ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកឡុក​មិន​អស់ចិត្ត បំរុង​ដុត​ផ្ទះ​ចោល​ទៀត ចុង​ក្រោយ​ជាប់​ខ្នោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ប្រើប្រាស់​ថ្នាំ​ញៀន​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ លុះដល់​ពេល​ថ្នាំ​រើ​ឡើង​ក៏​អុកឡុក​ក្នុងផ្ទះ រួច​ទិញ​សាំង​ចំនួន​កន្លះ​លី​ត្រ​បំរុង​នឹង​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ទៀត ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​វាយ​ខ្នោះ​យក​ទៅ​សួរនាំ​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ប្រើប្រាស់​ថ្នាំ​ញៀន​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ លុះដល់​ពេល​ថ្នាំ​រើ​ឡើង​ក៏​អុកឡុក​ក្នុងផ្ទះ រួច​ទិញ​សាំង​ចំនួន​កន្លះ​លី​ត្រ​បំរុង​នឹង​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ទៀត ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​វាយ​ខ្នោះ​យក​ទៅ​សួរនាំ​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៣ នៅ​ចំណុច​អ្នកតា​ចិន ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ជន​បង្ក​ខាងលើ​ឈ្មោះ​ហួរ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​បច្ចុប្បន្ន​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​ក​កិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​បុរស​ដែល​បែក​ថ្នាំ និង​បង្ក​ការ​អុកឡុក​ខាងលើ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​តាំងពី​រៀន​ថ្នាក់​ទី​៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ និង​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ គឺ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែល​បុរស​ខាងលើ​បាន​បង្ក​ការ​អុកឡុក​ពេល​ដែល​ថ្នាំ​រើ​ឡើង​ម្តង​ៗ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ ជន​បង្ក​បាន​គំរាម​យក​សាំង​ដុត​ផ្ទះ​ខ្លួនឯង​និង​គំរាម​ដល់​អ្នក​ភូមិ ឬ​សមត្ថកិច្ច​ឱ្យ​តែ​ហ៊ាន​ឡើង​ទៅ​ចាប់ ខ្លួននឹង​យក​កាំបិត​ចាក់​ផ្តាច់ជីវិត​ទាំងអស់ ក៏​បង្ក​អោយ​ផ្អើល​អស់​មួយ​ភូមិ​នាំ​គ្នា​ភ័យ​ខ្លាច ទើប​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​ចាស់​បាន​ហៅ​កម្លាំង​មក​ថែម​ដើម្បី​ចូល​ទៅ​ឃាត់ខ្លួន​ជន​បង្ក​យក​មក​ប៉ុស្តិ៍​នគរបាល​ធ្វើការ​សួរនាំ ក្រោយមក​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​ចាស់​ដើម្បី​កសាង​សំណុំរឿង​ជា​បន្ត​ទៅ​ទៀត ។

ក្រោយ​ពេល​កើតហេតុ ជន​បង្ក​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ