ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយខេត្ត​ផ្តាំ​ទៅ​អធិការ​ស្រុក​ទាំង​១០​ត្រូវ​ដកចិត្ត​ទុកដាក់​លើ​បញ្ហា​ទាំងនេះ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ដល់​លោក​អធិការ​នគរបាល​ស្រុក​-​ក្រុង​ចំនួន​១០ ត្រូវ​ទៅ​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង​រួម​មាន​បញ្ជល់មាន់ និង​ឆ្នោត​វៀតណាម​ត្រូវ​តែ​នាំ​គ្នា​ទប់ស្កាត់ ។ នេះ​ជា​ការ​ថ្លែង​របស់​លោក អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៣…

ខេត្តកំពង់ចាម ៖ អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ដល់​លោក​អធិការ​នគរបាល​ស្រុក​-​ក្រុង​ចំនួន​១០ ត្រូវ​ទៅ​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង​រួម​មាន​បញ្ជល់មាន់ និង​ឆ្នោត​វៀតណាម​ត្រូវ​តែ​នាំ​គ្នា​ទប់ស្កាត់ ។ នេះ​ជា​ការ​ថ្លែង​របស់​លោក អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី​១៣ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា ស្រុក​ចំការលើ មានការ​ចូលរួម​ពី​សិស្សានុសិស្ស ប្រជាពលរដ្ឋ​មន្ត្រីរាជការ ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ប្រមាណ​ជាង ១០០០​នាក់ ។

លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ដោយ​គូសបញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​លោកស្នងការ​នគរបាល​ខេត្ត លោក​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ បាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​១​កន្លែង និង​នៅ​ស្រុក​ចំការលើ​ក៏​បង្ក្រាប​បាន​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ដែរ ។ ប៉ុន្តែ​ក្រុម​អ្នកលេង​មាន់បាន​នាំ​គ្នា​រត់​ប្រសាច​គេចខ្លួន​បាត់​អស់ ។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ជាមួយ​នោះ​សូម​ឱ្យ​ម្ចាស់​ដីចំការ​ឧស្សាហ៍​ទៅ​ពិនិត្យ​មើល​ដី​របស់​ខ្លួន​ក្រែង​មាន​គេ​លួច​បើក​លេង​បញ្ជល់មាន់​នៅ​ក្នុង​ដីចំការ ហើយ​ប្រសិនណាបើ​កម្លាំង​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​ល្បែងស៊ីសង​ដឹង​ថា ដី​របស់​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​កោះហៅ​មក​សួរនាំ​ធ្វើការ​អប់រំ ។ ប្រសិនបើ​មាន​បើក​លេងល្បែង​បញ្ជល់មាន់​ខុសច្បាប់​ជា​លើក​ទី​២​ទៀត​នោះ​សមត្ថកិច្ច​នឹង​មាន​វិធានការ​ក្តៅ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​ម្ចាស់​ដី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់ ។

ជាមួយ​នោះ​សូម​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ត្រូវ​តែ​ចេះ​រាយការណ៍​ទៅ​កាន់​កម្លាំង​សមត្ថ​កិច្ច​ប្រសិនបើ​ឃើញ​មាន​ជន​ណា​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ភូមិឋាន​រួម​នឹង​បទល្មើស​ផ្សេង​ៗ​ទៀត គឺ​ត្រូវ​រាយការណ៍​ទៅ​មេ​ភូមិ ឬ​មេ​ប៉ុស្តិ៍​ដែល​នៅ​កៀក​បំផុត​ដើម្បី​មាន​វិធានការ​អន្តរាគមន៍​ចុះ​បង្ក្រាប​ជា​បន្ទាន់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ