ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មិត្ត​រួម​ក្រុម​របស់ Messi ថា Ballon d’Or ឆ្នាំ​នេះ​សម​នឹង​តារា​ឆ្នើម Liverpool ១​រូប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​ប្រចាំ​ក្រុម FC Barcelona កីឡាករ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កំពូល​តារា​ឆ្នើម​ប្រចាំ​ក្រុម FC Barcelona កីឡាករ Lionel Messi បាន​ទទួល​ពាន Ballon d’Or ជា​លើក​ទី​៦ កាលពី​ដើមខែ​នេះ ប៉ុន្តែ​អតីត​មិត្ត​រួម​ក្រុម​ម្នាក់​របស់​គាត់​បាន​អះអាង​ថា Sadio Mane សម​នឹង​ឈ្នះ​ពាន​នេះ​ជាង Messi​។

អតីត​ខ្សែបម្រើ Yaya Toure បាន​និយាយ​ថា Mane គួរតែ​ឈ្នះ​បាល់​មាស​នៅ​ឆ្នាំ​នេះ ជាង​អតីត​មិត្ត​រួម​ក្រុម​របស់​គាត់ (Messi)​។ អតីត​កីឡាករ​អន្តរជាតិ​កូត​ឌី​វ័​រ​រូប​នេះ បាន​និយាយ​ថា​៖ «​និយាយ​ដោយ​ស្មោះត្រង់​គាត់ (Mane) សម​នឹង​ទទួល​បាន​ពានរង្វាន់ Ballon d’Or ជាង​អតីត​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​»​។

គាត់​បាន​បន្ត​ថា​៖ «​នៅ​អាហ្វ្រិក​យើង​មិន​មាន​កីឡាករ​ណា​ល្អ​ជាង​គាត់​ទេ​។ តើ​អ្នក​បានឃើញ​ការ​បោះ​ឆ្នោត​ទេ? តើ​អ្នក​បានឃើញ​អ្វី​ដែល​គាត់​បាន​ធ្វើ​កាលពី​ឆ្នាំ​មុន​រក​គ្រាប់​បាល់​បាន​ប៉ុន្មាន ពេល​លេង​ឱ្យ Liverpool​? សម្រាប់​ខ្ញុំ​វា​ជា​ការ​អាម៉ាស់​មួយ​នៅ​ពេល​ដែល​ក្រុម​មួយ​ឈ្នះ​ពានរង្វាន់​នេះ (​ជើងឯក Champions League) ហើយ​អ្នក​ឈ្នះ Ballon d’Or មិន​មក​ពី​ទីនោះ​»​។

លទ្ធផល​ជា​ផ្លូវការ គឺ Mane បាន​ជាប់​នៅ​លំដាប់ថ្នាក់​ទី​៤ ក្នុង​ការ​ជ្រើសរើស​ម្ចាស់​ពាន​បាល់​មាស Ballon d’Or​។ ពោល​គឺ​នៅ​ក្រោយ Messi មិត្ត​រួម​ក្រុម Virgil van Dijk និង Cristiano Ronaldo៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ