កាំភ្លើងធំ Arsenal ទម្លាយមូលហេតុរើស Arteta ធ្វើជាគ្រូបង្វឹក
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា រយៈពេល២សប្តាហ៍ បន្ទាប់ពីលោក Unai Emery បានចាកចោលតួនាទីជាគ្រូបង្វឹកនៅ Arsenal…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា រយៈពេល២សប្តាហ៍ បន្ទាប់ពីលោក Unai Emery បានចាកចោលតួនាទីជាគ្រូបង្វឹកនៅ Arsenal…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា រយៈពេល២សប្តាហ៍ បន្ទាប់ពីលោក Unai Emery បានចាកចោលតួនាទីជាគ្រូបង្វឹកនៅ Arsenal ក្លិបនេះបានតែងតាំងអតីតកីឡាករ Arteta មកជំនួសតំណែង ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ។
មុននឹង Arteta ត្រូវបានគេសម្រេចឱ្យកាន់តំណែងនេះ គេឃើញមានជម្រើសបេក្ខភាពសម្រាប់តំណែងនេះ ដែលសុទ្ធតែជាឈ្មោះល្បីៗ ។ ដូចនេះហើយ បានជាពេលនេះប្រធានក្លិបខាងផ្នែកបាល់ទាត់ លោក Raul Sanllehi ពន្យល់ប្រាប់ពីមូលហេតុដែល Arsenal ជ្រើសរើសយក Mikel Arteta ធ្វើជាគ្រូបង្វឹកជំនួសកន្លែងរបស់ លោក Unai Emery។
Brenadon Rodgers, Massimiliano Allegri និង Mauricio Pochettino គឺសុទ្ធតែជាឈ្មោះបេក្ខភាព ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងតួនាទី ប៉ុន្តែចុងក្រោយគឺជា Arteta ដែលជាមនុស្សម្នាក់មិនមានបទពិសោធន៍កាន់តំណែងនេះ។
លោក Sanllehi បានលើកឡើងថា៖«យើងបានជួបបេក្ខជនលំដាប់កំពូលៗ ជាច្រើន ហើយ Mikel មានភាពលេចធ្លោជាងគេ និង គឺជាជម្រើសល្អបំផុតសម្រាប់យើងទាំងអស់គ្នា។ Mikel យល់ពី Arsenal បានច្បាស់ ហើយនេះគឺជាអ្វីដែលមានន័យសម្រាប់អ្នកគាំទ្ររបស់ពួកយើងជុំវិញពិភពលោក។ ពួកយើងរំពឹងឃើញគាត់នាំមកនូវរឿងល្អៗមកដល់ក្រុម នៅពេលយើងព្យាយាមលេងឡើងជើងវិញ»។
ប្រធានខាងលើបានបន្តថា៖ «ខ្ញុំក៏សូមអរគុណដល់ការប្រឹងប្រែង និង ភាពជាអ្នកដឹកនាំរបស់លោក Freddie Ljungberg ផងដែរនាពេលកន្លងមក។ Freddie និង Per គឺជាផ្នែកដ៏សំខាន់នៃក្រុមគ្រួសារ Arsenal និង ជាអ្នកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះក្លិបនេះ»៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ