ហើយ?

ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក គង់ វុ​ទ្ធី នាយក​រដ្ឋបាល​បាន​សាលាក្រុង​ស្ទឹង​សែន​បាន​ប្រាប់ ភ្នាក់​ងារ​សារ​ព័​ត៌​កោះសន្តិភាព ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ធ្នូ នេះថា កាលពី​ថ្ងៃ​ទី​០៧ ​វិច្ឆិកា ឆ្នាំ​២០១៩ លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​កំពុងធំ រយៈ​ពេល​មួយ​ព្រឹក ​ជំនួស​មុខ​ឲ្យ​លោក ពេញ កែម អភិ​បាល​រង​ក្រុង​ស្ទឹង​សែន​ទទួល​បន្ទុក​ខាង​ផ្សារ ​ក្នុង​នោះ​ក៏​បាន​ដកហូត​យក​សម្ភា​រ​របស់​បងប្អូន​អាជីវករ​ច្រើន​នាក់ ​យក​មក​រក្សា​ទុក​នៅ​សាលាក្រុង និង​បាន​ប្រគល់​ឲ្យ​ទៅ​ខាង​លោក​អភិបាលរង ពេញ កែម រួច​អស់ហើយ ។

ចំណែក​រឿង​ប្រគល់​សម្ភា​រ​ដែល​ចាប់​មក​នោះ​ឲ្យ​ទៅ​ខាង​អាជីវករ​វិញ​ពេល​ណា​នោះ ស្ថិត​នៅ​លើ​លោក​អភិបាលក្រុង​ទើប​មាន​សិទ្ធ​សម្រេច​! នៅ​ក្នុង​បញ្ហា​នេះ​ លោក ពេញ កែម ដែល​ជា​អភិបាលរង​ក្រុង​ស្ទឹង​សែន​ទទួល​បន្ទុក​ខាង​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ លោក​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ថា ជុំវិញ​បញ្ហា​ចាប់​យក​សម្ភា​ររបស់​បងប្អូន​អាជីវករ​ នៅ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​កំពង់ធំ​ខាងលើ​នេះ យោង​តាម​គោលការណ៍​​​ក្រុង គឺ​មិន​ប្រគល់​សម្ភា​រ​ជូន​គាត់​វិញ​ទេ ហើយ​ទ្រព្យសម្បត្តិ​ដែល​ចាប់​មក​ទាំង​អស់នោះ ត្រូវ​បាន​ទុកជា​របស់​សាលាក្រុង​ស្ទឹង​សែន ។

ចំណែក​លោក ម៉ាក់ ប៊ុ​ន​ហុង អភិបាលក្រុង​ស្ទឹង​សែន បាន​មាន​ប្រសាសន៍​ប្រាប់កោះសន្តិភាពតាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា​ បញ្ហា​រឿង​ចាប់​យក​សម្ភា​រ​របស់​បងប្អូន​អាជីវករ​យក​មក​រក្សា​ទុក​នេះរយៈ​ពេល​ជាង​១​ខែ​មក​ហើយ ដោយសារ​តែ​លោក​ជាប់រវល់​មមា​រញឹក​ក្នុង​ការងារ​ពេក ទើប​ធ្វើ​ឲ្យ​ខកពេល​យូរ សា​លាក្រុង​នឹង​ប្រគល់​ជូន​សម្ភា​រទាំង​អស់នោះ​ជូន​ពួក​គាត់​វិញ ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​ពួក​គាត់​ធ្វើ​កិច្ចសន្យា​ជាមួយនឹង​សាលាក្រុង សូមកុំ​ឲ្យ​ដាក់​តាំង​ទំនិញ​លក់ដូរ​ហូរហៀរមក​លើ​ចំណី​ផ្លូវ​តទៅ​ទៀត​តែ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណ​ភាព និង​សេចក្តី​ថ្លៃថ្នូរ ក៏​ដូច​ជា​មុខមាត់​របស់​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ប្រឡង​ប្រ​ណ្តាំ​ទីក្រុង​ស្អាត ហើយ​សាលាក្រុង​ស្ទឹង​សែន​ក៏​គ្មាន​បំណង​ចាប់​យក​សម្ភា​រះ​របស់​អាជីវករ​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធ​របស់​សាលាក្រុង​នោះ​ទេ​។ ​

អត្ថបទសរសេរ ដោយ