ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​​ព្រំដែន​អន្តរជាតិ​​២រូប ផ្ទេរភារកិច្ចគ្នា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​២​ នៅ​ជាយ​ដែន​ខ្មែរ​ថៃ​ និង​ខ្មែរ​វៀតណាម​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ ។ នេះ​បើ​យោង​តាម​ចំណា​របស់​សម្តេច​ក្រឡាហោម​ស ​ខេ​ង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​…

ខេត្តបន្ទាយមានជ័យ ៖ ​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន​២​ នៅ​ជាយ​ដែន​ខ្មែរ​ថៃ​ និង​ខ្មែរ​វៀតណាម​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ ។ នេះ​បើ​យោង​តាម​ចំណា​របស់​សម្តេច​ក្រឡាហោម​ស ​ខេ​ង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចុះ​ថ្ងៃ​ទី៧ ​ធ្នូ​ ២០១៩ ។​

ពិធី​ផ្ទេរ​ភារកិច្ច​និង​ចូល​កាន់​មុខ​តំណែង​ខាងលើ​ ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ប៉ុស្តិ៍នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោម​អធិបតីភាព​លោក​ឃុន​សំបូរ​អគ្គនាយករង​នៃ​អគ្គ​នាយ​ដ្ឋា​ន​នគរបាល​អន្តោ​ប្រវេ​ស​ន៌​តំណាង​ដ៌​ខ្ពង់ខ្ពស់, ​លោក​គាត​ ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោ​ប្រវេ​ស​ន៌​ក្រសួងមហាផ្ទៃ​, ​លោក​ង៉ោ​ម៉េ​ង​ជ្រួ​ន​អភិបាលរង​ខេត្ត, ​លោក​មាស ចន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ប្រធាន ​អនុប្រធាន​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ ​និង​តំណាង​អង្គភាព​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ចូលរួម​ជា​ច្រើន​នាក់​ ។​ ពិធី​នេះក៏មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​មន្ត្រី​សមត្ថកិច្ច​ស្រុក​អរញ្ញា​ ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ផង​ដែរ ។

ដូច​ក្នុង​ចំណារ​ខាងលើ​ កាលពី​រសៀល​ថ្ងៃទី២០ ធ្នូ ​លោក​ឧត្តមសេនីយ៍ត្រី​អុី ​ចំរើន​ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី២ (​ខេត្តរតនៈគិរី​)​ ព្រំដែន​ខ្មែរ​-​វៀត​ណាម​ទៅ​ជា​នាយ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តនៃ​នាយកដ្ឋាន​ទី​១ ​ព្រំដែន​ខ្មែរ​ថៃ​ (​ខេត្តបន្ទាយមានជ័យ​)​។​

ដោយឡែក​ លោក​វរ​សេនី​យ៍​ឯក​ខឹ​ម ​ចិ​ត្រា ​នាយ​ប៉ុស្តិ៍នគរបាល​អន្តោ​ប្រវេ​ស​ន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​តនៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ ​ព្រំដែន​ខ្មែរ​ថៃ ​និង​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ជា​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២ ​ក្នុង​ខេត្តរតនៈគិរី​ ជំ​នួសលោក​ឧត្តម​សេ
នី​យ៍​ត្រី​អុី ចំរើន ​។

អត្ថបទសរសេរ ដោយ