ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ស្កាត់​មក​ពី​នាយ​សមុទ្រ​ដើម្បី​នាំ​ប្រពន្ធ​ទៅ​នៅ​ជាមួយ បែរជាប្តី​​បាត់បង់​ជីវិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​សង្ស័យ​គាំងបេះដូង​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ដោយសារ​តែ​ប្រើប្រាស់​សារធាតុ​ញៀន បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ពី​នាយ​សមុទ្រ ដើម្បី​មក​រៀបចំ​សំណុំ​បែបបទ​នាំ​ប្រពន្ធ​ទៅ​រស់នៅ​ប្រទេស​អា​មេ​រិ​ក​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ប្អូនស្រី​ខាង​ប្រពន្ធ ស្ថិត​នៅផ្ទះ​លេខ​T២១…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ខ្មែរ​សញ្ជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​សង្ស័យ​គាំងបេះដូង​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ដោយសារ​តែ​ប្រើប្រាស់​សារធាតុ​ញៀន បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ពី​នាយ​សមុទ្រ ដើម្បី​មក​រៀបចំ​សំណុំ​បែបបទ​នាំ​ប្រពន្ធ​ទៅ​រស់នៅ​ប្រទេស​អា​មេ​រិ​ក​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ប្អូនស្រី​ខាង​ប្រពន្ធ ស្ថិត​នៅផ្ទះ​លេខ​T២១ ផ្លូវ​បេតុង ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ឈ្មោះ​ខាន់ សា​វិ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កូន​ខ្មែរ​កើត​នៅ​ជំរុំ​ប្រទេស​ថៃ សញ្ជាតិ​អា​មេ​រិ​កាំ​ង មាន​ប្រពន្ធ​ឈ្មោះ​ឯក ប៊ុ​ន​មក​រា អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​តាម​ផ្លូវ​លេខ ១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះជា​កូន​ខ្មែរ​កើត​នៅ​ជំរុំ​នៅ​ប្រទេស​ថៃ ហើយ បាន​ទៅ​រស់នៅ​ប្រទេស​អា​មេ​រិ​ក ។ នៅ​កំឡុង​ឆ្នាំ​២០១៨ ក៏​បាន​រៀប​ការ​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ រួច​ជន​រង​គ្រោះ​ក៏​បាន​វិល​ទៅ​ប្រទេស​អា​មេ​រិ​ក​វិញ​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត ប្រមាណ​១​ស​ប្តា​ហ៍​ក្រោយមក​ហើយ បុរស​រង​គ្រោះ​ក៏​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ដើម្បី រៀបចំ​នាំ​ប្រពន្ធ​ទៅ​រស់នៅ​អា​មេ​រិ​ក ហើយក៍​បាន​ទៅ​ស្នាក់​នៅផ្ទះ​ប្អូនស្រី​ខាង​ប្រពន្ធ​ជា​កន្លែង​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​រសៀល​ថ្ងៃ​ទី​២២ ខែធ្នូ បុរស​រង​គ្រោះ​បាន​ជួបជុំ​បងប្អូន មិត្ត​ភ​ក្កិ ដែល​ក្នុង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ផង​ដែរ ។ លុះ​នៅ​វេលា​យប់ ពេល​បងប្អូន​ចាកចេញ​អស់​ទៅ ស្រាប់តែ​ព្រឹក​ឡើង ពេល​ប្រពន្ធ​បាន​ដាស់​អោយ​ក្រោក ទើប​ដឹង​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។

នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ នគរបាល​ជំនាញ​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ជន​រង​គ្រោះ រក​ឃើញ​មាន​ថ្នាំ​ជា​ច្រើន​ដែល​ជន​រង​គ្រោះ​ប្រើប្រាស់​។ តាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​តុលាការ​និង​នគរបាល​ជំនាញ​ក៏​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​តែ​គាំងបេះដូង​ប្រើប្រាស់​សារធាតុ​ញៀន​។

ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ