ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ដំណឹង Zidane អាច​នឹង​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​មួយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​បច្ចុប្បន្ន លោក Didier Deschamps បាន​លើក​ឡើង​ថា លោក…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​បច្ចុប្បន្ន លោក Didier Deschamps បាន​លើក​ឡើង​ថា លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Real Madrid អាច​នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង នៅ​ថ្ងៃ​ណាមួយ​ខាង​មុខ​។

លោក Zidane ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ថា គឹ​ជា​គ្រូបង្វឹក​ដឹកនាំ​ក្លិប Real Madrid ឱ្យ​ឈ្នះ​ពាន UEFA Champions League ដល់​ទៅ​បី​ដង​ជាប់​គ្នា មុន​ពេល​សម្រេចចិត្ត​ចាកចេញ​នៅ​ខែឧសភា ឆ្នាំ​២០១៨ តែ​នៅ​ក្នុង​រដូវ​មុន លោក​បាន​ត្រឡប់​មក​កាន់​តំណែង​វិញ ក្នុង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ បន្ទាប់​ពី​ក្លិប Real Madrid ធ្លាក់ខ្លួន​ដុនដាប​ក្រោម​ការ​ដឹកនាំ​របស់ លោក Santiago Solari​។

លោក Deschamps ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​តាំងពី​ឆ្នាំ​២០១២ ឱ្យ​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ បាន​និយាយ​ប្រាប់​សារព័ត៌មាន Le Monde ថា​៖ «Zizou (Zidane) នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ គ្រូបង្វឹក​បន្ទាប់​អាច​ជា Zizou» ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ