ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៣​គ្រួសារ​មាន​ទំនាស់​ដីធ្លី ទទូច​សុំ​​ផ្អាក​ការ​ឈូស​ឆាយ​ និង​រុះ​រើលំនៅ​ឋាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​មាន​ទំនាស់​ដីធ្លីនៅ​តំបន់​អភិវឌ្ឍន៍ប្ញ​ស្សី​កែវ បាន​ដាក់​ពាក្យ​ស្នើ​​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ និង​សាលា​ខណ្ឌប្ញ​ស្សី​កែវ ទទូចសុំ​អោយ​អាជ្ញាធរមេត្តា​បញ្ឈប់​ការ​ឈូស​ឆាយ រុះរើ​វាយ​កម្ទេច លំនៅ​ឋាន និង​បណ្តេញ​ប្រជាជន​ចេញពីផ្ទះ​សម្បែង​ដោយ​បង្ខំ ជា​បណ្តោះ​អាសន្ន…

រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​មាន​ទំនាស់​ដីធ្លីនៅ​តំបន់​អភិវឌ្ឍន៍ប្ញ​ស្សី​កែវ បាន​ដាក់​ពាក្យ​ស្នើ​​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ និង​សាលា​ខណ្ឌប្ញ​ស្សី​កែវ ទទូចសុំ​អោយ​អាជ្ញាធរមេត្តា​បញ្ឈប់​ការ​ឈូស​ឆាយ រុះរើ​វាយ​កម្ទេច លំនៅ​ឋាន និង​បណ្តេញ​ប្រជាជន​ចេញពីផ្ទះ​សម្បែង​ដោយ​បង្ខំ ជា​បណ្តោះ​អាសន្ន ​ដោយ​រង់​ចាំ​តុលាការ​សម្រេចសេចក្តី​ចប់​ជា​ស្ថាពរ​សិន​ ។

ការ​ស្នើ​សុំ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ធ្នូ នេះ បន្ទាប់​ពី​អាជ្ញា​ធរ​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ប្រជុំ​ដាក់​ផែន​ការណ៍​កំណត់ពេល​ចុះ​រុះរើ​សំណង់​អោយ​អស់​មុន​បំណាច់​ឆ្នាំ២០១៩​ ។ ប្រជា​ពលរដ្ឋដែលបាន​ផ្តិត​មេ​ដៃ​ស្នើ​សុំនោះ​១-ឈ្មោះ គង់ ទី មាន​ទីលំនៅ​ផ្ទះ​លេខ​៦៤E0​ ផ្លូវ​១៣៤ ភូមិ​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា​រាជធានី​ភ្នំពេញ​, ២-​លោក កែម មង្គល​មាន​ទីលំនៅ​ផ្ទះ​លេខ​២១ ផ្លូវ​៤២២ ភូមិ​៨ សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ៣-លោក​ព្រំ បូរ មាន​ទីលំនៅ​ផ្ទះ​លេខ​១០១៤ ផ្លូវ​៥៩៨ ភូមិ​បឹង​ឈូក សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌប្ញស្សីកែវ ​រាជធានី​ភ្នំពេញ​ ។

តាមលិខិតស្នើសុំរបស់​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ​ ដាក់​ទៅ​សាលា​ខណ្ឌ​ប្ញ​ស្សី​កែវ​បានអោយ​ដឹង​ថា​ យើងខ្ញុំ​ចំនួន០៣​នាក់ ដូច​មាន​រាយ​នាម និង​អាសយដ្ឋាន ជា​ប្រជាជន​ដែល​មាន​ទីលំនៅ​ស្ថិត​នៅ​តំបន់​អភិវឌ្ឍន៍​​ឫស្សី​កែវ ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី​២ និង​ភូមិស្ថាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦​ខណ្ឌប្ញស្សីកែវ​រាជ​ធានី​ភ្នំពេញ គោរព​ជួន​លោក អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌឫស្សីកែវ​ មេត្តា​សុំ​ផ្អាក​ការ​អនុវត្ត​ឈូស​ឆាយ រុះរើ វាយ​កម្ទេច​លំនៅ​ឋាន​និង​បណ្តេញ​ប្រជាជន​ចេញពីផ្ទះ​សម្បែង​ដោយ​បង្ខំ ស្ថិត​នៅ​ភូមិ ទួល​ពពែ សង្កាត់ ទួល​សង្កែ​ទី​២ និង​ភូមិ ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែ​ត​លេខៈ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន​ដោយ​រង​ចាំ​តុលាការ​សម្រេចសេចក្តី​ចប់​ជា​ស្ថាពរ​ ។

នៅ​ក្នុង​សំណើខាងលើក៏បាន​អោយ​ដឹង​ទៀត​ថា តាម​ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ក្នុង​លិខិត​លេខ:​១៣០០ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ យើងខ្ញុំ​ទាំងអស់​គ្នា​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សា​លាដំបូង​រាជធានី​ភ្នំពេញ ដោយ​មាន​សំណុំរឿង​រដ្ឋប្បវេណី​លេខៈ​១០៨២ ចុះ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ។

បច្ចុប្បន្ន​សំណុំរឿង​នេះ ​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​១៩​ខែធ្នូ​ឆ្នាំ​២០១៩​រួច​ហើយ​សាលក្រម​ត្រូវ​ប្រកាស់​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ ២០២០ ខាង​មុខ​នេះ​។ នៅ​ក្នុង​សំណើរ នោះ ប្រជាពលរដ្ឋបាន​អោយ​ដឹង​ថា តាម​មាត្រា​៤ នៃ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០០៦ ស្តី​ពី​ការ​បង្កើត​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ក៏​បាន​ចែង​ទៀត​ថា អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​មាន​បេសកកម្ម​តួនាទី​និង​ភារកិច្ច​បញ្ជូន កំណត់ហេតុ និង​ភ័​ស្ត​តាង​ទាំងអស់​ទៅ​តុលាការ នៅ​ពេល​ដែល​មានការ​ប្តឹង​តវ៉ា​លើ​សេចក្តីសម្រេច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទៅ​តុលាការ ។

រួម​សេចក្តី​មក សេចក្តីសម្រេច​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​លោក​យក​មក​អនុវត្ត​ដោយ​ឈូស​ឆាយរុះរើវាយ​កម្ទេច​លំនៅ​ឋាន និង​បណ្តេញ​ប្រជាជន​ចេញពីផ្ទះ​សម្បែង​ដោយ​បង្ខំ​នោះ​មិន​ទាន់​មាន​អានុភាព​អនុវត្ត​នៅឡើយ​ទេ​។​ដូចនេះ​សូម លោក អភិបាល នៃ​គណៈ​អភិបាល​មេត្តា​ពិនិត្យ​ហើយ​សម្រេច តាម​ការ​ស្នើ​សុំ​របស់ យើងខ្ញុំ​ទាំងអស់​គ្នា​ដោយ​អនុគ្រោះ​។ ​ប្រជា​ពក​រដ្ឋក៏​បាន​សំណូមពរ ដល់​សាលា​រាជ​ធានី​ភ្នំពេញ​មេត្តា​ដោះស្រាយ​ដើម្បី​បញ្ចប់ទំនាស់​នៅ​តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ ។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋចំនួន៨​គ្រួសារ រស់នៅ​តំបន់​អភិវឌ្ឍន៍​ខណ្ឌ​ឬ​ស្សី​កែវ និង​មាន​ទំនាស់​រ៉ាំរ៉ៃ​អស់​រយះ​ពេល​ប្រមាណជិត​៣០​ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​អាជ្ញាធររាជធានី​ភ្នំពេញបាន​យក​ដីរបស់​ពួក​គាត់ ដែល​បាន​ទិញ​ពី​ប្រជាជន​ក្រុមសាមគ្គី​និង​រស់នៅ​កាន់កាប់ ដោយ​យក​ដាក់​ជា​តំបន់​អភិវឌ្ឍន៍ខណ្ឌ​ប្ញស្សី​កែវ ៕

អត្ថបទសរសេរ ដោយ