ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកកក អាច​ជា​អាវុធ​សម្ងាត់​បំផ្លាញ​នារី​ដោយ​មិនដឹង​ខ្លួន

4 ឆ្នាំ មុន

ទឹកកក​គឺជា​របស់​ដែល​នារី​ភាគច្រើន​ចូល​ចិត្ត​ញ៉ាំ​ណាស់ ព្រោះ​អាច​ធ្វើ​ឲ្យ​ត្រជាក់ចិត្ត និង​អារម្មណ៍​ស្រស់ស្រាយ​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា បើ​អ្នក​ញ៉ាំ​ខុសពេល នោះ​វា​នឹង​អាច​នាំ​ផល​ប៉ះពាល់​ដល់​អ្នក​បាន​។ ហេតុ​អ្វី​បានជា​បែប​នេះ​ទៅ? ១-បើ​អ្នក​ហ៊ាន​ពិសារ​ទឹកកក ឬ​ភេសជ្ជៈ​ដែល​ត្រជាក់​ក្នុង​ពេល​មក​រដូវ​ដោយ​មិន​គិត នោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បូន​អ្នក​បើក​ខ្លាំង…

ទឹកកក​គឺជា​របស់​ដែល​នារី​ភាគច្រើន​ចូល​ចិត្ត​ញ៉ាំ​ណាស់ ព្រោះ​អាច​ធ្វើ​ឲ្យ​ត្រជាក់ចិត្ត និង​អារម្មណ៍​ស្រស់ស្រាយ​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា បើ​អ្នក​ញ៉ាំ​ខុសពេល នោះ​វា​នឹង​អាច​នាំ​ផល​ប៉ះពាល់​ដល់​អ្នក​បាន​។ ហេតុ​អ្វី​បានជា​បែប​នេះ​ទៅ?

១-បើ​អ្នក​ហ៊ាន​ពិសារ​ទឹកកក ឬ​ភេសជ្ជៈ​ដែល​ត្រជាក់​ក្នុង​ពេល​មក​រដូវ​ដោយ​មិន​គិត នោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បូន​អ្នក​បើក​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ឈឺពោះ​ខ្លាំង​ណាស់​។ ដូចនេះ ទោះបីជា​អ្នក​ស្រែក​ទឹក​យ៉ាងណា ក៏​អ្នក​គួរតែ​ជ្រើស​រើស​​ភេសជ្ជៈ​ដែល​ក្តៅ​ដើម្បី​ពិសារ​។

២-ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​រួច អ្នក​មិន​គួរ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ទឹកកក​ភ្លាម​នោះ​ទេ ព្រោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ឈាម​ក្នុង​រាង​កាយ​អ្នក​ដើរ​មិន​ស្រួល​។ ម្យ៉ាងទៀត វា​នឹង​ធ្វើ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​មិន​បាន​ល្អ​ឡើយ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​កើត​មាន​អាកា​រៈ​ឈឺក្រពះ​បាន​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ទឹកកក​បាន​ក្រោយ​ពេល​ដែល​ពិសារ​អាហារ​រួច​ចំនួន​កន្លះ​ម៉ោង​។

៣-អ្នក​ក៏​មិន​អាច​ញ៉ាំ​ទឹកកក​នៅ​ពេល​ដែល​អ្នក​បរិភោគ​អាហារ​ហិ​រ ហើយ​ក្តៅ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ និង​ពោះវៀន​អ្នក​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​មិន​គួរ​ពិសារ​ភេសជ្ជៈ​ដែល​ត្រជាក់​នៅ​ក្នុង​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​ដែល​ក្តៅ​នោះ​ទេ​។

៤-ក្រោយ​ពេល​ហាត់ប្រាណ​រួច ក៏​អ្នក​មិន​អាច​ញ៉ាំ​ទឹកកក​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​រីក​ធំ ដោយ​ធ្វើ​ឲ្យ​ឈាម​ដើរ​យ៉ាង​ច្របូកច្របល់​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹកកក​ឲ្យ​ត្រួ​វ​ពេល ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​យ៉ាង​ងាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ