ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ស្ងាត់ឈឹង ? អនិច្ចា​បឹង​តូច​បឹង​ធំ​រាប់​ពាន់​ហិ​កតា​កំពុង​ក្លាយជា​សាច់​បី​ជាន់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដី​បឹង​ធំ​បឹង​តូច​សាធារណៈ​របស់​រដ្ឋ​រាប់​ពាន់​ហិ​កតា នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​អ្នកមាន​លុយ​មាន​អំណាច បោះបង្គោល​ថ្ម​រំលោភ​បំពាន វាត​យក​ធ្វើ​ជាកម្មសិទ្ធិឯកជន​យ៉ាង​អនាធិប​តេយ្យ​ស្ទើរ​អស់​ទៅ​ហើយ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា…

ខេត្តកណ្តាល ៖ ដី​បឹង​ធំ​បឹង​តូច​សាធារណៈ​របស់​រដ្ឋ​រាប់​ពាន់​ហិ​កតា នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​អ្នកមាន​លុយ​មាន​អំណាច បោះបង្គោល​ថ្ម​រំលោភ​បំពាន វាត​យក​ធ្វើ​ជាកម្មសិទ្ធិឯកជន​យ៉ាង​អនាធិប​តេយ្យ​ស្ទើរ​អស់​ទៅ​ហើយ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បឹង​ធំ​បឹង​តូច​នេះ​គឺជា​បឹង​ធម្មជាតិ កើត​មាន​តាំងពី​ដូនតា​មក​ម្លេ​៉ះ​។ បឹង​នេះ​មាន​សារសំខាន់ សម្រាប់​ប្រជាជន នៃ​ឃុំ​ចំនួន​៤​រស់នៅ​ជុំវិញ​មាត់បឹង​ក្នុងស្រុក​កៀនស្វាយ គឺ​ឃុំ​ឈើទាល ឃុំ​ភូមិធំ ឃុំ​គគីរ និង​ឃុំ​ដី​ឥ​ដ្ធ ដែល​ជា​តម្រូវការ​ចាំបាច់​យក​ទឹក​បឹង​នេះ​ប្រើប្រាស់​ដូច​ជា​៖ មុជ​ដាំ​ស្ល និង​ស្រោចស្រព​ផលដំណាំ​ផ្សេង​ៗ ពិសេស​គឺជា​បឹង​ធម្មជាតិ​ដែល​ប្រជាជន តែងតែ​ប្រកប​មុខរបរ​នេសាទ​ត្រី ដក​ព្រលិត ដក​ក្រអៅឈូក រក​ខ្យង​ខ្ចៅ​ជា​លក្ខណៈ​គ្រួសារ​គ្រាន់​បាន​ចិញ្ចឹមជីវិត​តាំងពី​ដើម​មក ។

មិនតែប៉ុណ្ណោះ​បឹង​នេះ​គឺជា​អាង​ស្តុក​ទឹក​ដ៏​ធំ ហើយ​ក៏​ជា​ប្រព័ន្ធ​រំដោះ​ទឹកជំនន់ នា​រដូវ​ទឹក​ដំឡើង ទៅ​តាម​បឹង​នានា​នៃ​ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​លើក​ដែក ហូរ​ធ្លាក់​ចេញ​ទៅ​វៀតណាម​ផង​ដែរ ។ ស្រាប់តែ​ឥឡូវ​បែរជា​អ្នកមាន​លុយ​មាន​អំណាច មក​បោះបង្គោល​ថ្ម​រំលោភ​បំពាន​វាត​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​គឃ្លើន​អត់​មាន​លាក់លៀម​ទេ ដោយ​ខ្លះ​កំពុង​ប្រើប្រាស់​គ្រឿងចក្រ ជីក​កាយ​ចាក់​ដី​លុប​ក្លាយជា​ដី​រាប​បណ្តើរ​ៗ​ហើយ ដូច​ជា​ពុំ​ឃើញ​មាន​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាមួយ ចុះ​មក​ទប់ស្កាត់​បង្ក្រាប​ឡើយ ។

សកម្មភាព​អនាធិបតេយ្យ​នេះ​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​មានការ​ព្រួយបារម្ភ​ខ្លាំង ខ្លាច​ទៅ​ថ្ងៃក្រោយ​គេ​ចាក់​ដី​លុប​បឹង​នេះ​អស់ ប្រជាជន​ប្រាកដជា​ជួប​ការ​លំបាក​គ្មាន​ទឹក​ប្រើប្រាស់​ជាក់​ជា​មិន​ខាន​ឡើយ ។ ណាមួយ​អាច​ប្រឈម​នឹង​ការ​លិចលង់​ផ្ទះសម្បែង និង​ផលដំណាំ នៅ​ពេល​រដូវ​ទឹក​ដំឡើង។

តាម​ការ​កត់សម្គាល់ អ្នក​ដែល​មក​បោះបង្គោល​ថ្ម​ព័ទ្ធ​យក​ដី​បឹង​ខាងលើ និង​សកម្មភាព​ដាក់​គ្រឿងចក្រ​ជីក​ឈូស​ឆាយ​ភាគច្រើន​សុទ្ធតែ​ជា​អ្នកមាន​ឋានៈ​ឧកញ៉ា ឯកឧត្តម​អ្នកមាន​លុយ​មាន​អំណាច​មក​ពី​ភ្នំពេញ​។ ប្រ​សិន​ប្រជាជន​ធម្មតា​នោះ គឺ​មិន​អាច​ទៅ​បោះបង្គោល​ព័ទ្ធ​យក​ដី​សាធារណៈ​របស់​រដ្ឋ​បែប​នេះ​បាន​ឡើយ ព្រោះ​ពួក​គេ​ស្គាល់​ណាស់​ថា​បឹង​សម្រាប់​អាស្រ័យ​ផល ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា បើ​គ្មាន​ការ​ឃុបឃិត​ត្រូវ​រូ​វ​គ្នា​ជា​ប្រព័ន្ធ​នោះ​ទេ ក៏​មិន​អាច​មក​យក​ដី​រដ្ឋ​ឆៅ​ៗ​បែប​នេះ​បាន​ដែរ ។

ពាក់ព័ន្ធ​ការ​រំលោភ​យក​ដី​បឹង​ធំ​-​បឹង​តូច​សាធារណៈ​របស់​រដ្ឋ​នេះ កោះសន្តិភាព​បាន​ព្យាយាម​ទូរស័ព្ទ សុំ​ការ​បំភ្លឺ​ពី​លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ​ដែរ តែ​លោក​ប្រាប់​ថា​ជាប់រវល់​ប្រជុំ​បក្ស​ក៏​ស្ងាត់ឈឹង​ទៅ ។

ចំណែក​លោក កេ​ត សុផល ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​កៀនស្វាយ លោក​ក៏​ទទួលស្គាល់​ថា​ដី​បឹង​ធំ​-​បឹង​តូច គឺ​ពិតជា​បឹង​អាង​ស្តុក​ទឹក​និង​ជា​ប្រព័ន្ធ​រំដោះ​ទឹក​សាធារណៈ​របស់​រដ្ឋ​ប្រាកដ​មែន ហើយ​បុគ្គល​ដែល​ទៅ​បោះបង្គោល​យក​ដី​បឹង​នោះ គឺ​គ្មាន​ច្បាប់​ទេ ។

ឥឡូវ​លោក​កំពុង​អោយ​ក្រុមការងារ​សិក្សា​វាស់វែង និង​ធ្វើ​របាយការណ៍​ដាក់​ជូន​លោក​អភិបាលខេត្ត ដើម្បី​ចុះបញ្ជី​រក្សា​ការពារ​ជា​ដី​របស់​រដ្ឋ​ហើយ ។ ការ​រំលោភ​ចាក់​ដី​ឈូស​ឆាយ​បឹង​ដ៏​មហាសាល​បែប​នេះ អ្នក​ធម្មតា​មិន​អាច​ថ្លើមពាសមេឃ​ឡើយ​។ មហាជន​សង្ស័យ​ខ្មោច​ស្រុក​ឱ្យដៃ ទើប​ខ្មោច​មក​ពី​ចម្ងាយ​ហ៊ាន​ធ្វើ​បែប​នេះ ។

បឹង​រាប់​ពាន់​ហិ​កតា​ឈូស​លុប​ចង់​ជិត​ទៅ​ហើយ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​ម្ចាស់​ទឹក​ម្ចាស់​ស្រុក​បែប​នេះ តើ​ឱ្យ​មហាជន​យល់​ឃើញ​បែប​ណា​ទៅ​វិញ ? ឬ​មួយ​ចាំ​គេ​ចាក់​លុប​ពេញ​សិន ?

សម្តេច​តេ​ជោ​ស្នើ​ឱ្យធ្វើ​ការ​ពិនិត្យ​រឿង​ចាក់​ដី​ចូល​សមុទ្រ
រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​លោក ជា សុ​ផា​រ៉ា និង​អភិបាលខេត្ត​កោះកុង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​តំបន់​ដែល​ចាក់​ដី​ចូល​ក្នុង​សមុទ្រ​នៅ​ខេត្តកោះកុង​ដោយ​គ្មាន​ការ​អនុញ្ញាត ។
សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២​នៅ​ខេត្តកំពត​កាលពី​ថ្ងៃ​ទី​២១​ធ្នូ​ឆ្នាំ​២០១៩​​ថា យើង​ត្រូវ​តែ​ខិតខំ​ការពារ​ឆ្មេ​រ​សមុទ្រ​របស់​យើង​ឲ្យ​បាន​គង់វង្ស កុំ​ឲ្យ​ឆ្លេរ​សមុទ្រ​របស់​យើង​ត្រូវ​បាន​បំផ្លាញ​ការ​ទម្លាក់​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ ការ​ចាក់​ដី​បំពាន​ទៅ​ក្នុង​សមុទ្រ ការ​កាប់​ព្រៃកោងកាង​ចោល​ដើម្បី​ទន្ទ្រាន​យក​ដី​ឡើយ ។ ចំណុច​ទាំង​អស់នេះ​គឺជា​ចំណុច​ដែល​ខេត្ត​និ​មួយ​ៗ​ត្រូវធ្វើ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖«​គណៈ​អភិបាលខេត្ត​ត្រូវ​មើល​រឿង​ចាក់​ដី​កន្លែង​ណា​ហាមឃាត់ ។ខ្ញុំហាក់ដូច​ ជា​​ឮដំណឹង​ថា​នៅ​ខេត្តកោះកុង មានការ​ចាក់​ដីចូល​ទៅ​ក្នុង​មាត់​ស​មុ ទ្រ​ដោយ​គ្មាន​ការ​អនុញ្ញាត ។ អុ​ី​ចឹ​ង​ស្នើ​ឲ្យ​លោក ជា សុ​ផា​រ៉ា និង​អភិបាលខេត្ត​កោះកុង​ពិនិត្យ​ជា​បន្ទាន់​ចំពោះ​ការ​ចាក់​ដី​ចូល​ក្នុង​សមុទ្រ​ដោយ​គ្មាន​ការ​អនុញ្ញាត​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ចាត់​ដី​ចូល​ក្នុង​សមុទ្រ​នេះ មាន​នាយទាហាន​ទៀត​ផង ដែល​ចូលរួម​ក្នុង​សកម្មភាព​នេះ ។ សម្តេច​ថ្លែង​ថា បើសិនជា​មាន​ករណី​នេះ​ពិតមែន សម្តេច​មិន​អនុញ្ញាត​ឲ្យ​មាន ឈ្មោះ​ជា​នាយទាហាន​បន្ត​ទៀត​នោះ​ទេ ។

សម្តេច​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​ទុក​យ៉ាង​ដូច្នេះ ពួក​គេ​នឹង​ក្លាយជា​អ្នក​កសាង​រដ្ឋ​នៅ​ក្នុង​រដ្ឋ​ហើយ​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ទេ ។ ប៉ុន្តែ​យើង​ក៏​អនុញ្ញាត​ឲ្យ​មាន ការ​លុប​សមុទ្រ ក្នុង​ករណី​ចាំបាច់ និង​ការ​កសាង​ខ្លះ ដូច​ជា ធ្វើ​កំពង់​ផែ ចាក់​ថ្ម​ដើម្បី​រាំង​ទឹក​រលក​នៅ​តំបន់​កម្សាន្ត​ខ្លះ ដោយ​មានការ​សិក្សា​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា សុំ​កុំ​បំផ្លាញ​បេតិកភណ្ឌ កុំ​បំផ្លាញ​តំបន់​ឆ្មេ​រ និង​កុំ​បំផ្លាញ​ព្រៃ​ប្រឹក្សា​ដើម្បី​យក​មក​បម្រើ​តម្រូវការ​ក្នុង​រយៈពេល​ខ្លី ។ ត្រូវ​រក្សា​ទុក​នូវ​អ្វី​ដែល​យើង​មាន និង​បំពេញបន្ថែម​ទៀត​ដោយ​ការ​ដាំ​ដើមឈើ​បន្ថែម ដើម្បី​ទទួល​បាន​ផល​ក្នុង​រយៈពេល​វែង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ