ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រី​ម លី​ហ្សា ប្រាប់​មូលហេតុ​ពីក្រោយ​ដែល​ចូល​ចិត្ត​បង្ហាញ​ម៉ូ​ដ​ម៉ាក​ថ្លៃ​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ព្រី​ម លី​ហ្សា បាន​បញ្ជាក់​មូលហេតុ​នៅ​ពីក្រោយ​ដែល​នាង​តែងតែ​បង្ហាញ​នូវ​ម៉ូ​ដ​សម្លៀក​បំពាក់​ម៉ាក​ល្បី​ៗ និង​មាន​តម្លៃ​ថ្លៃ​ៗ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្ត្រា​ក្រាម​ជា​បន្តបន្ទាប់​។ ក្នុង​នាម​ជា​អ្នក​ប្រឡូក​ក្នុង​ផ្នែក​នេះ ព្រី​ម…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ព្រី​ម លី​ហ្សា បាន​បញ្ជាក់​មូលហេតុ​នៅ​ពីក្រោយ​ដែល​នាង​តែងតែ​បង្ហាញ​នូវ​ម៉ូ​ដ​សម្លៀក​បំពាក់​ម៉ាក​ល្បី​ៗ និង​មាន​តម្លៃ​ថ្លៃ​ៗ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្ត្រា​ក្រាម​ជា​បន្តបន្ទាប់​។

ក្នុង​នាម​ជា​អ្នក​ប្រឡូក​ក្នុង​ផ្នែក​នេះ ព្រី​ម លី​ហ្សា បាន​លើក​ឡើង​ថា អ្វី​ដែល​នាង​បាន​បង្ហាញ​នេះ មិនមែន​ជា​ការ​បង្អួត​មហាជន​នោះ​ឡើយ ប៉ុន្តែ​នាង​គ្រាន់តែ​ចង់​បង្ហាញ​ពី​ម៉ូ​ដ​ថ្មី​ៗ​របស់​ស្ត្រី​សម័យ​ថ្មី​តែ​ប៉ុណ្ណោះ​។

ព្រី​ម លី​ហ្សា បាន​បញ្ជាក់​ថា អ្វី​ដែល​នាង​ខ្ញុំ​តែងតែ​បង្ហាញ​ជូន​ទៅ​កាន់​បងប្អូន​ទាំងអស់​គ្នា​កន្លង​មក គ្រាន់តែ​ចង់​បង្ហាញ​អំពី Fashion ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​តែ​ប៉ុណ្ណោះ​។ នាង​ខ្ញុំ​ជា​តារា​សម្ដែង ហើយ​នាង​ខ្ញុំ​បាន​ប្រឡូក​នៅ​ក្នុង​វិស័យ Fashion បែប​នេះ ហើយ​រាល់​រូបភាព​របស់​នាង​ខ្ញុំ គ្រាន់​តែ​ចង់​បង្ហាញ​អំពី Fashion របស់​ស្ត្រី​សម័យ​ថ្មី មិនមែន​ចង់​បង្អួត ឬ​សម្ញែង​ភាព​មានបាន ឬ​ក៏​ភាព​ហ៊ឺហា​អ្វី​ទេ ហើយ​ទោះ​ជាង​នាង​ខ្ញុំ​ស្រឡាញ់​វិស័យ Fashion ខ្លាំង​កម្រិត​ណា​ក៏​ដោយ ក៏​នាង​ខ្ញុំ​មិន​ដែល​បំភ្លេច​វប្បធម៌​ខ្មែរ​ដែរ​។

នាង​បន្ថែម​ថា វប្បធម៌​ខ្មែរ​តែងតែ​ដក់​ជាប់​នៅ​ក្នុង​ដួងចិត្ត​របស់​កូន​ខ្មែរ​គ្រប់​រូប ពីព្រោះ​នាង​ខ្ញុំ​ក៏​ជា​សិស្ស​ម្នាក់​ដែល​ឈាន​ជើង​ចេញពី​សាលា​វិចិត្រសិល្បៈ​ដូច​គ្នា គ្រាន់តែ​ថា នាង​ខ្ញុំ​ក្នុង​នាម​ជា​អ្នកសិល្បៈ​ម្នាក់ គ្រាន់តែ​ចង់​បង្កើត​អ្វី​ដែល​ប្លែក និង​ថ្មី ភាព​ទាន់សម័យ​មួយ​របស់​ស្ត្រី​សម័យនេះ​។ អរគុណ​សម្រាប់​បងប្អូន​មួយ​ចំនួន​ដែល​តែងតែ​យល់​អំពី​អ្វី​ដែល​នាង​ខ្ញុំ​ធ្វើ​។

ជា​ការ​កត់សម្គាល់ ព្រី​ម លី​ហ្សា គឺជា​តារា​សម្តែង​មួយ​រូប ដែល​តែងតែ​បញ្ចេញ​នូវ​រូបភាព​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​ម៉ាក​ល្បី​ៗ និង​មាន​តម្លៃ​ថ្លៃ​តាម​បណ្តាញ​សង្គម​។ បើ​ទោះបីជា​មិនសូវ​បាន​បង្ហាញ​​វត្តមាន​សម្តែង​ញឹកញាប់​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​តែងតែ​បង្ហាញ​នូវ​ភាព​ហ៊ឺហា​របស់​ខ្លួន​តាម​រយៈ​ការ​បញ្ចេញ​នូវ​សម្លៀក​បំពាក់​យីហោ​ល្បី​ៗ ក្នុង​នាម​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​មួយ​រូប​។

ព្រី​ម លី​ហ្សា ត្រូវ​បាន​គេ​កត់​សម្គាល់ថា ជាតា​រា​ស្រី​និយម ក៏​ដូច​ជា​ស្រឡាញ់​ភាព​ស្រស់​ស្អាត និង​ភាព​ហ៊ឺហា ពោល​គឺ​នាង​ល្បី​ជា​យូរ​មក​ហើយ​ថា ជាតា​រា​ស្រី ដែល​និយម​ប្រើ​សម្លៀក​បំពាក់ Brand Brand មុន​តារា​ស្រី​ជួរ​មុខ​ស្ទើរ​ទាំងអស់​របស់​កម្ពុជា​។ សំលៀក​បំពាក់​ដែល លី​ហ្សា ពាក់ សុទ្ធ​ជា​ម៉ាក​ល្បី​ៗ និង​មាន​តម្លៃ​ខ្ពស់ ដែល​កាលពី​អតីតកាល នាង​ធ្លាប់​ប្រើ​សំលៀក​បំពាក់​មាន​តម្លៃ​ដល់​ម៉ឺន​ដុល្លារ​ឯណោះ​។

ព្រី​ម លី​ហ្សា គឺជា​អតីត​ម្ចាស់​ពាន​ប្រជាប្រិយ​របស់​កម្មវិធី​អាណាចក្រ​តារា​កាលពី​ឆ្នាំ ២០១៤ ក្រោយ​ពី​នាង​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​គាំទ្រ​តាម​រយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ពី​អ្នកគាំទ្រ​របស់​នាង​លើសលប់​។ ក្រោយ​ពី​សម្រេច​បាន​សមិទ្ធផល​ធំ​គួរ​ឲ្យ​មោទនភាព លី​ហ្សា ក៏​បាន​បន្សាត់​ខ្លួន​ឆ្ងាយ​ទៅ​ៗ រហូត​ស្ទើរ​បាត់​មុខ​ពី​សិល្បៈ​។ សកម្មភាព​សិល្បៈ​គួរ​ឲ្យ​កត់សម្គាល់​របស់​នាង គឺ​តាម​រយៈ​ការ​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​វី​ដេ​អូ​ចម្រៀង​របស់​លោក ឆាយ វី​រៈ​យុទ្ធ មាន​ចំណងជើង​ថា «​ទឹក​លុយ​សម្លាប់​ទឹកចិត្ត​ខ្ញុំ​ហើយ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ