ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ចាស់​សម័យ​បារាំង​ទុក​ដដែល គ្រោង​សង់ស្ពាន​ថ្មី​ក្បែរ​គ្នា​តាម​លំនាំ​ស្ពាន​ចាស់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើលនិង​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​សាលាខេត្ត​បាត់ដំបង​ បាន​ចេញ​សេចក្តី​ជូនដំណឹង ​កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានថ្ម​ចាស់​ មុខ​សាលាខេត្ត…

ខេត្តបាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើលនិង​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​សាលាខេត្ត​បាត់ដំបង​ បាន​ចេញ​សេចក្តី​ជូនដំណឹង ​កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានថ្ម​ចាស់​ មុខ​សាលាខេត្ត ដែល​ខូចខាត​ស្ទើរ​ទាំងស្រុង​ពុំ​អាច​ជួសជុល​បាន ។ សេចក្ដីជូនដំណឹង​លើក​ឡើង​ថា ស្ពានថ្ម​ចាស់​មុខ​សាលា​ខេត្ត​បាន​សាងសង់​នៅ​ក្នុង​សម័យ​អាណានិគម​បា​រាង​ឆ្នាំ​១៩១៦ មាន​អាយុកាល​១០៣​ឆ្នាំ​មក​ហើយ ។

ដើម្បី​ថែរក្សា​ស្ពាន​នេះ​ ឲ្យ​បាន​គង់វង្ស​យូរអង្វែង សម្រាប់​ទុកជា​មរតក ជូន​អ្នក​ខេត្តបាត់ដំបង រដ្ឋបាល​ខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ពិនិត្យ និង​វាយតម្លៃពី​ភាព​ចាស់​ទ្រុឌទ្រោម​របស់​ស្ពាន ដោយ​គ្រោង​ជួសជុល ថែទាំ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ ។ ប៉ុន្តែ​ដោយ​អាយុកាល​បេតុង និង​ប្រើប្រាស់​ពុំ​បាន​ត្រឹមត្រូវ​ក្នុង​សម័យ​សង្គ្រាម ស្ពាន​ត្រូវ​បាន​រថយន្ត​ធុន​ធ្ងន់ និង​រថក្រោះ​បើកបរ​ឆ្លងកាត់ បណ្ដាល​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ទាំង​តួ​ស្ពាន និង​សសរ​គ្រឹះ ពុំ​អាច​ជួសជុល​ថែទាំ​ឡើង​វិញ​បាន ។

ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ជាយថាហេតុ រដ្ឋបាល​ខេត្ត​ក៏​សម្រេច​ផ្អាក​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ។ ចំណែក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​លិខិត​ផ្ញើ​ជូន​លោក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគ​រូបនីយកម្ម និង​សំណង់ បាន​ស្នើ​សុំ​អ្នកជំនាញ​ពិនិត្យ​លើ​សំណើសុំ​រុះរើ​ស្ពាន​សម័យ​បារាំង ស្ថិត​នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង​នោះ ។

ក្រសួង​វប្បធម៌​យល់​ឃើញ​ថា ពុំគួរ​រុះរើ​ស្ពានថ្ម​ចាស់​សម័យ​បារាំង​នោះ​ទេ ដោយ​សារ​​ស្ពាន​នេះ​ មាន​អាយុកាល​ដ៏​ចំណាស់​ជាងគេ​១០០​ឆ្នា​មក​ហើយ ជា​សំណង់​បេតិកភណ្ឌ​ទីក្រុង​នៅ​សល់​តែ​មួយ​គត់​ក្នុង​ខេត្តបាត់ដំបង និង​នៅ​សល់​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​តម្លៃ​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និង​បរិស្ថាន ។ ម្យ៉ាងទៀត​ ស្ពាន​នេះ​ចាត់ទុកជា​មរតក​ដ៏​កម្រ គួរតែ​រក្សា​ទុក និង​ជួសជុល​ឡើង​វិញ ហើយ​ប្រើប្រាស់​ជា​ស្ពាន​ថ្មើរជើង ។

ទាក់​ទ​តិ​ន​នឹង​រឿង​នេះ ​លោក​ខាន់ ម៉ា​ណេ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​បញ្ជាក់​ថា «​សម្តេច​ក្រឡាហោម​គ្មាន​គម្រោង​វាយ​ស្ពានថ្ម​ចាស់​ទ្រុឌទ្រោម​នោះ​ទេ យើង​នឹង​អភិរក្ស​ជា​បេតិកភណ្ឌ​ជាតិ ។ ដើម្បី​សម្រួល​ចរាចរណ៍​ដែល​ចាប់ផ្តើម​កកស្ទះ​ម្តងម្កាល​ នៅ​ក្នុង​ក្រុង​បាត់ដំបង តាម​អនុសាសន៍​សម្តេច​ក្រឡាហោម​ស ខេ​ង ឲ្យ​ជំនាញ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​រក​ប្រភព​ថវិកា​ដើម្បី​សាង​សង់​ស្ពាន​មួយទៀត​នៅ​ជិត​គ្នា »​។

នា​ល្ងាច​ថ្ងៃ​ទី​១៩ ខែធ្នូ រដ្ឋបាល​ខេត្តបាត់ដំបបាន​ធ្វើ​សេចក្តីជូនដំណឹង​បន្ថែម ស្តី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានថ្ម​ចាស់​ទាំង​មធ្យោបាយ​ធ្វើ​ដំណើរ និង​ថ្មើរជើង ដោយសារ​ស្ពាន​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម និង​បែក​ប្រេះស្រាំ​ខ្លាំង ខណៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ត្រួតពិនិត្យ​ហើយ និង​រក​ថវិកា​ដើម្បី​ជួសជុល ថែទាំ​ស្ពានថ្ម​ចាស់​នេះ ។ ទន្ទឹម​នេះ​ សម្តេច​ក្រឡាហោម​ស ខេ​ង បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ក្នុងស្រុក​ដើម្បី​សាងសង់​ស្ពាន​ថ្មី​មួយ​នៅ​ក្បែរ​ស្ពានថ្ម​ចាស់ ក្នុង​រចនាបថ​ប្រហាក់ប្រហែល​គ្នា ៕ ​

អត្ថបទសរសេរ ដោយ