ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​បំផ្លាញ​ផ្លូវ ប្រជា​ពលរដ្ឋ​ក្តៅក្រហាយ​ស្នើ​អាជ្ញាធរ​ចាត់វិធានការ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ដែល​បែក​ចេញពី​ផ្លូវជាតិ​លេខ​៥​ត​ភ្ជាប់​ឃុំ​ទឹក​ហូត ទៅ​កាន់​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​តែ​រថយន្ត​ដឹក​ដី បំផ្លាញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បា​និង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ចំពោះ​​រថយន្ត​ដឹក​ដី​ខាងលើ​នេះ ។…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ដែល​បែក​ចេញពី​ផ្លូវជាតិ​លេខ​៥​ត​ភ្ជាប់​ឃុំ​ទឹក​ហូត ទៅ​កាន់​ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​តែ​រថយន្ត​ដឹក​ដី បំផ្លាញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បា​និង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ចំពោះ​​រថយន្ត​ដឹក​ដី​ខាងលើ​នេះ ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មួយ​ខ្យែ​នេះ​បាន​លើក​ឡើង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​កាល​ដើម គឺជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​យ៉ាង​ស្រស់​ស្អាត ធ្វើ​ដំណើរ​បាន​ងាយស្រួល​បំផុត សូ​ម្បី​តែ​ថ្មី​ៗ​នេះ​ក្នុង​ពេល​បុណ្យ​កឋិនទាន ក៏​មាន​ភ្ញៀវ​យ៉ាងច្រើន​ទៅ​កាន់​វត្ត​មួយ​ចំនួន​ដែល​នៅ​ជាប់​តាម​ដងផ្លូវ​មួយ​ខ្សែ​នេះ​បាន​ងាយស្រួល​ផង​ដែរ ។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ មាន​រថយន្ត​ដឹក​ដីដំបូក ជា​ច្រើន​គ្រឿង​បាន​ធ្វើ​ឲ្យ​ផ្លូវ​រង​ការ​ខូចខាត​ជា​ច្រើន​កន្លែង ។ ក្រោយមក​គេ​ឃើញ​ក្រុមហ៊ុន​ដឹក​ដី​ទាំងនោះ​បាន​ដឹក​ដីស្រែ​ដែល​ជា​ប្រភេទ​ដីខ្សាច់​ហុយ​យក​មក​ចាក់​លុប​លើ​ផ្លូវ​ទាំងនោះ​វិញ បណ្ដាល​ឱ្យ​ផ្លូវ​ទាំងនោះ​ក្លាយទៅជា​ក្រឡុក ហុយ មិន​អាច​ធ្វើ​ដំណើរ​បាន​ស្រួល​ឡើយ ចំណែក​រថយន្ត​ធន់​តូច​ត្រូវ​អូស​បាត ពេល​ខ្លះ​ត្រូវ​ជាប់ផុង​ខ្សាច់​ទៀត​ផង​។

ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន លោក​មេឃុំ លោក​អភិបាលស្រុក ដែល​ទើប​ចូល​កាន់​ដំណែង​ថ្មី សូម​ជួយ​ចាត់វិធានការ​ចំពោះ​រថយន្ត​ដឹក​ដីដំបូក​ខាងលើ​នេះ​ផង ។

ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ លោក ថាវ ធឿ​ន មេឃុំ​ជើង​គ្រាវ បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា​ លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ផ្លូវ​នេះ​ទើបតែ​ខូច​ក្នុង​រយៈពេល​ប្រមាណ​ជា​៦-៧​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មាន​រថយន្ដ​ដឹក​ដីដំបូក​ជា​ច្រើន​គ្រឿង​ដឹក​ជា​រៀងរាល់ថ្ងៃ​លើ​ផ្លូវ​មួយ​នេះ ។ ប៉ុន្តែ​ក្រោយ​ពី​ការ​ណែនាំ​អោយ​ចាក់​ដី​លុប​វិញ ស្រាប់តែ​ក្រុមហ៊ុន​ដឹក​ដី​ទាំងនោះ​បាន​ដឹក​ដីស្រែ ដែល​ជា​ដីខ្សាច់​ផុល​យក​ទៅ​ចាក់​តាម​ផ្លូវ​មិន​ធានា​គុណភាព បើកបរ​មិន​បាន ព្រោះ​ដី​ទាំងនោះ​ផុល​ហុយ ហើយ​ក្រឡុក​នៅ​តែ​ក្រឡុក ធ្វើ​ដំណើរ​នៅ​តែ​លំបាក លោក​មិន​អាច​ទទួលយក​បាន​ឡើយ ។ លោក​បានឱ្យ​ក្រុមហ៊ុន​ដឹក​ដី​ក្រួស​ក្រហម​យក​មក​ចាក់​បំពេញ​ផ្លូវ ដែល​ក្រឡុក នោះ​វិញ ទើប​លោក​ព្រម​ទទួលយក ។

គួរ​បញ្ជាក់​ដែរ​ផ្លូវ មួយ​ខ្យែ​នេះ បាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ កាត់​ពី​ភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ឡើង​ទៅ​ភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ រួច​ធ្លាក់​ទៅ​ផ្លូវជាតិ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ជាប់​ជាមួយ​ឃុំ​គ្រួ​ស ក្នុងស្រុក​រលាប្អៀរ និង​ជាប់​ជាមួយ​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ដែល​ជា​ផ្លូវ​មាន​សារៈសំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ និង​កសិផល​ផ្សេង​ៗ​កាត់​បាន​ឆាប់​យ៉ាង​រហ័ស ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ