ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មន្ត្រី​បម្រើ​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ និង​ទទួល​សំណើ​នានា​បង្កើន​ជំនឿ​ជាក់ និង​ភាព​កក់ក្តៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​មន្ត្រី​ដែល​កំពុងធ្វើការ​បម្រើ​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពួក​គាត់ និង​ទទួលយក​សំណើរ​នានា​ពី​ពួក​គាត់ ដើម្បី​បង្កើន​ជំនឿ​ជាក់ និង​បង្ក​ភាព​កក់ក្តៅ ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​មន្ត្រី​ដែល​កំពុងធ្វើការ​បម្រើ​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ពួក​គាត់ និង​ទទួលយក​សំណើរ​នានា​ពី​ពួក​គាត់ ដើម្បី​បង្កើន​ជំនឿ​ជាក់ និង​បង្ក​ភាព​កក់ក្តៅ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន​សែន ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​គណ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែធ្នូ នៅ​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ព្រម​សមាជិក​សមាជិកា ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន មហាជន​ដែល​បាន​ចូលរួម​សម្រេច​បាន​នូវ​ជោគជ័យ​ធំ​ៗ​ជា​ច្រើន​សម្រាប់​ជាតិ​មាតុភូមិ ។

លោក​បន្ត​ថា ច្បាស់​ណាស់ គឺ​គ្រប់​កាលៈទេសៈ​ទាំងអស់ គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​នៅ​ជិត​ប្រជាពលរដ្ឋ ហើយ​ខិតខំ​ពង្រឹង​នូវ​សាមគ្គីភាព និង​ប្រមូល​នូវ​គ្រប់​ធនធាន​ទាំងឡាយ ដើម្បី​ជំរុញ​ការ​កសាង​អភិវឌ្ឍន៍ និង​ការពារ​មាតុភូមិ​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ ។

ទន្ទឹម​នឹង​នោះ គឺ​យើង​ត្រូវ​បន្ត​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​សង្គម អោយ​បាន​រឹង​មាំ ដើម្បី​កម្ពុជា​កាន់តែ​មានឱកាស​អភិវឌ្ឍ​ប្រទេស​ជាតិ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​គណបក្ស​មាន​មា​គា៍​ដឹកនាំ​ត្រឹមត្រូវ និង​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​មក​ទល់​ពេល​នេះ ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលឹក​ដល់​មន្ត្រី​គណបក្ស ជា​ពិសេស​មន្ត្រី​ដែល​មាន​តួនាទី​ដែល​កំពុង​បម្រើ​រាជរ​ដ្ធា​ភិ​បាល បន្ត​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​នូវ​សេវា​សាធារណៈ​ក្នុង​នោះ គឺ​មាន​ទាំង​សេវា​តម្រូវការ និង​សេវា​ចាំបាច់​នានា ព្រមទាំង​ទទួលយក​នូវ​សំណូមពរ​នានា​ពី​ប្រជាពលរដ្ឋ ដើម្បី​បង្កើន​នូវ​ជំនឿ និង​ភាព​ក​ក់កក្តៅ​កាន់តែ​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​រំលឹក​ផង​ដែរ​ដល់​មន្ត្រី គឺ​ហាម​ដាច់ខាត​កុំ​យក​តួនាទី​ទៅ​វាតទី​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្វើ​ជា​របស់​ខ្លួន​ដូច​ជា ការ​លុប​ដី​សមុទ្រ​នៅ​ខេត្តកោះកុង យក​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ