ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​ព្រះ​ពុទ្ធរូប ប្រទះ​ឃើញ​នៅ​ជញ្ជាំង​ថ្ម ជួរ​ភ្នំក្រវាញ​

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេ​ត្តេ​ពោធិ៍សាត់ ៖ ព្រះពុទ្ធ​បដិមា​ឆ្លាក់​ជាប់​ជញ្ជាំង​ថ្ម នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ គេ​ទើបតែ​ប្រទះ​ឃើញ​កាលពី​ពេល ថ្មី​កន្លង​មកនេះ…

ខេ​ត្តេ​ពោធិ៍សាត់ ៖ ព្រះពុទ្ធ​បដិមា​ឆ្លាក់​ជាប់​ជញ្ជាំង​ថ្ម នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្តាល ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ គេ​ទើបតែ​ប្រទះ​ឃើញ​កាលពី​ពេល ថ្មី​កន្លង​មកនេះ ។ អ្នកស្រុក​និយាយ ត​ៗ​គ្នា​ថា ទីនោះ​ជាទី​សក្ការបូជា​នា​សម័យ​ចេ​ន​ឡា ។

លោ​កអេង គ​ន្ធា អគ្គនាយករង​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ បាន​ស្នើ​ឲ្យ​ក្រុម​ជំនាញ ទៅ​ពិនិត្យ និង​សិក្សា​ផ្ទាល់ ដើម្បី​ដឹង​ឲ្យ​ប្រាកដ​ពី​សម័យកាល និង​កាលបរិច្ឆេទ​នៃ​វត្ថុ​បុរាណ ជា​ពិសេស​ផ្ទាំង​ថ្ម​ជា​ច្រើន​មើល​មួយ​ភ្លែត មាន​សណ្ឋាន​ហាក់បីដូចជា​សត្វ ឬ​រូប​បដិមា​នានា​ជា​ច្រើន។

បើ​តាម​Account Facebook ឈ្មោះ​អេ​ង គ​ន្ធា (Eng Kunthea) បាន​សរសេរ​រៀបរាប់ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ថា «​សូម​អរគុណ​ក្រុម​រុករក​នៅ​ថ្ងៃនេះ បាន​ប្រទះ​ឃើញ​ទី​សក្ការបូជា “​សម័យ​បុរេ ប្រវត្តិ និង​សម័យ​អង្គរ​” សូម​ឲ្យ​មហាកុសល​នេះ​ជួយ​បីបាច់រក្សា​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស ។រូបភាព​ពី​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ពោធិ៍សាត់​»​។

ម្ចាស់​Account​នោះ បាន​សរសេរ​បន្ត​ថា «​រូប​ទាំង​បី​នេះ មួយ​ណា​ជា “​សយន​មុ​ទ្រ ឬ​ព្រះសម្មាសម្ពុទ្ធ​ផ្ទំ​” និង​”​និព្វាន​មុ​ទ្រ ឬ ព្រះសម្មាសម្ពុទ្ធ​បរិនិព្វាន​” ។ ទីកន្លែង​នេះ​ត្រូវ​បាន​បោះបង់​រាប់​ពាន់​ឆ្នាំ​មក​ហើយ ទើបតែ​រក​ឃើញ​នៅ​ថ្ងៃ​ទី​១៨ ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៩ »​។

ទីកន្លែង​នោះ​មិន​មាន​នរណា​ម្នាក់​បាន​ទៅ​ដល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​លើ​កំពូល​ជួរ​ភ្នំក្រវាញ​កណ្តាល ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ