ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ជា​មិន​ស្រួល​ទេ​កន្លែង​ថ្លឹង​ឡាន​មួយ​នេះ​សង្ស័យ​លេង​ផ្លូវ​កាត់​ហើយ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​តូច​ធំ​ដឹកទំនិញ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​១​ថ្ងៃ​ៗ មាន​រាប់រយ​គ្រឿង​ឬ​ក៏​អាច​និយាយ​ថា​ចូល​ខ្ទង់ពាន់​រថយន្តបាន​បើក​ឆ្លងកាត់​ស្ថានីយ​ថ្លឹង​រថយន្ត​ជប់ ស្ថិត​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​ហើយ​តាម​ការ​សង្កេត​ដោយ​ផ្ទាល់មាន​រថយន្ត​បាន​ចូល​ថ្លឹង ​និង​ខ្លះ​ទៀត​មិន​បាន​ចូល​ថ្លឹងជា​ថ្នូរ​នឹង​លុយ​មិនបាច់​ចូល​ថ្លឹង​បាន​បើក​ឆ្លងកាត់ដោយ​រលូន​តែ​ម្ដង​ ។ តាម​ការ​ចុះ​សង្កេត​ដោយ​ផ្ទាល់នា​ព្រឹក​ថ្ងៃ​ទី​២១​…

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​តូច​ធំ​ដឹកទំនិញ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុង​១​ថ្ងៃ​ៗ មាន​រាប់រយ​គ្រឿង​ឬ​ក៏​អាច​និយាយ​ថា​ចូល​ខ្ទង់ពាន់​រថយន្តបាន​បើក​ឆ្លងកាត់​ស្ថានីយ​ថ្លឹង​រថយន្ត​ជប់ ស្ថិត​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ​ហើយ​តាម​ការ​សង្កេត​ដោយ​ផ្ទាល់មាន​រថយន្ត​បាន​ចូល​ថ្លឹង ​និង​ខ្លះ​ទៀត​មិន​បាន​ចូល​ថ្លឹងជា​ថ្នូរ​នឹង​លុយ​មិនបាច់​ចូល​ថ្លឹង​បាន​បើក​ឆ្លងកាត់ដោយ​រលូន​តែ​ម្ដង​ ។

តាម​ការ​ចុះ​សង្កេត​ដោយ​ផ្ទាល់នា​ព្រឹក​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ២០១៩​ គេ​បានឃើញ​រថយន្ត​ខ្លះ​បាន​បើក​ក្នុង​ទិស​ដៅ​ពី​លិច​កើត​ដឹក​កសិផល​ត្រូវ​បាន​ចូល​ថ្លឹង​នៅ​ក្នុង​ស្ថានីយ​ជញ្ជីង ហើយ​ក៏​មាន​រថយន្ត​បើក​ពី​កើតមក​លិច​ក៏​បាន​ចូល​ថ្លឹង​ដែរ​ ។

ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​មាន​ភាព​សុ​ក្រិត ១០០​ភាគរយ​នោះ​ទេ គឺ​មាន​រថយន្ត​ខ្លះ​មិន​បាន​ចូល​ថ្លឹង​នោះ​ទេ ដោយ​ឈប់​អែ​បនៅ​ចិញ្ចើមថ្នល់​ហើយ​មាន​មនុស្ស​រត់​ចូល​ទៅ​ក្នុង​ស្ថានីយ​ទំនងជា​យក​លុយ ទៅ​ឲ្យ​ក្រុម​ជញ្ជីង​ជា​ថ្នូរ​នឹង​មិនបាច់​ថ្លឹង​រថយន្ដ​រួច​បាន​បន្តដំណើរ​ទៅ​មុខ​ដោយ​រលូន​តែ​ម្ដង​។

គួរ​រំលឹក​ថា​នា​ពេល​កន្លង​មក​មាន​រថយន្ត​ដឹកអុស​កៅស៊ូ​មួយ​គ្រឿង​បាន​បើក​ចេញពី​ឃុំ​កំ​ពាន់ ស្រុក​មេមត់ ដោយ​ដឹក​កម្មករ​ចំនួន​៩​នាក់ ស្រប​ពេល​មក​ដល់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​ជប់​បាន​ចូល​ថ្លឹង ដើម្បី​ឱ្យ​ដឹង​ថា​លើស​ឬ​មិន​លើស​ទម្ងន់ ជាមួយ​នោះ​អ្នកបើកបរ​រថយន្ត​បាន​ចំណាយ​លុយ​៧​ម៉ឺ​ន​រៀល​ឱ្យមក​ក្រុម​មន្ត្រី​ជញ្ជីង​រួច​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​យក​អុស​ដាក់​ឱ្យ​គេ​នៅ​កន្លែង​ឡឥដ្ឋ​នៅ​ទួល​វិហារ ក្នុង​ឃុំ​ជា​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ​អ្នកបើកបរ​បាន​លើក​ឡើង​ថា​ក្នុង​១​រថយន្ត​ផាត់​លើ​ការ​ចំណាយ​កម្មករ ប្រេង​និង​សោ​ហុយ​ផ្សេង​ៗ ក្នុង​១​ជើង​ចំណេញ​យ៉ាងច្រើន​តែ​ជាង ៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

ជុំវិញ​ការ​លើក​ឡើង​របស់​អ្នក បើកបរ​រថយន្ត​ដឹកអុស ​និង​រថយន្ត​ដែល​មិន​បាន​ចូល​ថ្លឹង​នា​ព្រឹក​ថ្ងៃ​ទី​២១​ធ្នូ​២០១៩ ភ្នា​ក់ងារ ​កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​បាននោះ​ទេ​ ។

សូម​បញ្ជាក់​ថា នា​ពេល​កន្លង មក​លោក ​ស៊ុន ចាន់​ថុ​ល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ដោយ​លើក​ឡើង​ថា​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នឹង​មាន​កំណែទម្រង់​ដោយ​ក្នុង​រយៈពេល​២​ឆ្នាំ​ និង​ត្រូវ​ដូរ​ម្ដង​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ