ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀតឱកាសម្ចាស់ទុកចោលមុខផ្ទះ តែ​អស់​លក្ខណ៍ត្រឹមឆ្លងខេត្ត​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ដែល​ម្ចាស់​ចត​ម៉ូតូ​ទុក​ចោល​នៅ​មុខ​ផ្ទះ ហើយ​បំរុង​យក​ទៅ​លក់​នៅ​ខេត្តតាកែវ​ដែរ ប៉ុន្តែ​ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​តែ​ម្តង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០ នាទី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ដែល​ម្ចាស់​ចត​ម៉ូតូ​ទុក​ចោល​នៅ​មុខ​ផ្ទះ ហើយ​បំរុង​យក​ទៅ​លក់​នៅ​ខេត្តតាកែវ​ដែរ ប៉ុន្តែ​ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០ នាទី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ចំណុច​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​សម្បត្តិ ស្រី​ភា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​អ៊ុតសក់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ឈឺ​ន ទីណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ អុិត បូ​រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

នគរបាល​ស្រុក​កៀនស្វាយ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​ជាប់​ចិញ្ចើម​ផ្លូវ ដោយ​ទុក​ជាប់​ទាំង​សោរ​នៅ​ជាមួយ​ម៉ូតូ​ទៀត​ផង រួច​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​បាត់ ភ្លាម​នោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​។

តាម​ប្រភព​ដដែល​បន្ត​ថា បន្តិច​ក្រោយមក ជន​រង​គ្រោះ​បាន​ចេញពី​ក្នុងផ្ទះ​វិញ ទើប​ដឹង​ថា​បាត់​ម៉ូតូ ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​គោលដៅ​របស់​ជនសង្ស័យ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយ​ប្រទាល ស្រុក​ស្អាង រហូត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​ទាំង​វត្ថុ​តាង​យក​មក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​។

ក្រោយ​ពី​សាកសួរ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ក្នុង​គោលបំណង​ជិះ​យក​ទៅ​លក់​នៅ​ខេត្តតាកែវ តែ​ពេល​កំពុង​ជិះ​តាម​ផ្លូវ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។

បច្ចុប្ប្ន ជនសង្ស័យ​និង​វត្ថុ​ង​តាង​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ