ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ជប៉ុន ​និង​កូរ៉េ​ខាងត្បូង​ ជម្រុញ​ការ​ចរចា​ត្រីភាគី

4 ឆ្នាំ មុន

ប្រទេស​ចិន​-​ជប៉ុន​-​កួ​រ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ខាង​ពាណិជ្ជកម្ម របស់​កូរ៉េ​ខាងត្បូង ចិន​និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២២​ធ្នូ ជម្រុញ​ការ​ចរចា​ត្រីភាគី​សំដៅ​បង្កើត​កិច្ចព្រមព្រៀង​ផ្លាស់​ប្ដូរ​សេរី ​ALE និង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិ​កមួយ​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម…

ប្រទេស​ចិន​-​ជប៉ុន​-​កួ​រ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ខាង​ពាណិជ្ជកម្ម របស់​កូរ៉េ​ខាងត្បូង ចិន​និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២២​ធ្នូ ជម្រុញ​ការ​ចរចា​ត្រីភាគី​សំដៅ​បង្កើត​កិច្ចព្រមព្រៀង​ផ្លាស់​ប្ដូរ​សេរី ​ALE និង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិ​កមួយ​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ឧស្សាហកម្ម​និង​ថាមពល​កូរ៉េ​ខាងត្បូង​លោក​ YUNG YUN MO បាន​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន លោក​ZHONG SHAN និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជប៉ុន​លោក​ហ៊ី​រ៉ូ​កា​ជី​យ៉ា​ម៉ា ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​លើ​បណ្ដា​មធ្យោបាយ​ជម្រុញ​ការ​ចរចា សម្រាប់​ការ​ផ្លាស់​ប្ដូរ​សេរី​តំបន់​នៅ​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​២២​ធ្នូ​។

ការ​ព្រមព្រៀង​គ្នា​របស់​ប្រទេស​ទាំង​៣ កើត​មាន​ខណៈ​ចិន​កំពុង​មាន​ជម្លោះ​ពាណិជ្ជកម្ម ជាមួយ​សហរដ្ឋអាមេរិក​ចាប់តាំងពី​១​ឆ្នាំ​មក​ហើយ​។ កិច្ចប្រជុំ​នោះ​ក៏​កំណត់​ផង​ដែរ​ពី​ការ​ជួប​គ្នា​ដំបូង របស់​រដ្ឋមន្ត្រី​ទាំង​៣​រូប​នៃ​ប្រទេស​អា​ស៊ី​នៅ​ជាប់​ជិតខាង​គ្នា​ទាំង​៣ ចាប់តាំងពី​ក្រុង​តូ​ក្យូ​បង្កើត​ការ​រិ​ត​ត្បិត​ខ្លាំង​ពុំ​ធ្លាប់​មាន​ពី​មុន​មក លើ​ការ​នាំ​ចេញ​បណ្ដា​សម្ភារ​ឧស្សាហកម្ម​គន្លឹះ​ទាំងឡាយ​មក​កាន់​កូរ៉េ​ខាងត្បូង​ចាប់ពី​ខែកក្កដា​មក​។

ការ​ជួប​គ្នា​នា​ថ្ងៃ​ទី​២២ ​ធ្នូ ​នោះ​ធ្វើ​ឡើង​មុន​ការ​ជួប​គ្នា​កំពូល​របស់​ប្រទេស​ទាំង​៣ ដែល​គ្រោង​ធ្វើ​នា​​ស​ប្ដា​ហ៍​នេះ នៅ​ទីក្រុង ​CHENGDU​ភ ាគ​និរតី​ប្រទេស​ចិន​។ ក្នុង​ឧកាស​នៃ​កិច្ចប្រជុំ​នេះ ក្រុង​សេ​អ៊ូ​ល ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​តូ​ក្យូ​គ្រោង​ជម្រុញ​ការ​ចរចា​របស់​ពួក​គេ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ALE​ពេញលេញ​និង​កម្រិត​ខ្ពស់​មួយ នា​ឆ្នាំ​ខាង​មុខ​ដើម្បី​បង្កើន​ទំនាក់​ទំ​ន​ង​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​។ ការ​ចរចា​ផ្លូវការ​ដំបូង​នានា​ស្ដី​ពី​ALE​ត្រីភាគី​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៣​មក​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ