ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ គួរតែ​ប្រយ័ត្ន​​​ក្នុង​ពេល​មក​រដូវនេះ

4 ឆ្នាំ មុន

សព្វ​ថ្ងៃនេះ មាន​នារី​ជា​ច្រើន​ក៏​ចូល​ចិត្ត​ពិសារ​កាហ្វេ​ដែរ ប៉ុន្តែ​អ្នក​គួរតែ​ចៀស​ពី​ការ​ញ៉ាំ​កាហ្វេ​ក្នុង​កំឡុង​ពេល​ដែល​អ្នក​មក​រដូវ​។ តើ​ពេល​មក​រដូវ ញ៉ាំ​កាហ្វេ អាច​នាំ​គ្រោះថ្នាក់​អ្វី​ដល់​នារី​ទៅ? ១-នៅ​ពេល​ដែល​អ្នក​មក​រដូវ បើ​អ្នក​ពិសារ​កាហ្វេ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មក​រដូវ​ក្នុង​រយៈពេល​វែង​ជាង​មុន ហើយ​ឈាមរដូវ​នឹង​ច្រើន​ជាង​មុន​។…

សព្វ​ថ្ងៃនេះ មាន​នារី​ជា​ច្រើន​ក៏​ចូល​ចិត្ត​ពិសារ​កាហ្វេ​ដែរ ប៉ុន្តែ​អ្នក​គួរតែ​ចៀស​ពី​ការ​ញ៉ាំ​កាហ្វេ​ក្នុង​កំឡុង​ពេល​ដែល​អ្នក​មក​រដូវ​។ តើ​ពេល​មក​រដូវ ញ៉ាំ​កាហ្វេ អាច​នាំ​គ្រោះថ្នាក់​អ្វី​ដល់​នារី​ទៅ?

១-នៅ​ពេល​ដែល​អ្នក​មក​រដូវ បើ​អ្នក​ពិសារ​កាហ្វេ វា​នឹង​ធ្វើ​ឲ្យ​អ្នក​មក​រដូវ​ក្នុង​រយៈពេល​វែង​ជាង​មុន ហើយ​ឈាមរដូវ​នឹង​ច្រើន​ជាង​មុន​។ ជា​ពិសេស អ្នក​នឹង​កើត​មាន​អាកា​រៈ​ឈឺពោះ​ផង​ដែរ ព្រោះតែ​សារធាតុ​កាហ្វេ​អ៊ី​ន​ក្នុង​នោះ​។

២-នៅ​ក្នុង​កាហ្វេ ក៏​មាន​ផ្ទុក​សារធាតុ​ដទៃ​ទៀត ដែល​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ប្រែប្រួល​មិន​ទៀង​ឡើយ​។ វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ អារម្មណ៍​ស្មុគស្មាញ ច្របូកច្របល់ និង​ងាយ​ឆេវឆាវ​ខ្លាំង​ណាស់​។

៣-នៅ​ពេល​ដែល​អ្នក​ញ៉ាំ​កាហ្វេ​ច្រើន​ក្នុង​ពេល​មក​រដូវ នឹង​ធ្វើ​ឲ្យ​សុដន់​អ្នក​អាច​ហើម​បាន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​កើត​មាន​អាកា​រៈ​ឈឺ​បាន​។

៤-បើ​អ្នក​ហ៊ាន​បន្ត​ញ៉ាំ​កាហ្វេ​ក្នុង​ពេល​មក​រដូវ អ្នក​នឹង​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​ស្ត្រី​យ៉ាង​ងាយ ហើយ​ឆាប់​ជួប​ប្រទះ​ក្នុង​វ័យក្មេង​ទៀត​ផង​។ ជា​ពិសេស បើ​ធ្ងន់ធ្ងរ នឹង​អាច​ប៉ះ​ពាល់​ដល់​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ទៀត​ផង ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​ឡើយ​។

៥-ជា​ពិសេស អ្នក​នឹង​ងាយ​ចាស់​ខ្លាំង​ណាស់​នៅ​ពេល​ដែល​អ្នក​ពិសារ​កាហ្វេ​ក្នុង​ពេល​មក​រដូវ​។ ដូចនេះ បើ​អ្នក​មិន​ចង់​នាំ​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក កាហ្វេ​អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​នៅ​ពេល​មក​រដូវ​ម្តង​ៗ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ