ឆាយ វី​រៈ​យុ​ទ្ឋ ត្រូវ​នារី​ម្នាក់​ចាប់ដៃ​យំ​រៀប​រាប់​ពេល​ជួប​អាយ​ដល (​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​បរិយាកាស​ប្រគំ​តន្ត្រី​ឯកជន​មួយ កាលពី​ពេល​កន្លង​ទៅ មានការ​ភ្ញាក់​ផ្អើល​នៅ​ពេល​សំណេះសំណាល​សួរសុខទុក្ខ​ដល់​អ្នកគាំទ្រ​ពី​លោក​ឆាយ វី​រៈ​យុទ្ធ មាន​ហេតុភេទ​មួយ​គួរ​ឱ្យ​ចាប់ចិត្ត​។ នោះ​គឺ​នារី​ម្នាក់​ឈរ​ក្រោម​ឆាក​ស្ទុះ​ទៅ​កាន់ និង​ចាប់ដៃ​លោក​យុទ្ធ អម​ដោយ​ការ​យំ​រៀបរាប់​ប៉ុន្មាន​ឃ្លា ក្លាយ​ជាទី​ចាប់អារម្មណ៍​ពី​អ្នក​ទស្សនា​នៅ​ទីនោះ​តែ​ម្តង​។

កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឆាយ វីរ​:​យុទ្ធ បាន​កំពុង​សំដែង​នៅ​លើ​ឆាក​តន្ត្រី ស្រុក​អង្គរ​ជ័យ ខណៈ​ពេល​នោះ​មាន fan ជា​ច្រើន​សំដែង​ការ​គាំទ្រ​យ៉ាងច្រើន​កុះករ ស្រាប់តែ​មាន fan ម្នាក់ បាន​ចាប់ដៃ​លោក​យ៉ាង​ជាប់ ហើយ​សំដែង​ការ​រំភើប​រហូត​ដល់​ស្រក់​ទឹកភ្នែក ព្រោះតែ​ស្រលាញ់​លោក​ខ្លាំង​ពេក​។

ខណៈនោះ​គាត់​បាន​និយាយ​ថា រាល់ពេល​គាត់​មើល​បទ​ចម្រៀង «​ទឹក​លុយ​សម្លាប់​ទឹកចិត្ត​ខ្ញុំ​» គាត់​យំ​រហូត ហើយ​មិន​នឹក​ស្មានថា ថ្ងៃនេះ បាន​ជួបនឹង​ម្ចាស់​បទ​ផ្ទាល់​នោះ​ទេ​។ លោក​ឆាយ វីរ​:​យុទ្ធ ក៏​បាន​សំដែង​ការ​អរគុណ​ចំពោះ​ការ​គាំទ្រ​នេះ​។ ហើយ​ក្នុង​ខ​មិន​ក៏​មាន​ទស្ស​និក​ជា​ច្រើន​ទៀត សរសើរ​ពី​តារាចម្រៀង​ដ៏​ល្បី​រូប​នេះ​ថា បើជា​ខ្ញុំ​វិញ ក៏​រំភើប​ខ្លាំង​ដូច​គ្នា បើ​បាន​ជួប​ផ្ទាល់​ដូចនេះ​។

វី​ដេ​អូ​បែកធ្លាយ​នេះ កំពុង​ទាញ​យក​ការ​តាមដាន​ខ្លាំង​ឡើង​ៗ នៅ​ពេល​បានឃើញ​រូបភាព​មួយ​នេះ​។ ម្ល៉ោះហើយ​ទើប​ទស្សនិកជន​នៅ​តែ​គិត​ថា តារាចម្រៀង​ឆាយ វី​រៈ​យុទ្ធ នៅ​តែ​ជាតា​រា​ពេញ​និយម​ក្នុង​ចិត្ត​ស្រទាប់​មហាជន មិន​ថា​ក្នុង​ក្រុង ឬ​នៅ​តាម​ខេត្ត​នានា​។ យុវវ័យ​ជា​ច្រើន​បានឃើញ​ផ្ទាល់​ពេល​នោះ ហើយ​សរសើរ​តែ​ម្តង​ដែល ឆាយ វី​រៈ​យុទ្ធ មាន​អ្នកក្លាហាន​តាម​ជួប ហើយ​យំ​ជាមួយ​ការ​នឹករលឹក​។ ទាំងនេះ​ជា​ការ​ឱ្យ​តម្លៃ​សិល្បៈ​ខ្មែរ​សម្រាប់​អ្នក​មើលឃើញ ឬ​យល់​ឃើញ​ផ្ទាល់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ ឆាយ វីរៈយុទ្ធ Chhay Virakyuth)

បងស្រីរំភើបដល់ស្រក់ទឹកភ្នែក (បទ: ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ)

បងស្រីរំភើបដល់ស្រក់ទឹកភ្នែក នៅពេលដែលឃើញខ្ញុំសំដែងនៅលើឆាកតន្ត្រី តានីទូកមាស ស្រុកអង្គរជ័យ ខេត្តកំពត ១៨ ធ្នូ ២០១៩ ហើយគាត់បាននិយាយថា គាត់មើលបទចម្រៀង ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ គាត់យំរហូត អរគុណបងស្រីចំពោះក្តីស្រលាញ់និងការគាំទ្រចំពោះសិល្បៈចម្រៀងសម័យខ្មែរយើង🙏🙏🙏

បាន​បង្ហោះ​ដោយ ឆាយ វីរៈយុទ្ធ Chhay Virakyuth នៅ ពុធ 18 ធ្នូ 2019

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ