រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញស្ត្រីម្នាក់បាត់បង់ជីវិតនៅមុខផ្ទះគេដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការត្រួតពិនិត្យ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ស្ត្រីរងគ្រោះខាងលើឈ្មោះ តាំង ចិន្តា អាយុ៤០ឆ្នាំ មុខមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបានប្រាប់អោយដឹងថា គាត់តែងតែឃើញស្ត្រីរងគ្រោះខាងលើដើរមកដេកនៅមុខផ្ទះគេរាល់ថ្ងៃ ហើយមិនដឹងថា ស្ត្រីរងគ្រោះរស់នៅទីណានោះទេ ទើបបានជាមកដេកតាមផ្ទះគេបែបនេះ ហើយពួកគាត់ឃើញស្ត្រីខាងលើនេះដួចជាជនអនាថាអញ្ចឹង ព្រោះមិនដែលឃើញគាត់ទៅណាទេ តែងតែដើរសុំលុយគេបានយកទៅទិញស្រាផឹក ។ ស្រាប់តែនៅយប់នេះប្រជាពលរដ្ឋរស់នៅក្នុងភូមិ១០ប្រទះឃើញបាត់បង់ជីវិតនៅមុខផ្ទះគេបែបនេះទៅវិញ។
ក្រោយពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបានធ្វើការត្រួតពិនិត្យរកឃើញសំបុត្រកំណើត១, សៀវភៅគ្រួសារ១ និងលិខិតបញ្ជក់ទីលំនៅផងដែរ។
បន្ទាប់ពីឃើញបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ១០មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាស្ត្រីរងគ្រោះមិនទៅរស់ជាម្ដាយឪពុក បែរជាមកធ្វើជាជនអនាថាដើរសុំលុយគេទៅវិញ ហើយមិនដឹងជាមានរឿងអ្វី បានជាស្ត្រីរងគ្រោះមិនហ៊ានទៅផ្ទះនៅឯភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
បច្ចុប្បន្ន ស្ត្រីដែលបាត់បង់ជីវិតខាងលើត្រូវបានសមត្ថកិច្ចរួមជាមួយលោកចៅសង្កាត់ដឹកយកទៅតម្កល់ទុកនៅវត្ត រង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យ តែបើបងប្អូនមិនមកទទួលយកទេ មានតែបូជាតែម្ដង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ