ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្យាយាម​ទទួលទាន​អាហារ​ទាំងនេះ អាច​ជួយ​ព្យាបាល​លំពែង

4 ឆ្នាំ មុន

លំពែង គឺជា​ផ្នែក​នៃ​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​មិន​ត្រឹមតែ​គ្រប់គ្រង​និង​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ដែល​ទទួលទាន​បាន​ដោយ​ក្រពះ​ប៉ុណ្ណោះ​ទេ អង់ស៊ីម​ដែល​បញ្ចេញ​​ដោយ​លំពែង​ក៏​ជួយ​ក្នុង​ការ​រំលាយ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ផង​ដែរ​។ លំពែង​មាន​សុខភាព​ល្អ​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ស្រូប​យកជាតិ​ស្ករ​និង​សម្រួល​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ធ្វើ​អោយ​អ្នក​ជៀស​ផុត​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​។ ប៉ុន្តែ​ថា​តើ​គួរ​ធ្វើ​យ៉ាងណា​ទើប​រក្សា​បាន​នូវ​សុខភាព​លំពែង​ល្អ​ប្រសើរ? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព…

លំពែង គឺជា​ផ្នែក​នៃ​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​ប្រព័ន្ធ​រំលាយ​អាហារ​។ វា​មិន​ត្រឹមតែ​គ្រប់គ្រង​និង​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ដែល​ទទួលទាន​បាន​ដោយ​ក្រពះ​ប៉ុណ្ណោះ​ទេ អង់ស៊ីម​ដែល​បញ្ចេញ​​ដោយ​លំពែង​ក៏​ជួយ​ក្នុង​ការ​រំលាយ​កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ផង​ដែរ​។ លំពែង​មាន​សុខភាព​ល្អ​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ស្រូប​យកជាតិ​ស្ករ​និង​សម្រួល​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ​ធ្វើ​អោយ​អ្នក​ជៀស​ផុត​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​។

ប៉ុន្តែ​ថា​តើ​គួរ​ធ្វើ​យ៉ាងណា​ទើប​រក្សា​បាន​នូវ​សុខភាព​លំពែង​ល្អ​ប្រសើរ? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ទទួលទាន រួម​ជាមួយ​គន្លឹះ​ងាយ​ៗ​ជួយ​រក្សា​សុខភាព​លំពែង ៖

១. ទំពាំងបាយជូរ​ក្រហម ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ resveratrol ដែល​ជួយ​ទប់ស្កាត់​ជំងឺមហារីក​លំពែង​។ សារធាតុ resveratrol ក៏​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ​និង​ទប់ស្កាត់​ការ​បំផ្លាញ​ស​សៃ​ឈាម​ទៅ​លំពែង​ដែល​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម រួម​ទាំង​អុក​ស៊ី​សែន​។

២. ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ ៖ ផ្កា​ខាត់ណា​ខៀវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ glucosinolates ដែល​មាន​ប្រសិទ្ធិ​ភាព​ប្រយុទ្ធ​ប្រឆាំង​កោសិកា​មហារីក​ក្នុង​លំពែង​និង​ទប់ស្កាត់​បញ្ហា​ផ្សេង​ៗ​។

៣. ខ្ទឹមស ៖ ខ្ទឹមស​ជា​អង់​ទី​ប៊ី​យូ​ទិ​ក​ធម្មជាតិ​និង​សារធាតុ allicin ហើយ​ការ​រួម​ផ្សំ​វា​ក្នុង​អាហារ​ផ្សេង​ៗ​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​បាន​កាន់តែ​ច្រើន​។ ក្រៅពី​បន្ថែម​ក្នុង​អាហារ​ផ្សេង​ៗ ខ្ទឹមស​ក៏​លាយ​ជាមួយ​ទឹកឃ្មុំ​ដើម្បី​ទទួលទាន​ផង​ដែរ ហើយ​ការ​រួម​ផ្សំគ្នា​នេះ​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​ដោយ​ជួសជុល​ជាលិកា​នៃ​សរីរាង្គ​ខាងក្នុង​សឹង​គ្រប់​ផ្នែក រួម​ទាំង​លំពែង​។

៤. ដំឡូងជ្វា ៖ ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម beta-carotene ដែល​មាន​ឥទ្ធិពល​ជួយ​រក្សា​សុខភាព​លំពែង​ល្អ​ប្រសើរ​។

៥. សាច់​គ្មាន​ខ្លាញ់ ៖ អាហារ​នេះ​ជួយ​អ្នក​ដែល​មាន​បញ្ហា​លំពែង​នូវ​ជាតិ​ប្រូតេអ៊ីន​ចាំបាច់​។

៦. ផ្លែ​បឺ​រ ៖ មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​ប្រសើរ​សម្រាប់​សុខភាព​លំពែង​។ ទោះជា​យ៉ាង​ណា​កុំ​ទទួលទាន​ច្រើន​លើស​ពេក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ