ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ការ​សហការនិង​អធ្យាស្រ័យ​ពី​បងប្អូន​​ខណៈ​អាចប៉ះពាល់​​​​ពេល​ធ្វើផ្លូវ​នេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​ដំណើរការ​នៃ​ការដ្ឋាន​កសាង​ផ្លូវ​៣៤​ខ្សែ ​នៅក្នុងខេត្ត​ព្រះសីហនុ បាន​នឹង​កំពុង​ដំណើរការ​យ៉ាង​មមារញឹក​ឥត​ឈប់​ឈរ ដើម្បី​ឆ្លើយ​តប​តាម​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ​។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី​២០ ​ធ្នូ…

ខេត្ត​ព្រះ​សីហ​នុ ៖ ​ដំណើរការ​នៃ​ការដ្ឋាន​កសាង​ផ្លូវ​៣៤​ខ្សែ ​នៅក្នុងខេត្ត​ព្រះសីហនុ បាន​នឹង​កំពុង​ដំណើរការ​យ៉ាង​មមារញឹក​ឥត​ឈប់​ឈរ ដើម្បី​ឆ្លើយ​តប​តាម​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ​។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី​២០ ​ធ្នូ សកម្មភាព​ដំណេ​ី​រការ​កសាង​ផ្លូវ​ដែល​ក្រុមការងារ​កង​វិស្វកម្ម កំពុង​បន្ត​ដំណេ​ី​រការ​ស្ថាបនា នៅ​ឯ​ចំណុចវិ​ថី​ឯករាជ្យ ម្តុំ​រង្វង់​មូល​ត្រី​ដាវ រហូត​ដល់មុខ​វិមាន​ឯករាជ្យ ក្រុងព្រះ​សីហ​នុ ឃេ​ី​ញ​ថា ការ​ឈូស​ឆាយបេ​ី​ក​ប្លង​់ប្រព័ន្ធ ក្នុងដំណាក់កាលទី១ ​ត្រូវបាន​បញ្ចប់ ។ ហេ​ី​យ​ពេល​នេះ​បាននិង​បន្ត​នៅ​ដំណាក់កាល​ទី​២​ទៀត ។ ដូច្នេះ ក្រុមការងារ​បាន​ស្នើសុំ​ការ​សហការនិង​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ករណី​មាន​ផល​ប៉ះពាល់​ ដែល​កើត​មាន​ឡើង​អំឡុង​ពេល​ធ្វើផ្លូវនេះ ​។

ចំពោះដំណាក់កាលទី២​នេះ ក្រុមការងារ​កង​វិស្វកម្មបានអោយ​ដឹង​ថា បាន​ប្រមាណ​ជាង​៤០%​ទៅ៥០% ហេ​ី​យ ប៉ុន្តែ​ប្រសិនបើ​មិន​មានការ​រាំងស្ទះ​ដោយ​កត្តា​អ្វី​​នោះ​ ក្រុមការងារ​នឹង​បន្ត​ធ្វេ​ី​ ដេ​ី​ម្បី​បញ្ចប់​នៅ​ជំហាន​នៃ​ដំណាក់កាល​ទី​២​នេះ​ក្នុង​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ ។

ក្រុមការងារ​កង​វិស្វកម្ម​បាន​បន្ត​ទៀត​ថា ក្នុងដំណើរការស្ថាបនាផ្លូវ​ក្នុង​ក្រុងនេះ ដោយសារ​មានចរាចរណ៍ មមារញឹក និង​​​កកស្ទះខ្លាំង​ពេក ធ្វើ​ឱ្យក្រុមជំនាញត្រូវប្រើ​ពេលយូរ ។ ហើយក្នុង​នោះ លោកក៏សុំអ​ធ្យា ស្រ័យដល់បងប្អូនអ្នកដំណើរ សូមកុំ​ប្រជ្រៀតនឹង​គ្រឿងចក្រ​ដែលកំពុងធ្វើការ ។

ទោះ​​ពេល​នេះ​ ផ្លូវ​ធ្វេ​ី​ដំណេ​ី​រទូ​ទាំង​ក្រុងមាន​លក្ខណៈ​ស្ទះ​ចង្អៀត​ក៏​ដោយ ​​ក៏យើងបារម្ភខ្លាច​ជួបគ្រោះថ្នាក់ ដោយ​ប្រការ​ណាមួយ ហេ​ី​យក្រុមការងារ​កង​វិស្វកម្ម ក៏​កំពុងខិតខំប្រឹង​ប្រែងធ្វើទាំង​យប់ទាំងថ្ងៃ និងប្តូ​វេនគ្នា​ធ្វើ​មិនចង់ពន្យារ ពេលឡើយ ។

អត្ថបទសរសេរ ដោយ