ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ព្យាបាល​ជំងឺ​ផ្តាសាយ ដោយ​ប្រើ​តែ​ទឹក​ឃ្មុំ​ និង​ខ្ទឹម.ស

4 ឆ្នាំ មុន

របៀប​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​ជាមួយនឹង​ទឹកឃ្មុំ​ត្រូវ​បាន​គេ​ស្គាល់​យូរណាស់​ហើយ​នៅ​ពេល​អាការ​ធាតុ​ប្រែ​ប្រ​យល ជា​ពិសេស​រដូវ​ផ្តាសាយ​តែ​ម្តង​។ ​វា​តែងតែ​ជា​រឿង​ល្អ​មួយ​ក្នុង​ការ​ជ្រើស រើស​ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​។ ទឹកឃ្មុំ​មាន​ជីវជាតិ​ប្រកបដោយ​គុណ​តម្លៃ និង​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ឥទ្ធិពល​ព្យាបាល​ក្នុង​ការ​ទប់ស្កាត់​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ ទឹកឃ្មុំ​មាន​អង់​ទី​អុក​ស៊ី​ដង់ និង​សារធាតុ​ប្រឆាំង​ការ​រលាក​ជា​ច្រើន​។ វា​ក៏​មាន​សារធាតុ…

របៀប​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​ជាមួយនឹង​ទឹកឃ្មុំ​ត្រូវ​បាន​គេ​ស្គាល់​យូរណាស់​ហើយ​នៅ​ពេល​អាការ​ធាតុ​ប្រែ​ប្រ​យល ជា​ពិសេស​រដូវ​ផ្តាសាយ​តែ​ម្តង​។ ​វា​តែងតែ​ជា​រឿង​ល្អ​មួយ​ក្នុង​ការ​ជ្រើស រើស​ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​។ ទឹកឃ្មុំ​មាន​ជីវជាតិ​ប្រកបដោយ​គុណ​តម្លៃ និង​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ឥទ្ធិពល​ព្យាបាល​ក្នុង​ការ​ទប់ស្កាត់​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ ទឹកឃ្មុំ​មាន​អង់​ទី​អុក​ស៊ី​ដង់ និង​សារធាតុ​ប្រឆាំង​ការ​រលាក​ជា​ច្រើន​។ វា​ក៏​មាន​សារធាតុ Prebiotic និង​ពង្រឹង​ដល់​មុខងារ​បេះដូង​សរសៃឈាម​ថែម​ទៀត​ផង​។ ជា​ទូទៅ យើង​អាច​និយាយ​បាន​ថា អាហារ​មួយ​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិ​រ៉ែ Polyphenols អាស៊ីត​អា​មី​ណេ ប្រូតេអ៊ីន និង​អង់​ហ្ស៊ី​ម​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​។

យ៉ាងណាមិញ​ដើម្បី​ឲ្យ​ទឹកឃ្មុំ​កាន់តែ​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​ឆាប់​ជា​ទៀង​នោះ ទាល់តែ​មានការ​ចូលរួម​ពី​ខ្ទឹមស​ដែរ​។ រុក្ខជាតិ​ប្រភេទ​មឺ​ម​មួយ​នេះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ Allicin ដូច្នេះ​វា​នឹង​ប្រឆាំង​ទប់ទល់​នឹង​វីរុស បាក់តេរី មេរោគ​ផ្សិត និង​ប៉ា​រ៉ា​សិត​កាន់តែ​ខ្លាំង​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​ល្អ​ក្នុង​ការ​បង្ការ​ជំងឺ​បេះដូង​សរសៃឈាម​ផង​ដែរ​។

គ្រឿងផ្សំ​៖ ខ្ទឹមស ១០​កំ​ប៉ឹ​ស (១៥០​ក្រាម​) និង​ទឹកឃ្មុំ ៧​ស្លាបព្រា​បាយ (១៤០​ក្រាម​)

របៀប​ធ្វើ និង​ការ​ញ៉ាំ​ ៖

១-ចូរ​បកសម្បក​ខ្ទឹមស ហើយ​ហាន់​វា​ស្តើង​ៗ
២- ចូរ​ដាក់​វា​ទៅ​ក្នុង​ក្រឡ​មួយ ហើយ​ចាក់ទឹក​ឃ្មុំ​ចូល
៣- ចូរ​ដាក់​វា​ទុក​ចោល​កន្លែង​ដែល​ត្រជាក់​ហើយ​ង​ងឹ​ង​រយៈពេល ១​ស​ប្តា​ហ៍
៤- ចូរ​ញ៉ាំ​ទឹកឃ្មុំ​នេះ មួយ​ស្លាបព្រា​កាហ្វេ​នៅ​ពេល​ពោះ​ទទេ​។ បើសិនជា​អ្នកមាន​ជំងឺ​ផ្តាសាយ​ហើយ អាច​ញ៉ាំ​បាន​រហូត​ដល់ ៥​ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​ថ្ងៃ​បើសិនជា​មិន​មាន​បញ្ហា​មិន​ស្រួល​ក្នុង​ក្រពះ​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ