ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​ញាតិ​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម

4 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ទី​១៧​ព្រះ​មាន​ព្រះ​ភាគ​សម្តែង​ថា ញាតកា​ន​ញ្ច ស​ង្គ​ហោ កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ ដែល​ហៅ​ថា​ញាតិ​គឺ​លោក​សំដៅ​ដល់​បងប្អូន​ជា​ញាតិសន្តាន​ទាំង​ពីរ​ខាង គឺ​តាំងពី​ដូនតា​ជំនាន់​ទី​៧​ខាង​មាតា​ចុះ​មក​និង​តាំងពី​ដូនតា​ទី​៧​ខាង​បិតា​ចុះ​មក ហៅ​ថា​ញាតិសន្តាន​ប្រាំពីរ​សន្តាន ។ មនុស្ស​ល្អ​តែង​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ…

នៅ​ក្នុង​មង្គលសូត្រ​ទី​១៧​ព្រះ​មាន​ព្រះ​ភាគ​សម្តែង​ថា ញាតកា​ន​ញ្ច ស​ង្គ​ហោ កិរិយា​សង្គ្រោះ​ញាតិ​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។

ដែល​ហៅ​ថា​ញាតិ​គឺ​លោក​សំដៅ​ដល់​បងប្អូន​ជា​ញាតិសន្តាន​ទាំង​ពីរ​ខាង គឺ​តាំងពី​ដូនតា​ជំនាន់​ទី​៧​ខាង​មាតា​ចុះ​មក​និង​តាំងពី​ដូនតា​ទី​៧​ខាង​បិតា​ចុះ​មក ហៅ​ថា​ញាតិសន្តាន​ប្រាំពីរ​សន្តាន ។

មនុស្ស​ល្អ​តែង​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ យឹតយោង លើក​ស្ទួយ ផ្ចុងផ្តើម​ញាតិសន្តាន​របស់​ខ្លួន​ឱ្យ​បាន​សិក្សា​រៀនសូត្រ មានមុខ​របរការ​ងារ​សុចរិត និង​ជួយ​ដាស់តឿន​ដឹកនាំ​ឱ្យ​ពួក​គេ​ដើរ​លើ​ផ្លូវ​ល្អ ផ្លូវ​ត្រឹមត្រូវ​យ៉ាង​ប្រពៃ តែ​ក៏​គួរ​ប្រយ័ត្នប្រយែង​ក្រែង​ក្លាយជា​ជន​អគតិ​គឺ​លម្អៀង ប្រព្រឹត្ត​ប្រាសចាក​ច្បាប់ និង​គុណធម៌ ដោយសារ​តែ​ការ​យោគយល់​ថា​ជា​សាច់ញាតិ ។

ដូចនេះ​ការ​ចេះ​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ​ញាតិសន្តាន​របស់​ខ្លួន​ដោយ​ប្រពៃ ជា​មង្គល​ដ៏​ឧត្តម ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ