ពិបាក​ចិត្ត​រឿង​​ខ្លាញ់​ក្បាល​ពោះមែន​ទេ បន្លែប៉ុន្មាន​មុខនេះ​​​​ជួយ​កម្ចាត់បាន​រហ័ស


ខ្លាញ់​ក្បាលពោះ​ជា​ផ្នែក​ដែល​ពិបាក​កម្ចាត់​ចេញ​បំផុត​មួយ​ក្នុង​រាង​កាយ ស្រទាប់​ខ្លាញ់​ច្រើន​តែ​បង្ក​ឡើង​ដោយសារ​ជម្រើស​នៃ​ការ​ទទួលទាន​មិន​ត្រឹមត្រូវ និង​របៀប​រស់នៅ​គ្មាន​សុខភាព​ល្អ​។ ថា​តើ​នរណា​ទៅ​មិន​ចង់បាន​រាង​ស្លី​ម​ស្អាត​នោះ? ហើយ​អ្នក​កំពុង​ស្វែងរក​វិធីសាស្ត្រ​សម្រក​ទម្ងន់ ឬ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បែប​ងាយ​ៗ ហើយ​ទទួល​បាន​លទ្ធផល​ឆាប់រហ័ស​មែន​ទេ? មិន​ពិបាក​ឡើយ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ព្យាយាម​ទទួលទាន​បន្លែ​មួយ​ចំនួន​ដែល​វេ​ប​សាយ​សុខភាព Health.com.kh បង្ហាញ​ជូន​ខាងក្រោម​នេះ ៖

១. ម្ទេស​ខៀវ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ capsaicin ដែល​ជួយ​ព​ន្លឿ​ន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​។ ហើយ​ដំណើរការ​នេះ​នឹង​នាំ​ឱ្យ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។

២. ខ្ញី ៖ ខ្ញី​ជា​ភ្នាក់ងារ thermogenic មាន​ប្រសិទ្ធិ​ភាព​បង្កើន​ការ​រំលាយ​អាហារ និង​ដុត​រំលាយ​ជាតិ​ខ្លាញ់​បាន​យ៉ាង​ប្រសើរ​តាម​រយៈ​ការ​បង្កើន​សីតុណ្ហភាព​ក្នុង​រាង​កាយ​។

៣. ត្រសក់ ៖ មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​ឱ្យ​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បាន​យូរ​។ អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ត្រសក់​ថែម​ទាំង​មាន​ផ្ទុក​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​គ្រប់គ្រង​ទម្ងន់ និង​កម្ចាត់​ខ្លាញ់​ដែល​លើស​។ ត្រសក់​ជា​ជម្រើស​នៃ​បន្លែ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​កម្ចាត់​ខ្លាញ់​ក្បាលពោះ​។

៤. ដំឡូងជ្វា ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​រាង​កាយ​ត្រូវការ​ដើម្បី​រក្សាសុខ​ភាពល្អ​កំឡុង​ពេល​សម្រក​ទម្ងន់​។ លើស​ពី​នេះ​ទៅ​ទៀត​ដំឡូងជ្វា​មាន​ស​ន្ទ​ស្សន៍​គ្លី​សេ​មិ​ក​ទាប​ដែល​មិន​ធ្វើ​ឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដើម្បី​អាច​រក្សា​បាន​នូវ​ទម្ងន់​សម​ស្រប​។

៥. ទំពាំង​បារាំង ៖ បន្លែ​នេះ​មាន​ប្រសិទ្ធភាព​ណាស់​ក្នុង​ការ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​។ នោះ​ក៏​ព្រោះតែ​ទំពាំង​បារាំង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន A និង​វីតាមីន C ដែល​ចាំបាច់​ក្នុង​ការ​ទប់ស្កាត់​ជាតិ​ខ្លាញ់​មិន​ឱ្យ​គាំង​ជាប់ ឬ​ត្រូវ​ស្តុក​ទុក​ត្រង់​ផ្នែក​កណ្ដាល​នៃ​រាង​កាយ​។

៦. ល្ពៅ ៖ បន្លែ​នេះ​មាន​ផ្ទុក​វីតាមីន C និង​ជាតិ​ស​សៃ​បរិមាណ​ខ្ពស់​ដែល​នឹង​ជួយ​រក្សា​ថាមពល​រាង​កាយ ហើយ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​។ មិន​ត្រឹមតែ​ប៉ុ​ណ្ណឺង​ទេ ប៉ុន្តែ​ការ​ទទួលទាន​ល្ពៅ​ក៏​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ពី​ក្បាលពោះ​ផង​ដែរ​ក៏​ព្រោះ​វា​មាន​ផ្ទុក​កាឡូរី​ទាប (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ