តាមជើងលេខរបស់គ្រូហុងស៊ុយចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា នៅថ្ងៃអង្គារ ទី២៤ ធ្នូស្អែកនេះ មានឆ្នាំចំនួន៤ ខាល មមី កុរ ម្សាញ់ រាសីស្រុតចុះខ្លាំងអាចនឹងមានគ្រោះធំចូលមកបៀតបៀនសេចក្តីសុខរបស់លោកអ្នកឱ្យជួបតែការភ័យខ្លាច និងមានរឿងធំជាច្រើនចូលមកដំណាលគ្នានេះ ។ សូមលោកអ្នកប្រយ័ត្នពាក្យសម្តីបំផុត និងតាំងចិត្តតែក្នុងអំពើល្អ ពិសេសយកគុណមាតាបិតាមកទុកក្នុងបេះដូង ជានិច្ចហើយស៊ែរបួងសួងផ្តាច់គ្រោះចង្រៃចេញពីជីវិតឱ្យអស់ពីឥឡូវនេះភ្លាម និងបានជំនួសមកវិញតែនឹងសុខចម្រើន រកទទួលទានមានបាន កាក់កបនឹងការងារ លាភធំ សំណាងធំ មានលុយវាល់លានចូលមកក្នុងជីវិត និងជួបតែរឿងល្អៗ មានជោគមានជ័យមានលុយចូលហូរហៀររាល់ថ្ងៃ ។
ឆ្នាំខាល លេខនាំសំណាង 369នៅថ្ងៃស្អែកនេះរាសីធ្លាក់ចុះខ្លាំង នឹងមានរឿងធំនៅក្នុងក្រុមគ្រួសាលោកអ្នកឱ្យរងទុក្ខភ័យដោយប្រការផ្សេងៗ។ រីឯឱកាសនៃការរកលុយ បើលោកអ្នករារែកចិត្តតែបន្តិច លុយ លាភនឹងបោលហួសទៅបាត់។ ដូចនេះដើម្បីកម្ចាត់គ្រោះចង្រៃទាំងនោះចេញពីជីវិត លោកអ្នកត្រូវបួងសួងនឹករលឹកចំពោះគុណបុណ្យព្រះរតនត្រៃ និងតាំងចិត្តក្នុងអំពើសុចរិតជានិច្ច ពិសេសគឺនឹកគុណមាតាបិតា ឧបទ្រពចង្រៃនឹងអន្តរធានអស់ទៅគ្មានសល់ឡើយ ។
ឆ្នាំមមី លេខនាំសំណាង 247 នៅថ្ងៃស្អែកនេះរាសីស្រុតចុះខ្លាំង ប្រញាប់បួងសួងសុំហុងស៊ុយជាបន្ទាន់ ។ ឯកិច្ចការទាំងឡាយក៏មិនសូវផ្តល់ផលច្រើន យកល្អការងារណាដែលសំខាន់គួរកុំអាលធ្វើពិសេសក្នុងរឿងចុះកិច្ចសន្យាការងារផ្សេងៗ បង្អង់បន្តិចសិនក៏មិនថ្វីព្រោះថាផលអាក្រក់ងាយនឹងកើតឡើងខ្លាំងណាស់ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតទីឆ្ងាយច្រើនជួបឧបសគ្គ មានអ្នកតាមរំខានយាយីច្រើន ដូច្នេះលោកអ្នកត្រូវបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ ចំណែកបញ្ហាស្នេហាគូស្វាមីភរិយា កំលោះក្រមុំជួនត្រូវរ៉ូវគ្នា ជួនរកាំចិត្តមិនសូវទៀងទាត់ឡើយ គួរធ្វើចិត្តឱ្យបានធ្ងន់ កុំចេះតែមួម៉ៅខុសរឿង ។
ឆ្នាំកុរ លេខនាំសំណាង 168 បួងសួងសុំលាភសំណាងបន្ទាន់ នៅថ្ងៃស្អែកនេះយីអ៊ុនរបស់លោកអ្នកមិនគាប់ប្រសើរទេ ចូរប្រយ័ត្នពាក្យសម្តី និងតាំងអារម្មណ៍ឱ្យរឹងមាំ កុំឆេវឆាវមួម៉ៅក្តៅក្រហាយដោយគ្មានហេតុផលឱ្យសោះនឹងនាំឱ្យកើតរឿងជះឥទ្ធិពលមិនល្អមកលើខ្លួន បើចេះធ្វើគធ្វើថ្លង់ខ្លះក៏ជាការប្រសើរ ។ សម្រាប់អ្នករកស៊ីជួញដូរទីជិតឆ្ងាយ លាភលុយច្រើនតែបោលហួស និងច្រើនជួបការចាញ់បោកគេ ។ រីឯបញ្ហាស្នេហាប្រុសស្រីច្រើនមានការប្រចណ្ឌ និងចាំមើលទោសចំពោះគ្នាទៅវិញទៅមកមិនប្រពៃទាល់តែសោះ ។
ឆ្នាំម្សាញ់ លេខនាំសំណាង 258នៅថ្ងៃស្អែកនេះរាសីស្រុតចុះខ្លាំង សុំបួងសួងលើកហុងស៊ុយឥឡូវនេះ ។ ឯកិច្ចការទាំងឡាយក៏មិនសូវផ្តល់ផលច្រើន ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ទោះជួញទីជិតទីឆ្ងាយច្រើនជួបឧបសគ្គ មានអ្នកតាមរំខានយាយី ដូច្នេះលោកអ្នកត្រូវបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ ។ ឯសម្ព័ន្ធភាពស្នេហាស្វាមីភរិយា ច្រើនមើលបំណាំគ្នាមិនសូវល្អឡើយ ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាភពផែនដី ទេវតាទ្រព្យ ព្រះអង្គមាស លោកយាយដូនពេញ ជួយលើករាសីដល់ឆ្នាំគ្រោះទាំងនេះឲ្យជួបតែសុខសប្បាយ ចម្រុងចម្រើន ទទួលបានហេងហេង មានលាភ មានជ័យ មានលុយធំ និងចៀសផុតពីជំងឺគ្រោះកាចចង្រៃជារៀងរហូត ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ