ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កា​រ៉ុ​ង​មើល​ស្រាប់តែ​ព្រលឹង​ចុង​សក់​ផ្អើល​ឆោឡោ​ក្រោយ​ឃើញ​គ្រាប់បែក​ក្នុង​ស្បែកជើង​.​ក​វែង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ករណី​2​បាន​កើតឡើង​ខុស​គ្នា​នៅ​ស្រុក​អរញ្ញ​ ខេត្ត​ស្រះ​កែវ ​កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដោយថៃ​បានដុត​កម្ទេច​មីន​តោ​ន​ចំនួន​3​គ្រាប់​នៅខាងជើង​ផ្សារ​រុង​ក្លឿ​ ក្នុងភូមិ-​ឃុំ​ប៉ា​រ៉ៃ​ ដោយឡែក​ថ្ងៃទី២០…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ករណី​2​បាន​កើតឡើង​ខុស​គ្នា​នៅ​ស្រុក​អរញ្ញ​ ខេត្ត​ស្រះ​កែវ ​កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដោយថៃ​បានដុត​កម្ទេច​មីន​តោ​ន​ចំនួន​3​គ្រាប់​នៅខាងជើង​ផ្សារ​រុង​ក្លឿ​ ក្នុងភូមិ-​ឃុំ​ប៉ា​រ៉ៃ​ ដោយឡែក​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ​មាន​ប្រភព​ថា ​មានកា​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​គេ​ប្រទះ​ឃើញ​គ្រាប់បែក​១​គ្រាប់​ក្នុង​ស្បែកជើង​.ក​វែង​នៅ​ក្នុង​តូប​មួយ​នៃ​ផ្សារ​បេន​ចា​វ៉ា​ន់​ជាប់​ផ្សារ​រុង​ក្លឿ​ ។

ករណី​បំផ្លាញ​ចោល​មីនតោន​ខាងលើ​ប្រភព​ពី​សមត្ថកិច្ច​ព្រំដែន​ប្រាប់​ថា ​គ្រាប់​មីនតោន​នោះ​ពលរដ្ឋ​ថៃ​ប្រទះ​ឃើញ​ពេល​ភ្ជួរដីចំការ​ចម្ងាយ​ជាង​100​ម៉ែត្រ​ពី​ព្រំដែន​ក្នុងភូមិ​-ឃុំ​ខាងលើ​ទល់មុខ​ទឹកដី​កម្ពុជា​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ហើយ​ថា​ការ​ប្រទះ​ឃើញជាក់ស្តែង​ដំបូង​តែ​1​គ្រាប់​ទេ​ចំណែក​2​គ្រាប់​ផ្សេង​ទៀត​សង្ស័យ​យក​ពី​កន្លែង​ផ្សេង​ឬ​ទើប​រក​ឃើញ​រួច​បំផ្លាញ​ចោល​រួម​គ្នា​ ។​

ទោះជា​យ៉ាងណា​មុន​បំផ្ទុះ​គ្រា​ប់​ទាំងនេះ​ភា​គី​ថៃ​បាន​ជូនដំណឹង​ដល់​កម្លាំង​ជួរ​មុខ​កម្ពុជា​ហើយ ​។​ ដោយឡែក​ករណី​ប្រទះ​ឃើញ​គ្រាប់បែក​ក្នុងស្បែកជើង.​ក​វែង​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​20 ខែ​ធ្នូ​ ឆ្នាំ2019​ ក្នុង​តូប​លក់​ស្បែកជើង​មួយ​នៅ​ផ្សារ​បេន​ចា​វ៉ា​ន់​ជាប់​ផ្សារ​រុង​ក្លឿ​ ។

​យោង​តាមប្រ​ភ​ព​ព័​ត៌​មាន​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា ​ដំបូង​កម្មករ​ស្រី​វ័យ​៤២​ឆ្នាំ​ធ្វើការ​នៅ​តូប​លក់​ស្បែ​ជើង​ជា​ខ្មែរ​ម្នាក់​បើក​មាត់​កា​រ៉ុ​ង​ស្បែកជើង​ទើប​ផ្ញើរ​មក​ពី​កំពង់​ផែ​ឡែ​ម​ចា​បាំង​ ក្នុង​ខេត្ត​ឈុ​ន​បូ​រី ​ប្រទេស​ថៃ ​ស្រាប់តែ​ប្រ​ទះ​ឃើញ​គ្រប់​បែក​នេះ​ ។ ​ក្រោយ​ប្រទះ​ឃើញ​ម្ចាស់​តូប​ក៏បាន​ទាក់ទង​រាយការណ៍​ទៅ​មន្ត្រី​ និង​សមត្ថកិច្ច​ថៃ​ដើម្បី​ឲ្យ​ចុះ​ត្រួតពិនិត្យ ​។

​សមត្ថកិច្ច​ថៃ​ប្រាប់​ថា​ គ្រាប់បែក​ខាងលើ​ប្រភេទ​ K412 ផលិត​នៅ​ប្រទេស​កូរ៉េ​បន្ទាប់​មកបាន​ប្រគល់​ឲ្យ​ជំនាញ​អាវុធ​ជាតិ​ផ្ទុះ​ខេត្ត​ស្រះ​កែវ ​និង​បន្ត​ស្រាវជ្រៀវ​ព្រោះ​ដឹង​ប្រភព​បញ្ជូន​មក​រួច​ហើយ ​។

​ពាក់ព័ន្ធ​ករណី​នេះ​ពេល​សាកសួរ​តាម​ទូរស័ព្ទ​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​ថា ​មិន​ទាន់​បានដឹង​រឿងរ៉ាវ​ខាងលើ​នៅឡើយ​ទេ ​។ ​ដោយឡែក​ខាង​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ប្រចាំ​ច្រក​ទ្វារ​ដដែល​នេះ​ក៏មិន​អាច​សាកសួរ​បាន​ដែរ​ព្រោះ​ជាប់​ពិធី​ផ្ទេរ​ភារកិច្ច​មេ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថ្មី ​៕

កែសម្រួល​ដោយ​ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ